ដោះស្រាយបញ្ហា jQuery មិនដំណើរនៅលើ Electron

2017-04-19 Samkhann Seang

jQuery គឺជា Library ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍កម្មវិធី Web។ ថ្វីត្បិតតែ Electron អនុញ្ញាត្តិឲ្យអ្នកអាចប្រើប្រាស់ភាសា Web ដើម្បីបង្កើតកម្មវិធី Desktop ប៉ុន្តែមានចំនុចខ្លះអ្នកមិនអាចប្រើប្រាស់វិធីសាស្រ្តដែលធ្លាប់ប្រើលើកម្មវិធី Web ទាំងស្រុងនោះទេ។ ជាក់ស្តែងការតម្លើង jQuery នៅលើ Electron មានលក្ខណៈខុសគ្នាពីការតម្លើងនៅលើកម្មវិធី Web ធម្មតា។​ អត្ថបទនេះនឹងបង្ហាញពីការតម្លើង jQuery នៅលើ Electron ដោយត្រឹមត្រូវដើម្បីដោះស្រាយបញ្ហា jQuery មិនដំណើរនៅលើ Electron។

ស្វែងយល់ពី Application Packaging នៅក្នុង Electron

2016-11-01 Samkhann Seang

អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនពិតជាបានស្គាល់ហើយនូវប្រភេទឯកសារបង្រួម(compressed) ដែលអាចធ្វើឡើងដោយប្រើកម្មវិធីមួយចំនួនដូចជា WinRar, WinZip និង 7-zip ជាដើម។ គុណប្រយោជន៍មួយនៃការធ្វើបែបនេះគឺ ដើម្បីឲ្យអ្នកប្រើប្រាស់អាចវិចខ្ចប់ឯកសារជាច្រើនដាក់ក្នុងឯកសារតែមួយ ព្រោះវាមានភាពងាយស្រួលក្នុងការចែកចាយ។ យ៉ាងណាមិញអ្នកក៏អាចប្រើគោលគំនិតនេះដើម្បីវិចខ្ចប់ និងចែកចាយកម្មវិធី Electron របស់អ្នកផងដែរ ដោយប្រើប្រភេទឯកសារ Asar។

វិធីបំបាត់ស៊ុមវីនដូររបស់កម្មវិធីនៅក្នុង Electron

2016-10-28 Samkhann Seang

ក្នុងការប្រើប្រាស់ជាក់ស្តែងយើងតែងតែសង្កេតឃើញថាមានកម្មវិធីមួយចំនួនមិនមានបង្ហាញនូវស៊ុម ឬមុឺនុយនោះទេ។ ការធ្វើបែបនេះអាចធ្វើឲ្យកម្មវិធីរបស់អ្នកកាន់តែមានភាពស្រស់ស្អាតមួយកម្រិតទៀត។ អត្ថបទនេះនឹងបង្ហាញពីការបំបាត់ស៊ុមរបស់កម្មវិធីមួយនៅក្នុង Electron។

ងាយៗក្នុងការបង្កើត Tray នៅលើ Taskbar ជាមួយ Electron

2016-10-27 Samkhann Seang

Tray គឺជាផ្នែកមួយនៃកម្មវិធីដែលស្ថិតនៅលើ Taskbar មានមុខងារជាផ្លូវកាត់(Shortcut) អាចឲ្យអ្នកប្រើប្រាស់ធ្វើការកំណត់ ឬដំណើរមុខងារផ្សេងៗរបស់កម្មវិធីដោយងាយស្រួល និងចំណាយពេលតិច។ វាក៏អាចដើរតួជាអ្នកបង្ហាញព័ត៌មានផងដែរ។ អត្ថបទនេះនឹងបង្ហាញអំពីវិធីបង្កើត Tray ជាមួយ Electron។

បង្កើត Dialog ច្រើនប្រភេទនៅក្នុង Electron

2016-10-26 Samkhann Seang

Dialog box គឺជាផ្នែកមួយនៃកម្មវិធីដែលមានតួនាទីច្រើនដូចជា បង្ហាញសារ បញ្ជាក់អ្នកប្រើប្រាស់ពីជម្រើសរបស់គេ ឬទទួលការបញ្ចូលទិន្ន័យនានា។ល។ ដូច្នេះហើយទើប Dialog box ត្រូវបានបែងចែកជាច្រើនប្រភេទខុសៗគ្នា។ អត្ថបទនេះនឹងបង្ហាញអ្នកពីវិធីបង្កើត Dialog Box ចំនួនបួនប្រភេទដែលមានដូចជា Error box, message box, save box និង open box នៅក្នុង Electron។

បង្កើត Menu ថ្មីដោយខ្លួនឯងនៅក្នុង Electron

2016-10-24 Samkhann Seang

Menu គឺជាកន្លែងដែលអ្នកប្រើប្រាស់កម្មវិធីមួយអាចស្វែងរកជម្រើស និងមុខងារណាមួយដែលគេចង់ប្រើ។ វាក៏ជាចំណុចមួយដែលបង្ហាញពីលក្ខណៈខុសគ្នារវាងកម្មវិធី Web និងកម្មវិធី Desktop។ Electron បានផ្តល់ជម្រើសដល់សម្បូរបែបដល់អ្នកអភិវឌ្ឍក្នុងការបង្កើត Menu ថ្មីស្រឡាងជាមួយមុខងារថ្មី ឬហៅមុខងារដែលមានស្រាប់យកមកប្រើតែម្តង។

ប្រើប្រាស់ភាសារបស់ Web ដើម្បីបង្កើតកម្មវិធី Desktop ជាមួយ Electron

2016-10-20 Samkhann Seang

កាលពីមុន ដើម្បីបង្កើតកម្មវិធី Desktop អ្នកអភិវឌ្ឍកម្មវិធីទាំងអស់តម្រូវឲ្យមានចំណេះដឹងផ្នែកភាសាកុំព្យូទ័រសម្រាប់ Desktop ដូចជា C, C++, C# និង Java ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះប្រសិនបើអ្នកមានចំណេះដឹងទាក់ទងនឹងការអភិវឌ្ឍកម្មវិធីសម្រាប់ Web រួចហើយ នោះអ្នកអាចបង្កើតកម្មវិធី Desktop បានយ៉ាងងាយស្រួលដោយមិនចាំបាច់សិក្សាភាសាខាងលើបន្ថែម។ Electron គឺជា Library មួយដែលអាចបង្កើតកម្មវិធីសម្រាប់ Desktop ដោយប្រើភាសា Javascript, HTML និង CSS។