ដោះស្រាយបញ្ហា jQuery មិនដំណើរនៅលើ Electron

jQuery គឺជា Library ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍កម្មវិធី Web។ ថ្វីត្បិតតែ Electron អនុញ្ញាត្តិឲ្យអ្នកអាចប្រើប្រាស់ភាសា Web ដើម្បីបង្កើតកម្មវិធី Desktop ប៉ុន្តែមានចំនុចខ្លះអ្នកមិនអាចប្រើប្រាស់វិធីសាស្រ្តដែលធ្លាប់ប្រើលើកម្មវិធី Web ទាំងស្រុងនោះទេ។ ជាក់ស្តែងការតម្លើង jQuery នៅលើ Electron មានលក្ខណៈខុសគ្នាពីការតម្លើងនៅលើកម្មវិធី Web ធម្មតា។​ អត្ថបទនេះនឹងបង្ហាញពីការតម្លើង jQuery នៅលើ Electron ដោយត្រឹមត្រូវដើម្បីដោះស្រាយបញ្ហា jQuery មិនដំណើរនៅលើ Electron។

មានវិធីជាច្រើនដែលអ្នកអាចតម្លើង jQuery នៅលើ Electron។ ប៉ុន្តែវិធីមួយចំនួនគ្រាន់តែអាចដោះស្រាយបញ្ហាមួយគ្រាប៉ុណ្ណោះ ហើយអាចបង្កើតបញ្ហាផ្សេងៗទេៀតនៅពេលខាងមុខ។ ដូចជាការបិទ NodeIntegration ធ្វើបែបនេះអ្នកអាចតម្លើង jQuery នៅក្នុងឯកសារ HTML តាមរបៀបធម្មតា ប៉ុន្តែនេះមានន័យកម្មវិធីរបស់អ្នកមិនអាចប្រើប្រាស់ Module នានារបស់ Node.js បានទេ។ វិធីខាងក្រោមនឹងជួយអ្នកក្នុងការតម្លើង jQuery ដោយមិនចាំបាច់បិទមុខងារ NodeIntegration។

ការប្រើប្រាស់ Script Tag នៅក្នុងឯកសារ HTML តម្រូវឲ្យបែងចែកជា ៣ ផ្នែក។ ចម្លងកូដខាងក្រោមដាក់លើ Script Tag នានាក្នុងឯកសារ HTML របស់អ្នក។

<script>if (typeof module === 'object') {window.module = module; module = undefined;}</script>

ផែ្នកទី ២ (ផ្នែកកណ្តាល) សម្រាប់ការប្រើប្រាស់ Javascript ធម្មតា។
<script src="https://ajax.googleapis.com/ajax/libs/jquery/3.2.1/jquery.min.js"></script>
<script src="https://maxcdn.bootstrapcdn.com/bootstrap/3.3.7/js/bootstrap.min.js"></script>

ផ្នែកទី ៣ អ្នកត្រូវចម្លងកូដខាងក្រោម ទៅដាក់ក្រោមគេបង្អស់។ ដូច្នេះកូដខាងក្រោមនេះគឺជា Script Tag ចុងក្រោយគេបង្អស់នៃឯកសារ HTML របស់អ្នក។

<script>if (window.module) module = window.module;</script>