Command ដែល​​គេ​​និយម​​ប្រើ​​នៅ​លើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​ Linux (វគ្គ១)

ខាងក្រោមគឺជា Command មួយចំនួនដែលគេនិយមប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Linux៖


1. ls  ប្រើសំរាប់បង្ហាញឯកសារ (File) និង ថតផ្ទុកឯកសារ (Folder)
មានជំរើសជាច្រើន (Options) ដែលអាចប្រើជាមួយ Command នេះបានដូចជា ls -l (បង្ហាញទាំងអស់) ls -lh (បង្ហាញជាមួយទំហំឯកសារ) ls –color=auto (បង្ហាញជាមួយពណ៌) ជាដើម។
2. cp  ប្រើសំរាប់ចំលងឯកសារ (File) ពីកន្លែងមួយទៅកន្លែងមួយទៀត

ឧទាហរណ៍៖ cp file1 file2
3. mv  ប្រើសំរាប់ផ្ទេរឯកសារ (File) ពីកន្លែងមួយទៅកន្លែងមួយទៀត

ឧទាហរណ៍៖ mv file1 file2

3. tar  ប្រើសំរាប់បង្រួមនិងពង្រីកឯកសារ (File)

tar cvf archive_name.tar dirname ប្រើសំរាប់បង្រួមឯកសារទាំងអស់នៅក្នុងថតឯកសារ dirname ដោយរក្សាទុកឈ្មោះជា archive_name.tar និង tar xvf archive_name.tar ប្រើពង្រីកឯកសារដែល បានបង្រួមមកសភាពដើមវិញ។
4. pwd  ប្រើសំរាប់បង្ហាញទីតាំងដែលកំពុងស្ថិតនៅបច្ចុប្បន្ន

ឧទាហរណ៍៖ pwd
5. cd  ប្រើសំរាប់ផ្លាស់ប្តូរទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត

ឧទាហរណ៍៖ cd /home។
6. free  ប្រើសំរាប់បង្ហាញពីស្ថានភាពប្រើប្រាស់ Memory

ឧទាហរណ៍៖ free
7. top  ប្រើសំរាប់បង្ហាញពីស្ថានភាពកម្មវិធីដែលកំពុងដំណើរការកំរិតខ្ពស់

ឧទាហរណ៍៖ top
8. ps  ប្រើសំរាប់បង្ហាញពីស្ថានភាពកម្មវិធីដែលកំពុងដំណើរការ

ឧទាហរណ៍៖ ps -ef | more
9. df  ប្រើសំរាប់បង្ហាញពីស្ថានភាពរបស់ Disk

ឧទាហរណ៍៖ df -h
10. rm  ប្រើសំរាប់លុបឯកសារ

ឧទាហរណ៍៖ rm file1។
11. kill  ប្រើសំរាប់បិទកម្មវិធីដែលកំពុងដំណើរការណាមួយ

ឧទាហរណ៍៖ kill -9 3245 ដែល 3245 គឺជា PID។ PID អាចរកបានតាមរយៈ top ps Command ។
12. wget  ប្រើសំរាប់ទាញយកឯកសារ (File)

ឧទាហរណ៍៖ wget URL។