របៀបដំឡើង Laravel Framework

Laravel គឺជា Framework ដែលពេញនិយមក្នុងវិស័យអភិវឌ្ឍន៍កម្មវិធីនៅលើវេបសាយ (Web Development)  ដែលនៅតាមក្រុមហ៊ុននានាតែងតែប្រើប្រាស់។ ដូចនេះវាមានសារៈសំខាន់ផងដែរនៅក្នុងវិស័យនេះ។ ដូច្នេះអត្ថបទនេះ នឹងបង្ហាញអំពីរបៀបដំឡើង laravel នៅលើ window ជាមួយ xampp។

ដំឡើង xampp

ដំបូងអ្នកប្រាកដបានដំឡើង xampp ហើយឬនៅ ប្រសិនអ្នកមិនទាន់បានធ្វើការដំឡើងទេសូមចុចទីនេះដើម្បីទាញយក xampp  ដើម្បីដំឡើង។

ដំឡើង Composer

បន្ទាប់ពីទាញយកនឹងដំឡើង xampp រួចមក អ្នកត្រូវដំឡើង composer ចុចនៅទីនេះទាញយក composer។

composer

ដំឡើង Laravel Framework

បន្ទាប់ពីធ្វើការដំឡើង xampp និង composer រួចមក បន្ទាប់មកទៀតនោះអ្នកត្រូវដំឡើង Laravel ក្នុង xampp ដែលអ្នកបានដំឡើងរួច។ សម្រាប់ Techfree បានធ្វើការដំឡើងរួចស្រាប់គឹនៅក្នុង C:\xampp\htdocs\ ដូចនេះត្រូវវាយពាក្យដូចខាងក្រោមនេះ ជាមួយនឹង command prompt ឬ កម្មវិធីផ្សេង ដូចជា ៖ git ជាដើម។

ឧទាហរណ៍ ៖ C:\xampp\htdocs> composer create-project --prefer-dist laravel/laravel laravel

រួចវានឹងធ្វើការដំណើរការដំឡើងរហូតដល់ចប់ : install-1 install-2

បន្ទាប់ពីវាធ្វើការដំំណើរការចប់ វានឹងបង្កើតបានជារចនាសម្ព័ន្វ (directory schema)មួយនៅក្នុង C:\xampp\htdocs\laravel :

result-install

ដើម្បើធ្វើការដំណើរការបាន អ្នកត្រូវចាប់ផ្តើមធ្វើការបើកដំណើរការ xampp ដែលអ្នកបានធ្វើការដំឡើងរួច ដោយចុចប៊ូតុង start ដូចរូបខាងក្រោម ៖

xampp

បន្ទាប់មកអ្នកត្រូវធ្វើការដំណើរការ laravel  នៅលើកម្មវិធីមើលវេបសាយ (Browser) : http://localhost/laravel/public/

result-laravel