របៀបតំលើង និង របៀបប្រើ NPM ក្នុង Node Js

NPM គឺជា Node Package Manager ដែលនៅក្នុងនោះសំបូរទៅដោយកញ្ចប់នៃកូដជាច្រើនដែលអ្នកអភិវឌ្ឍន៏ភាសា JavaScript បានសរសេររួចស្រាប់ហើយគាត់ចែករំលែកឲ្យយើងទាញយកមកប្រើបាន។ អត្ថបទនេះ Techfree នឹងបង្ហាញពីរបៀបប្រើ NPM សម្រាប់ Node Js

ដំបូងយើងត្រូវមើលសិនថា ក្នុងម៉ាស៊ីនយើងមាន NPM ជំនាន់ណា។ ដើម្បីមើលជំនាន់ NPM យើងវាយ npm –version នៅក្នុង Terminal ឬ Command Prompt របស់យើង

npm-v

បើសិនជាអ្នកមិនទាន់មាន npm នៅក្នុងម៉ាស៊ីនអ្នកទេអ្នកវាយ sudo npm install npm -g ដើម្បីតំលើង npm

npm-install

បន្ទាប់មកទៀតធ្វើបច្ចុប្បន្នភាព npm របស់អ្នក ដោយវាយ npm install [email protected] -g នៅក្នុង Terminal ឬ Command Prompt

npmlatest

ដើម្បីតំលើងកញ្ចប់នៃកូដ(Package)ណាមួយយើងវាយ npm install <packagename>នៅក្នុង Terminal ឬ Command Prompt ឧទាហរណ៍ តំលើង package មួយឈ្មោះថា upload-file

npm-install-upload-file