ព័ត៌មាន

Facebook ប្រកាសសេវាកម្មថ្មីឈ្មោះ Marketplace

Marketplace គឺជាសេវាកម្មទិញនិងលក់ នៅលើបណ្តាយហ្វេសបុក។ នៅប្រទេសកម្ពុជាយើង មានវេបសាយមួយចំនួនបាននិងកំពុងផ្តល់សេវាកម្មនេះដូចជាវេបសាយ Khmer24 និង iKnow ជាដើម។

ការរចនា

កម្មវិធី Framework សំខាន់ៗប្រើសំរាប់បង្កើត HTML5 ហ្គេម

HTML5 ត្រូវបានគេប្រើសំរាប់បង្កើតវេបសាយផ្សេងៗនាពេលបច្ចុប្បន្ន។ ហើយ HTML5 ក៏អាចប្រើសំរាប់បង្កើតហ្គេម បានដែរ។ ដើម្បីបង្កើត HTML5 ហ្គេម អ្នកត្រូវស្វែងយល់ពី Canvas និង WebGL ដែលជាផ្នែកមួយនៃ HTML5 ហើយនិង Javascript បន្ថែមទៀត។

ទិន្នន័យ

Youtube បានផ្សព្វផ្សាយទិន្នន័យវីដេអូចំនួន ៨លាន សំរាប់ការស្រាវជ្រាវ

កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៦ Youtube បានផ្សព្វផ្សាយទិន្នន័យវីដេអូចំនួន ៨លាន សំរាប់អ្នកស្រាវជ្រាវយកទៅ សិក្សាវិភាគស្វែងយល់ពីវីដេអូ ដែលអាចឈានទៅរកវិធីក្នុងការស្វែងរកវីដេអូនៅលើបណ្តាយអុីនថឹណិត។ ទំហំទិន្នន័យមានចំនួនសរុបតិចជាង 1.5 Terabytes។

ព័ត៌មាន

វីដេអូដែលគេមើលច្រើនជាងគេ នៅក្នង Youtube

បច្ចុប្បន្ន Youtube មានអ្នកប្រើទាំងអស់ប្រហែល ១.០០០.០០០.០០០ (១ ប៊ីលាន) នាក់ ហើយមានវីដេអូប្រហែល ៤.៩៥០.០០០.០០០ ត្រូវបានគេមើលជារៀងរាល់ថ្ងៃ។  ក្នុងអត្ថបទនេះ TechFree នឹងលើកយកវីដេអូដែលគេ មើលច្រើនបំផុតចំនួន ១០ មកបង្ហាញ។ 

គន្លឹះផ្សេងៗ

20ចំនុចផ្លាស់ប្តូរនៅក្នុង Redhat Enterprise 7

Redhat Enterprise ជា ប្រភេទ Operating System ដែលពេញនិយមនិងមានឈ្មោះល្បីយូមកហើយក្នុងចំនោម Linux ផ្សេងៗដូចជា Debian, Ubuntu, Suse Linux  អ្នកគ្រប់គ្រងភាគច្រើនបានស្គាល់តាំងពី Version 1 រហូតដល់ Version 10 បន្ទាប់មកទៀតក៏ចាប់ផ្តើមចេញ Enterprise Version 1 រហូតមកដល់សព្វថ្ងៃនេះដល់ Version 7។

កម្មវិធីទូរស័ព្ទ

Facebook Messenger បន្ថែមការស្ទង់មតិក្នុង Group Chat និងការជំនួយទូទាត់ប្រាក់

Facebook Messenger  កាលពីពេលថ្មីៗនេះបានបន្ថែមនូវមុខងារថ្មីចំនួនពីរដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក រួចមាន Poll ដែលជាមុខងារស្ទង់មតិថ្មីនៅក្នុង Group Chat និងមុខងារពិសេសមួយទៀតគឺ Chat Assist ដែលជាការផ្ដល់ជំនួយទូទាត់ប្រាក់ឆ្លាតវៃ។ មុខងារពិសេសទាំងពីរនេះអាចនឹងដាក់ឲ្យប្រើប្រាស់នៅប្រទេសផ្សេងៗទៀតប្រសិនបើការសាកល្បងជោគជ័យ។

ព័ត៌មាន

LinkedIn បន្ថែមលក្ខណៈពិសេសថ្មី ការបង្ហាញព័ត៌មានថ្មី និង Bots សំរាប់អ្នកប្រើប្រាស់

Linkedin គឺជាបណ្តាញដែលមានវិជ្ជាជីវដ៏ធំមួយក្នុងពិភពលោក មានអ្នកប្រើប្រាស់រហូតដល់ជាង ៤០០លានអ្នក។ គេហទំព័រនេះក៏ជាបណ្តាញសង្គមមួួយផងដែរ ។ វាត្រូវបានបង្កើតឡើងដោយផ្តោតទៅលើសមាគមន៍អាជីវកម្ម ក្នុងគោលបំណងអនុញ្ញាតិឲ្យសមាជិកដែលបានចូលរួមអាចបង្កើត Profile មួយដែលអាចមានទំនាក់ទំនងជាមួយបណ្តាញនៃក្រុមមនុស្សដែលជាសមាជិកលក្ខណៈអាជីព។

ព័ត៌មាន

គណនី Yahoo 500 លានគណនីត្រូវបាន Hack សូមប្តូរលេខសំងាត់ Yahoo របស់អ្នកឥឡូវនេះ

ក្រុមហ៊ុន Yahoo បានបញ្ជាក់ថាយ៉ាងហោចណាស់ 500 លានគណនីត្រូវបានគេលួចនៅក្នុងឆ្នាំ 2014 តែទើបនឹងត្រូវបានបែកធ្លាយនៅពេលនេះ។

PHP Upload Image With Watermark
ព័ត៌មាន

របៀបដាក់រូបភាព ឬផ្លាកសញ្ញា (Watermark) អ្វីមួយនៅលើរូបភាព

ការដាក់ watermark លើរូបភាពដែលបានបញ្ចូល គឺដើម្បីការពាររូបភាពដើម ដែលអាចមានការយកទៅប្រើប្រាស់នៅ website ផ្សេង។ ដំណោះស្រាយ គឺប្រើប្រាស់ PHP Language ដើម្បីដាក់បញ្ចូលរូបភាព ជាមួយនឹងរូបភាព PNG ដែលមានស្រាប់ (transparent watermark image) បង្កើតបានជារូបភាពថ្មី មានជាប់មកជាមួយ watermark ។

ព័ត៌មាន

អ្វីៗក៏មានប្រយោជន៍! Toyota Mirai ប្រើថាមពលចម្រាញ់ពីកាកសំណល់មិនគួរឲ្យជឿ

ខណៈដែលពិភពលោកកំពុងមានភាពចម្រូងចម្រាស់ចំពោះបញ្ហាការឡើងកំដៅផែនដី ដោយចោទទៅលើការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានបង្ហាញនូវរថយន្តថ្មីរបស់ខ្លួនគឺ Toyota Mirai ដែលជាប្រភេទរថយន្តប្រើប្រាស់ឧស្ម័នអុីដ្រូសែនឥន្ធនៈ ។ធនធានមិនចេះបាត់បង់មួយនេះក៏អាចចម្រាញ់បានពីកាកសំណល់របស់មនុស្សដែលមិនគួរជឿមួយគឺលាមក។