គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៧)

នៅក្នុង គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៦) អ្នកបានដឹងគន្លឹះមួយចំនួនបន្ថែមទៀត។ ឥលូវនេះសូមតាមដាននូវគន្លឹះបន្ថែមមួយចំនួនទៀតអំពីការប្រើហ្វេសបុក។

បិទការជូនដំណឹងថ្ងៃខួបកំណើត

ប្រសិនបើអ្នកឈឺដោយការជូនដំណឹងអ្នកអំពីថ្ងៃខួបកំណើតរបស់មិត្តភក្តិជារៀងរាល់ថ្ងៃ អ្នកអាចបិទការជូនដំណឹងនោះ។ ចូលទៅកាន់ Setting ហ្វេសបុកអ្នក រួចចុចលើ Notifications ហើយនៅត្រង់ Birthdays ចុចម៉ឺនុយទន្លាក់ ហើយរើស Off ដើម្បីបិទ។

tip24

ទទួលបានការជូនដំណឹងរាល់ពេលដែលមនុស្សសំខាន់បានចែករំលែកអ្វីមួយ

ប្រសិនបើអ្នកចង់រក្សាសកម្មភាពរបស់នរណាម្នាក់នៅលើហ្វេសប៊ុក អ្នកអាចទទួលបានការប្រាប់អោយដឹងរាល់ពេលដែលពួកគេចែករំលែកអ្វីមួយ។ ចូលទៅកាន់ប្រូហ្វាល់របស់នរណាម្នាក់ ហើយពីម៉ឺនុយទន្លាក់ចុះចុច Get Notifications (ដូចរូប)

tip25

ស្វែងរកការប្រកាស និងការចូលចិត្ត ឬមតិយោបល់នៅលើរូបថតដោយមនុស្សសំខាន់ណាមួយ

អ្នកអាចស្វែងរកការចូលចិត្ត ឬមតិយោបល់ចំពោះការប្រកាសរបស់មិត្តភក្តិរបស់អ្នកបាននៅលើរបារស្វែងរកខាងលើ។

tip26

ស្វែងរកពាក្យគន្លឹះជាក់លាក់និងប្រធានបទ ដែលមិនមែនគ្រាន់តែជាប្រូហ្វាល់និងទំព័រ

ហ្វេសបុកអាចអោយអ្នកស្វែងរកនូវអ្វីគ្រប់យ៉ាង មិនត្រឹមតែហ្រូហ្វាល់របស់នរណាម្នាក់ប៉ុណ្ណោះទេ។ អ្វីគ្រប់យ៉ាងដែលបានចែករំលែកជាសាធារណៈនៅលើបណ្តាញសង្គមគឺអាចស្វែងរកបាន ដែលមានន័យថាប្រសិនបើអ្នកស្វែងរកអ្វីមួយដូចជា “James Bond” ឬ “iPhone 8” អ្នកនឹងឃើញប្រកាសដែលទាក់ទងពីប្រភពព័ត៌មាន មិត្តភក្តិ និងទំព័រផ្សេងទៀត។

tip27