ភាពខុសគ្នា រវាង cc និង bcc នៅក្នុងអុីម៉ែល

អត្ថបទមុន Techfree បានរៀបរាប់អំពី របៀបបង្កើត Signature នៅក្នុង Gmail។ រីឯអត្ថបទនេះ នឹងលើកបង្ហាញអំពីភាពខុសគ្នារវាង cc និង bcc នៅក្នុងអ៊ីម៉ែល។

នៅក្នុងវាក្យស័ព្ទអ៊ីម៉ែល cc តំណាងអោយ “carbon copy” ចំណែកឯ bcc តំណាងអោយ “blind carbon copy”។ ភាពខុសគ្នារវាង cc និង bcc គឺថាអ្នកទទួលរបស់ cc អាចមើលឃើញដោយអ្នកទទួលផ្សេងទៀតទាំងអស់ចំណែកឯអ្នកដែលទទួលជា bcc គឺមិនអាចមើលឃើញដល់នរណាម្នាក់នោះទេ។

ដើម្បីបញ្ជាក់អ្នកទទួល សារអ៊ីម៉ែលមួយអាចមានអាសយដ្ឋានទៅតាមលំនាំ ៣ ខាងក្រោម៖

  • To – កន្លែងអ្នកទទួលសារ
  • CC – កន្លែងអ្នកទទួលផ្សេងទៀតដែលអ្នកផ្ញើមានបំណងដើម្បីជូនដំណឹងជាសាធារណៈអំពីសារ
  • BCC – កន្លែងរបស់អ្នកទទួលដោយជូនដំណឹងជាសម្ងាត់នៃទំនាក់ទំនង ហើយមិនអាចត្រូវបានឃើញដោយអាសយដ្ឋានផ្សេងទៀតទេ

ឧទាហរណ៍នៃ CC និង BCC

From: TechFree
To: Phearom Prom
Cc: Oggy; Dee Dee
Bcc: Markey; Joey

នៅក្នុងឧទាហរណ៍ខាងលើ អ្នកទទួលអ៊ីម៉ែលទាំងអស់ (រួមទាំង Markey និង Joey) នឹងឃើញរាល់ព័ត៌មានទាំងអស់នៅពេលដែលពួគគេទទួលអ៊ីម៉ែល។

From: TechFree
To: Phearom Prom
Cc: Oggy; Dee Dee

នេះមានន័យថាមិនមានអ្នកទទួលណានឹងដឹងពីអ្នកទទួលរបស់ Bcc ទេ។ ជាការពិតណាស់អ្នកទទួល Bcc នីមួយៗនឹងដឹងថាពួកគេមាននៅលើ Bcc ប៉ុន្តែពួគគេនឹងមិនដឹងថាមាននរណាខ្លះនៅលើ Bcc នោះទេ។

អត្ថប្រយោជន៍នៃ Bcc

  • Privacy – អ្នកប្រហែលជាចង់ជៀសវាងឈ្មោះអាសយដ្ឋានអ៊ីមែលផ្ទៃក្នុងលើសារមួយដែលត្រូវបានផ្ញើទៅអ្នកទទួលខាងក្រៅ
  • Tracking – តាមដានអ៊ីម៉ែលដែលផ្ញើទៅកាន់អ៊ីម៉ែលផ្សេងទៀត
  • Respect for your recipients – មនុស្សភាគច្រើនបញ្ជូនសារអ៊ីម៉ែលបន្តដោយមិនបានលុបអាសយដ្ឋាននៃអ្នកទទួលមុន។ ជាលទ្ធផល សារដែលបានផ្ញើទៅអ្នកទទួលដដែលច្រើនដងអាចធ្វើអោយបញ្ជីនៃអាសយដ្ឋានអ៊ីម៉ែលកាន់តែច្រើន។