នៅលើគេហទំព័រនីមួយៗតែងតែមានព័ត៌មាន ឬអត្ថបទផ្សេងៗសំរាប់ដាក់នៅលើគេហទំព័រនោះជាពិសេសគេហទំព័រដែរស្តីអំពីព័ត៌មាន ឬគេហទំព័រដែរធ្វើការបង្រៀន ឬអប់រំផ្សេងៗ។ ខាងក្រោមនេះជាវិធីសាស្រ្តក្នុងការការពារគេហទំព័ររបស់អ្នកពីការលួចចំលងព័ត៌មាន ឬអត្ថបទ តាមរយៈ Ctrl +C ។ ទោះជាយ៉ាងណាក៏ដោយវិធីនេះមិនអាចការពារការថតចំលងទាំងស្រុងនោះទេ ព្រោះចំពោះអ្នកចេះ IT គេអាចរកវិធីផ្សេងពីនេះដើម្បីថតចំលង តែក៏ជាវិធីធ្វើឲ្យអ្នកដែរចង់ថតអត្ថបទរបស់យើងមានផលលំបាកខ្លះៗដែរ។
ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការការពារគេហទំព័ររបស់អ្នក៖
១) លោកអ្នកត្រូវធ្វើការទាញយកនូវកម្មវិធីជំនួយមួយសិនតាមរយៈដំណមួយនេះ https://github.com/jaschahal/jctextcopyprotector ។
២) នៅពេលដែរអ្នកបានធ្វើការទាញយកកម្មវិធីជំនួយនោះរួចរាល់ហើយអ្នកត្រូវធ្វើការពន្លាឯកសារ .rar នោះសិនហើយនៅក្នុងថតឯកសារនោះគេមានឯកសារបីដែរមានឈ្មោះដូចជា README.md, jctextcopyprotector.js និង jquery-disable-content-copy.html ។ នៅក្នុងនោះឯកសារ jquery-disable-content-copy.html ដែលជាឧទាហរណ៍សំរាប់ប្រើប្រាស់កម្មវិធីជំនួយនេះនឹងឯកសារមួយទៀតគឺ jctextcopyprotector.js គឺជាឯកសារដែរមាន កូដសំរាប់ការពារគេហទំព័ររបស់អ្នកបាន ហើយអ្នកត្រូវយកឯកសារទាំងនោះទៅដាក់បញ្ចូលក្នុង code របស់គេហទំព័ររបស់អ្នក ។ ខាងក្រោមនេះជាឧទាហរណ៍ពីវិធីប្រើប្រាស់ តែរូបខាងក្រោមនេះមិនមែនជារូបពេញលេញនៃ ឯកសារ jctextcopyprotector.js ទេគឺខ្ញុំលើកយកតែចំនុចដែរត្រូវនិយាយអំពីលក្ខណៈនៃកម្មវិធីជំនួយនេះយកមកបង្ហាញប៉ុណ្ណោះ ។
- blockRightClick:true|false – បើសិនជាយើងឲ្យតំលៃ true គេហទំព័ររបស់អ្នកនឹងមិនអនុញ្ញាតឲ្យអ្នកចូលមើលអាចធ្វើការប្រើ Mouse ស្តាំបានទេ ។
- blockDocTextSelection:true|false – បើសិនជាយើងផ្តល់តំលៃ true នោះអក្សរនៅលើគេហទំព័ររបស់អ្នកនឹងមិនអាចយក Mouse ទៅជ្រើសរើសបានទេ ។
- useCSS:true – បើសិនជាយើងផ្តល់តំលៃ true នោះអក្សររបស់គេហទំព័ររបស់អ្នកនឹងត្រូវបានបិទមិនឲ្យធ្វើការជ្រើសរើសដោយប្រើប្រាស់ស្ទាយសំរាប់រចនាគេហទំព័រ (CSS) ។
- blockPageSave:true – បើសិនជាយើងផ្តល់តំលៃ true គេហទំព័ររបស់អ្នកនឹងបិទមិនឲ្យប្រើប្រាស់ក្តាចុចមួយចំនួនដូចជា Ctrl+A, Ctrl+S , Ctrl+C ។
- alertUser:false – បើសិនជាយើងផ្តល់តំលៃ true នោះគេហទំព័ររបស់អ្នកនឹងបង្ហាញសារនៅពេលដែរគេចង់ធ្វើការលួចយកអត្ថបទឬព័ត៌មាននៅលើគេហទំព័ររបស់អ្នក ។
- alertMessage:’ ‘ – បើសិនជាអ្នកចង់បង្ហាញសារអ្វីមួយដែរអ្នកចង់បង្ហាញគឺអាចសរសេរនៅចន្លោះអព្ភន្តរសញ្ញា(‘…’)នោះបាន ។
ខាងក្រោមនេះជាការណែនាំក្នុងការបញ្ចូលឯកសារ jctextcopyprotector.js និងសរសេរកូដនៅក្នុងគេហទំព័ររបស់អ្នក៖
– នៅបន្ទាត់ទី៨គឺជាការបញ្ចូលឯកសារ jctextcopyprotector.js នៅក្នុងកូដគេហទំព័ររបស់អ្នក ។
– នៅបន្ទាត់ទី២០ដល់២៥គឺជាកូដសំរាប់ធ្វើការការពារគេហទំព័ររបស់អ្នកពីការលួចរបស់អ្នកចូលមើល ។
ខាងក្រោមនេះជាលទ្ធផលនៅពេលដែលមានគេព្យាយាមលួចអត្ថបទឬព័ត៌មាននៅលើគេហទំព័ររបស់អ្នក៖