ព័ត៌មាន

លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ជូនកងកម្លាំងទាំងអស់ ដែលបានការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

ភ្នំពេញ ៖ សារថ្លែងអំណរគុណរបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការដឹកនាំ នៅក្នុងតំបន់ ក-៧-២ ជូនកងកម្លាំងទាំងអស់ ដែលបានការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។ ក្នុងនាមប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាបញ្ជាការដឹកនាំ នៅក្នុងតំបន់ ក-៧-២ ភូមិសាស្ដ្រខាងត្បូងព្រះបរមរាជវាំង ខ្ញុំសូមថ្លែងអំណរគុណដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងអង្គភាពដែលចូលរួមសហការ រួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានអង្គរក្ស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថរាជធានីភ្នំពេញ, យោធភូមិភាគពិសេស […]