វិធីបង្ហាញរូបភាព និងភ្ជាប់ទំព័រនៅក្នុង HTML

នៅពេលបង្កើតវេបសាយអ្នកត្រូវយល់ដឹងពីរបៀប ដាក់រូបភាព និងការភ្ជាប់ពីទំព័រមួយទៅទំព័រមួយទៀត ឬពីវេបសាយមួយទៅវេបសាយមួយទៀត។ អត្ថបទនេះនឹងបង្ហាញពីរបៀបដាក់បង្ហាញរូបភាព និងភ្ជាប់ទំព័រនៅក្នុង HTML។  ប្រសិនបើមិនទាន់សិក្សាពីមូលដ្ឋានគ្រឹៈរបស់ HTML សូមអាននៅទំព័រនេះជាមុន។

សូមអ្នកបង្កើតឯកសារមួយ ហើយសរសេរដូចខាងក្រោម៖

htmllinkimage1

នៅទំព័រទី៩ <img src=”flag.jpg” /> បង្ហាញពីរបៀបបង្ហាញរូបភាព ហើយ flag.jpg គឺជាឈ្មោះរូបភាព ។ ប្រភេទរូបភាពដែលគេនិយមប្រើគឺ jpg png និង gif។ បច្ចុប្បន្នប្រភេទរូបភាពជា WebP ក៏អាចប្រើបានដែរជាមួយកម្មវិធីមើលវេបសាយមួយចំនួន។

បន្ទាត់ទី១២ <a href=”http://www.google.com”>Google</a> គឺជារបៀបភ្ជាប់ទៅទំព័រផ្សេង ឬវេបសាយផ្សេង។ នៅពេលគេចុចលើពាក្យ  Google នោះអ្នកនឹងអាចមើលវេបសាយ http://www.google.com។ ប្រសិនបើអ្នកចង់ប្រើរូបភាពសំរាប់ភ្ជាប់ទំព័រនោះសូមសរសេរដូចបន្ទាត់ទី១៥។

ខាងក្រោមគឺលទ្ធផលរបស់កូដខាងលើ៖

htmllinkimage2