ប្រភេទរូបភាពថ្មី WebP មានទំហំតូចសំរាប់ វេបសាយ

កន្លងមកមានប្រភេទរូបភាពជាច្រើនដូចជា JPG GIF PNG ជាដើមដែលគេនិយមប្រើសំរាប់បង្ហាញរូបភាព នៅលើវេបសាយ។ WebP គឺជាប្រភេទរូបភាពថ្មីទំនើបមួយទៀត ដែលបង្កើតដោយក្រុមហ៊ុន Google សំរាប់ប្រើបង្ហាញរូបភាពលើវេបសាយ។Google ប្រើប្រាស់បច្ចេកទេសបង្រួមតាមបែប lossless និង lossy ថ្មីដែលអាចធ្វើអោយ រូបភាពប្រភេទ  WebP មានទំហំប្រហែល ២៦% តូចជាងទំហំរូបភាពដែលបង្កើតជាមួយប្រភេទរួបភាព JPG ឬ PNG។  វិធីបង្រួមតាមបែប lossless គឺវិធីបង្រួមដោយរក្សាភាពដើម ដែលអាចបង្ហាញរួបភាពបានល្អតែមានទំហំធំ។ ចំណែកវិធីបង្រួម តាមបែប lossy គឺវិធីបង្រួមដោយមិនរក្សាភាពដើមទាំងស្រុង ដែលធ្វើអោយរូបភាពមិនសូវល្អតែមានទំហំតូច។

1_webp_ll.sm

កម្មវិធីដែលអាចប្រើប្រភេទរូបភាពថ្មី WebP

បច្ចុប្បន្នកម្មវិធីមើលវេបសាយ (Browser) ដូចជា Chrome Opera អាចមើលរូបភាពប្រភេទនេះបាន។ ចំណែកកម្មវិធី រូបភាពដូចជា Pixelmator, ImageMagick, GIMP, Leptonica និង XnConvert អាចបង្កើត កែប្រែ រូបភាពប្រភេទ WebP នេះបានដែរ។

បំលែងរូបភាពពី JPG PNG ទៅ WebP

ដើម្បីបំលែងរូបភាពពីប្រភេទរូបភាព JPG ឬ PNG ទៅ ប្រភេទរូបភាព WebP អ្នកអាចទាញយកកម្មវិធីនេះ Linux Windows ឬ Mac OS X ឬ ប្រើកម្មវិធីរូបភាពដែលបាននិយាយពីខាងលើ។