តារាងតម្លៃសេវាកម្មអុីនធឺណិត ឥតដែនកំណត់ នៅកម្ពុជា

2016-08-25 Samkhann Seang

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អុីនធឺណិតបានក្លាយជាមធ្យោបាយទំនាក់ទំនង ប្រភពនៃចំណេះដឹង ការកំសាន្ត និងជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនអាចខ្វះបាន។ ទន្ទឹមនឹងភាពងាយស្រួល និងអត្ថប្រយោជន៌ជាច្រើននៃអុីនធឺណិត អ្នកប្រើប្រាស់មួយចំនួនក៏បានជួបនូវបញ្ហាទាក់ទងនឹងសេវាកម្មអុីធឺណិតរបស់ខ្លួនដូចជា ភាពរអាក់រអួល និងអុីនធឺណិតមានល្បឿនយឺតជាដើម។ បញ្ហាទាំងនេះភាគច្រើនគឺបណ្តាលមកពីការជ្រើសរើសគម្រោងសេវាអុីធឺណិតដែលមិនសមាមាត្រនឹងតម្រូវការ និងការប្រើប្រាស់ជាក់ស្តែង។