ស្វែងយល់ពី Mikrotik VPN

VPN ជាបច្ចេកវិទ្យាមួយដែលអាចអោយ កុំព្យូទ័រដែលជាNetwork ខាងក្រៅអាចក្លាយជាសមាជិករបស់ណិតវើកណាមួយ ដោយការប្រើប្រាស់ Remote និងមានសុវត្ថិភាពខ្ពស់ក្នុងការ Encrypt ទិន្នន័យរវាង VPN Server និង VPN Client។

ជាទូទៅ File Server ជាដើមមិនអាច Copy តាមរយះ អ៊ីនធឺណិតនោះទេជាពិសេសពពួក File Server ដែលប្រើប្រាស់ SMB Protocol ដូចនេះប្រសិនបើត្រូវការ Access មកកាន់ File Server នៅក្នុង ណិតវើករបស់ក្រុមហ៊ុនមួយគួរតែប្រើប្រាស់ VPN ដើម្បីសុវត្ថិភាពក្នុងការ Copy ឯកសារផ្សេងៗ។

ខាងក្រោមនេះជាការប្រើប្រាស់ VPN នៅក្នុង Mikrotik Router ដើម្បីអាចអោយ Client នៅខាងក្រៅអាច Access មកកាន់ File Server បាន។

ដំបូងត្រូវប្រាកដថា Router របស់អ្នកមាន Public IP ដែលអាច Remote មកពីណាក៏បានតាមរយះ អ៊ីនធឺណិត បន្ទាប់មកទៀត Setup VPN Service ដូចខាងក្រោមនេះ

pptp-server

បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Authentication ណាមួយដែលអ្នកត្រូវការ ដូចជា PAP, CHAP ឬ mschap, mschap2 ដែលអាចប្រើប្រាស់ជាមួយ Microsoft Windows។

បន្ទាប់មកទៀតអ្នកត្រូវបង្កើត IP Pool ចោលមួយ Range ដើម្បីសម្រាប់ផ្តល់ IP ទៅអោយ Client នៅពេលដែល Remote ទៅកាន់ Mikrtik Router។ ប្រសិនបើអ្នកចង់អោយ VPN Client របស់អ្នកអាច Access ទៅកាន់ Internet បានទៀតអ្នកអាច Route IP នៅក្នុង Pool នោះអោយ Access ទៅកាន់ អ៊ីនធឺណិតបាន។

ippool

ជំហ៊ានបន្តអ្នកត្រូវបង្កើត username ដូចរូបខាងក្រោមនេះ ដោយចូលទៅកាន់ Secret

pptp-user

ជំហ៊ានបន្ទាប់ទៅទៀតអ្នកអាចចូលទៅកាន់ Windows client PC បន្ទាប់មកទៀតអាចបង្កើត Connection ដូចខាងក្រោមនេះ

new-connection

សម្រាប់ Windows XP អាចធ្វើដូចរូបខាងលើនេះ ប្រសិនបើ Windows សេរីថ្មីអាចមើលបន្ថែមបានរបៀបបង្កើត VPN Connection។

vpn-client-2

បន្ទាប់មកទៀតត្រូវដាក់ ឈ្មោះ Connection និង ដាក់ IP Address របស់ Mikrotik Router

vpn-remote-ip

បន្ទាប់មកទៀតនៅពេលដែល Connect វានិងបានជោគជ័យដូចរូបខាងក្រោមនេះ

success