តើអ្វីទៅជា VPN ហើយវាមានប្រយោជន៏អ្វីខ្លះសម្រាប់អ្នក?

អត្ថបទនេះនឹងបង្ហាញពីមុខងាររបស់ VPN (Virtual Private Network)  ថាតើវាមានប្រយោជន៏អ្វីខ្លះដល់លោកអ្នក តើត្រូវធ្វើដូចម្តេចដើម្បីបាន  VPN មួយ? តើត្រូវមានដំណើរការអ្វីខ្លះនៅក្នុង VPN? តើ Opera Browser 40 និងមានអ្វីពិសេសខ្លះសម្រាប់ ជំនាន់ក្រោយនេះ?

តើលោកអ្នកដឹងទេសព្វថ្ងៃនេះនៅពេលដែលទិន្នន័យរបស់អ្នកប្រើប្រាស់នៅតាមប្រព័ន្ធ Internet ដូចជាការប្រើប្រាស់ Visa Card ទៅតាមវេបសាយផ្សេងៗជាដើម។ តាមពិតទៅមានសុវត្ថិភាពខ្លះអត់ខ្លះ វេបសាយណាដែលប្រើប្រាស់ SSL (Secure Socket Layer) គឺអាចចាត់ទុក្ខថាមានសុវត្ថិភាពជាងគេ។

ចុះលោកអ្នកធ្លាប់មានបញ្ហានៅក្នុងកន្លែងការងារទេពាក់ព័ន្ធទៅនិងការតាមដានការប្រើប្រាស់Internetរបស់អ្នក? ដូចជាប្រទេសមួយចំនួនបានបិទ វេបសាយខ្លះមិនអោយចូលមើលជាដើម ពេលខ្លះមានក្រុមហ៊ុនខ្លះ Scan សូម្បីតែ ទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុនទៀតផង ដើម្បីចង់ដឹងថាបុគ្គលិកម្នាក់នោះកំពុងតែធ្វើអី ហើយធ្វើអីជាប្រចាំ? តើមានចំណាយពេលធ្វើការទេ ឬ លេងតែហ្វេសប៊ុកក្នុងម៉ោងធ្វើការងារ។

តើអ្នកដឹងថាដំណើរការរបស់ VPN ដូចម្តេចទេ? ដំណើរការរបស់ VPN វាមានលក្ខណះជា Client និងServer ដោយ Server ដើរតួជាអ្នកផ្តល់សេវាកម្មអោយគេ Remote ចូលទៅកាន់តាមរយះ Public IP នៅពេលដែល Client ចេញមកពីប្រភពណាមិនដឹងទេ តែំសំខាន់បើ Remote ចូលទៅកាន់ VPN Server ហើយគឺជាសមាជិករបស់  VPN Server។ ក៏ប៉ុន្តែដើម្បីភ្ជាប់ទៅកាន់ Server បានអ្នកត្រូវតែមានពត៏មានខ្លះៗរបស់ VPN Server ដែលផ្តល់មកអោយ Client យើង ដូចជា: Username: ឈ្មោះអ្នកប្រើប្រាស់សម្រាប់ Client,  password: លេខសំងាត់សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ និង Public IP Address របស់ VPN Server។

នៅពេលដែល Client បានភ្ជាប់ទៅកាន់ Server រួចរាល់ Server និងបង្កើត Tunnel Slot មួយសម្រាប់អោយ Client ទំនាក់ទំនងជាមួយ Server បានយ៉ាងស្រួលដោយមិនបារម្មណ៏ខ្លាចមានអ្នកលួចចូលបាននោះទេ។ Tunnel Slot វាប្រៀបបានទៅនិងទុយោទឹកដែលទឹកអាចរត់ក្នុងនោះបានដោយមិនជ្រាបចេញមកក្រៅ។

គុណវិប្បត្តិរបស់ VPN វាធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៏ថាយឺតបន្តិចព្រោះថាទិន្នន័យដែល Client ប្រើប្រាស់ត្រូវបានរត់ឆ្លងកាត់ ទៅកាន់ Server សិនទើប VPN Server Route បន្តទៅកាន់ទិសដៅដែល Client ចង់ទៅ។

លោកអ្នកប្រាកដជាឆ្ងល់មួយទៀតថា នៅក្នុងរូបខាងក្រោមនេះ មាន Server ដែល តើមួយណា ជា VPN Server? VPN Server ជា Software នៅក្នុង Router នោះទេ។ ពាក្យថា Server មិនមែនសំដៅទៅលើតែ Computer នោះទេ។

vpn

VPN ត្រូវបានគេបង្កើតជាច្រើនប្រភេទដាក់នៅក្នុង លីនុច ដូចជា OPEN VPN ជាដើម ចំនែកនៅក្នុង Cisco Router ក៏មាន Cisco VPN ផងដែរ មិនតែប៉ុណ្ណោះទេ Mikrotik ជាប្រភេទ Router សេរីក្រោយដែលទើបតែនិងមានឈ្មោះបោះសំលេងនៅក្នុងបច្ចេកវិទ្យាពត៏មានវិទ្យា ក៏មាន Mikrotik VPN ផងដែរ។ ក៏ប៉ុន្តែ VPN ប្រភេទទាំងនេះវាហាក់ដូចជាធម្មតាទៅហើយសម្រាប់អ្នករៀនអាយធី។

នៅពេលយើងមើលរូបខាងលើនេះហាក់ដូចជាធម្មតាទេ ព្រោះបើ Local PC នៅក្នុងការិយាល័យគាត់ចង់ប្រើប្រាស់ Internet ទិន្នន័យនិងចេញទៅតាម Router ធម្មតា។ តែប្រសិនបើ អ្នកទៅអាមេរិកហើយចង់ទាញយកទិន្នន័យនៅក្នុង Server0 នៅក្នុងការិយាល័យរបស់អ្នកតើអ្នកត្រូវធ្វើដូចម្តេច? បញ្ហាមិនពិបាកទេគ្រាន់តែបង្កើត Server VPN មួយនៅក្នុង Router របស់អ្នកជាការស្រេច បើទោះបីលោកអ្នកនៅកន្លែងណាទីណាលោកអ្នកនៅតែអាច Access ចូលទៅកាន់ Server ក្នុង Office របស់លោកអ្នកដោយសុវត្ថិភាព និងកក់ក្តៅជាងមិនប្រើប្រាស់ VPN។

ចុះមានសំនួរមួយទៀតសួរថាបើខ្ញុំនៅអាមេរិកហើយខ្ញុំ VPN មកកាន់ Office របស់ខ្ញុំតើពេលដែល ទិន្នន័យរបស់ខ្ញុំរត់តាមណា? ប្រើប្រាស់ IP ដែលខ្ញុំប្រើនៅអាមេរិកមែនទេ?

មិនមែនទេ នៅពេលដែលលោកអ្នកភ្ជាប់មកកាន់ VPN នៅក្នុងប្រទេសកម្ពុជានោះ រាល់ទិន្នន័យរបស់លោកអ្នកនិងចេញតាម Public IP របស់ Router នៅក្នុងស្រុកខ្មែរទៅវិញ។

បើអីចឹងយើងអាចខ្ចីដៃអ្នកណាម្នាក់វាយប្រហាអ្នកផ្សេងបានទេ? ពិតជាបានប្រសិនបើលោកអ្នក VPN ទៅកាន់ Free VPN Server ណាមួយនៅប្រទេសណាមួយរួចហើយវាយប្រហាអ្នកដទៃវិញ។ ក៏ប៉ុន្តែ Techfree មិនវែកញែកច្រើនទេទៅលើបញ្ហានេះ ប្រសិនបើលោកអ្នកចង់ធ្វើវាជាការទទួលខុសត្រូវរបស់លោកអ្នក។

ក៏ប៉ុន្តែអ្វីដែលថ្មីនៅថ្ងៃនេះ Techfree សូមលើកយក បច្ចេកវិទ្យាថ្មី របស់ VPN នៅលើ Opera,  លោកអ្នកធ្លាប់ស្គាល់ហើយថា Opera Browser ជាអ្វី? ហើយក៏មានអាយុកាលដ៏យូផងដែរបើប្រៀបធៀបទៅនិង Chrome ឬ Firefox និង Browser ផ្សេងៗ។ Opera 40 Free VPN លោកអ្នកអាចចុចលើតំណនេះដើម្បីទៅដោនឡូតយកមកប្រើប្រាស់បាន។ 

នៅពេលដែលអ្នកបានតម្លើងវារួចហើយ សូមចូលទៅកាន Menu របស់វានៅខាងលើ ផ្នែកខាងឆ្វេង រួចហើយ រកមើលពាក្យថា Setting បន្ទាប់មកចូលទៅ កាន់ Privacy & Security

vpn-opera

លោកអ្នកគ្រាន់តែចុចលើ Enable VPN រួច ជាការស្រេចមានន័យថា Opera Browser និង ប្រើប្រាស់  VPN client របស់វា ភ្ជាប់ទៅកាន់ VPN Server របស់វានៅប្រទេសផ្សេងៗដូចខាងក្រោមនេះ

vpn-facebook

ពេលនេះអ្នកកំពុងតែប្រើប្រាស់ Free VPN Server របស់ Opera ហើយ លោកអ្នកអាចជ្រើសរើសយក Optimal Location បាន។ តែលោកអ្នកអាចជ្រើសរើស VPN Server នៅប្រទេសណាមួយក៏បាន ។ ពេលនោះលោកអ្នកប្រហែលជាលែងបារម្មណ៏ច្រើនហើយខ្លាចអ្នកណាតាមដានអ្នកថាតើអ្នកធ្វើអ្វីបើកហ្វេសប៊ុក លេងឬអត់?

វាមានសុវត្ថិភាពច្រើនហើយដែល ទិន្នន័យរបស់អ្នកត្រូវបាន Encrypt ដោយ VPN ហើយត្រូវបាន Encrypt ដោយ https មួយទៀត។

ក៏ប៉ុន្តែថ្វីត្បិតតែអ្នកគេចពី Privacy របស់ អ្នកផ្សេងបានក៏ប៉ុន្តែអ្នកនៅតែស្ថិតនៅក្រោមការត្រួតពិនត្យរបស់ Opera Server ផងដែរ។ សូមសាកល្បងដោនឡូតប្រើប្រាស់និងធ្វើតេសន៏បានតាមតំណខាងលើ។