ចាប់ផ្តើមជាមួយកម្មវិធី Microsoft Office Word 2016 (ភាគ១)

Microsoft Office Word 2016 គឺជាកម្មវិធីមួយសម្រាប់ក្នុងការវាយអត្ថបទនៅក្នុងកម្មវិធី Microsoft Office 2016 ដែលជាសមិទ្ធផលថ្មីមួយរបស់ក្រុមហ៊ុន Microsoft បង្កើតឡើងនៅ ក្នុងឆ្នាំ ២០១៦ ថ្មីៗនេះផងដែរ ដែលវាបានផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូទៅ នូវការរៀបចំការងារផ្សេងៗរបស់ពួកគាត់ ។

១) សេចក្តីផ្តើម

Office Word 2016 ជាកម្មវិធីថ្មីមួយរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ 2016 ថ្មីៗនេះផងដែរ ដែលវាបានផ្តល់នូវ​ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់កម្មវិធីមួយនេះក្នុងការ

ក) ការរៀបចំចងក្រងនូវអត្ថបទ

ខ) ការរៀបចំចេញជាលិខិតស្នាម និងរបាយការណ៍ផ្សេងៗ

គ) ការសង់តារាងការងារ សង់​ក្រាប និង គូសចេញជាក្រាហ្វិក

ឃ) បញ្ចូលនូវរូបភាព រូបគំនូរ និងមានម៉ូតបន្ទាត់ជាដើម

ង) ក្នុងការរចនាម៉ូតស៊ុមបន្ទាត់ជុំវិញអត្ថបទ

ច) អាចវាយចេញជារូបមន្ត គណិតវិទ្យា រូបវិទ្យា និងរូបមន្តផ្សេងៗទៀត

ឆ) អាចបង្កើតបានជាសៀវភៅឯកសារ

២) របៀបបើកកម្មវិធី (Starting MS Word)

ដើម្បីបើកកម្មវិធី Office Word 2016 យើងអាចបើកតាមរបៀបដូចខាងក្រោម

ទី១ ចុច Start Button រួច Scroll ចុះរកកម្មវិធី Word 2016

 

ទី២ ចុច Search រួចវាយពាក្យ Word 2016 រួចចុចលើ Word 2016 រួចចុចលើវាដើម្បីដំណើរការកម្មវិធី

៣) របៀបបិទឯកសារ និង ចាកចេញពីកម្មវិធី (Close document and Exit application)

៣.១) របៀបបិទឯកសារ (Close document)

ដោយលោកអ្នកគ្រាន់តែយក Mouse ទៅចុចសញ្ញាខ្វែងនៅខាងលើនៃអត្ថបទដែលយើងចង់បិទវាចោល។

៣.២) ការចាកចេញពីកម្មវិធី (Exit application)

ការចាកចេញពីកម្មវិធីវាក៏មិនខុសពីការបិទឯកសារនេាះទេ។

៤) ស្វែងយល់ពីផ្នែកសំខាន់ក្នុងកម្មវិធី MS Word (Understanding the interface)

៤.១) ស្គាល់ពីកម្មវិធី MS Word 2016

កម្មវិធី Word 2016 គឺមានលក្ខណៈស្រដៀងទៅនឹង Word 2013 និង Word 2010 ជំនាន់មុនៗផងដែរ ។ ប្រសិន​បើ​អ្នក​​ធ្លាប់​ប្រើ​កម្មវិធី Word 2010 ឬ Word 2013 នោះ​អ្នកនឹង​យល់​ថា Word 2016 គឺពុំមានអ្វីខុសប្លែកច្រើននេាះទេ។ ប៉ុន្តែ​ប្រសិន​បើអ្នក​គឺជា​អ្នកសិក្សាថ្មី និង​ធ្លាប់​បាន​ប្រើតែជំនាន់ចាស់ៗ​របស់ Word ដូចជា Word XP ឬ Word 2000 ឬ Word 2003 ឬក៏ Word 2007 នោះអ្នកគួរ​តែ​ចំណាយ​ពេលបន្តិច​ដើម្បី​រៀននិងស្គាល់ពីរូបរាង ក៏ដូចជាមុខងារ​ថ្មីៗ​របស់ Word 2016 ។

៤.២) ស្គាល់ពីរូបរាងរបស់កម្មវិធី MS Word 2016

នៅពេល​ដែល​អ្នក​បើក​កម្មវិធី Word 2016 ជាលើកដំបូង អ្នកនឹងទទួលបាន​ Start Screen ។ នៅទីនេះអ្នកអាច​ធ្វើ​ការ​បង្កើតឯកសារថ្មី ជ្រើសរើសឯកសារគំរូ ហើយ​អ្នកក៏​អាច​ធ្វើការ​កែប្រែ ឬបើកឯកសារ​ដែល​អ្នក​ធ្លាប់​បើក​ពីមុន​ៗ​មកប្រើ​ឡើងវិញ​បាន​ដែរ​ ។នៅលើ Start Screen សូមមើល​ទៅផ្នែក​ខាង​ស្ដាំបន្តិច​ ហើយ​ជ្រើស​យក​ Blank document ដើម្បីចូលទៅ​មើល​រូបរាង​របស់​កម្មវិធី ។

៤.៣​) មើលលេខដែលដាក់ចង្អុលបង្ហាញ ដើម្បីដឹងពីព័ត៌មានបន្ថែមនៅលើ Word 2016

Command Group: Group ឬ ក្រុម​ត្រូវបាន​ផ្ទុក​ប៊ូតុងបញ្ជា ជាសេរី​ និង​មាន​ខុសៗពីគ្នា ។ ដើម្បី​ធ្វើ​ការ​បញ្ជាអ្វីមួយ សូមចុចលើប៊ូតុងបញ្ជា ឬ Command ឧទាហរណ៍ B សម្រាប់ធ្វើឱ្យ​អក្សរ​ដិត ។ នៅក្នុង Group ខ្លះមាន​សញ្ញាព្រួញ​តូចមួយដែល​ស្ថិត​នៅ​ជ្រុង​ខាង​ស្ដាំ​ក្រោមគេបង្អស់​ ដែល​មាន​មុខងារ​បញ្ជា ឬជ្រើសរើស​ប៊ូតុងដទៃទៀត ។

១) Quick Access Toolbar: មុខងារ​របស់វាអាចឱ្យ​ធ្វើ​ការ​នៅលើ​ប៊ូតុងបញ្ជា​ផ្សេងៗ​ ទោះបីជា​ជា​ Tab ដែល​ផ្ទុក​ប៊ូតុង នោះ​មិន​ជ្រើស​យក​ក៏​ដោយ​ ។ ជាទូទៅនៅលើ Quick Access Toolbar មាន​ប៊ូតុងបញ្ជាដែលប្រើញឹកញាប់ចំនួន ៣ គឺ Save, Undo និង Redo ។

២) The Ribbon: គឺជាបណ្តុំ ឬ បន្ទះដែលជាទីតាំងភ្ជាប់ជាមួយនឹងការបញ្ជានៃមុខងារ និងរូបភាពតូចៗ ដែល​បង្ហាញ​ភាពងាយស្រួលក្នុងការស្វែងរក។ Ribbon ផ្ទុកនូវរាល់ប៊ូតុងបញ្ជា ដែលត្រូវយកមក​ធ្វើការក្នុងសន្លឹកកិច្ចការ​របស់លោកអ្នក ។ វាផ្ទុកនូវ Tabs ជាច្រើនហើយ Tab នីមួយៗមាននូវ groups នៃប៊ូតុងបញ្ជាជាច្រើន ។

៣) Command Group: ជាក្រុមដែល​ត្រូវបាន​ផ្ទុកនូវ​ប៊ូតុងបញ្ជា ជាសេរី​ និង​ខុសៗពីគ្នា ។ ដើម្បី​ធ្វើ​ការ​បញ្ជាអ្វីមួយ សូមចុចលើប៊ូតុងបញ្ជា ឬ Command ឧទាហរណ៍ អ្នកចុច B សម្រាប់ធ្វើឱ្យ​អក្សរ​ដិតក្រាស ។នៅក្នុង Group ខ្លះមាន​សញ្ញាព្រួញ​តូចមួយដែល​ស្ថិត​នៅ​ជ្រុង​ខាង​ស្ដាំ​ក្រោមគេបង្អស់​ដែល​មាន​មុខងារ​បញ្ជា ឬជ្រើសរើស​ប៊ូតុងដទៃទៀត ។

៤) Tell Me: អាចឱ្យលោក​អ្នក​ស្វែង​រក​ command នានា​បានយ៉ាងឆាប់រហ័ស​ដែល​ជា​លក្ខណៈពិសេស​មួយ​ក្នុងការ​ជួយអ្នក​ប្រសិន​បើ​អ្នក​ភ្លេច​ទីតាំង​ដែល​ command ស្ថិតនៅ ។

៥) Microsoft Account: ទីនេះ​ជា​កន្លែង​ដែល​លោកអ្នក​ប្រើប្រាស់​អាច​ចុះ​គណនី​របស់​ Microsoft ដើម្បី​ប្រើ​ចែក​ចាយលើ OneDrive និង​ធ្វើការ Update កម្មវិធី ។

៦) Ruler: បន្ទាត់មានទីតាំងនៅ​ខាង​លើ និង​ខាងឆ្វេង​នៃ​ឯកសារ​របស់​អ្នក​ ។ វាធ្វើ​អោយ​អត្ថបទ​ដែលបានវាយ​របស់​អ្នក​ងាយ​ស្រួល​ក្នុង​ការ​តម្រឹម​និង​កំណត់គម្លាត ។​

៧) Document Pane: ជា​កន្លែង​ដែល​អ្នក​ត្រូវវាយ និង​កែ​អក្សរ​ក្នុង​អត្ថបទ ។

៨) Scroll Bar: ជា​របាមួយដែលអ្នកអាច​ធ្វើ​ការ​រំកិល​តាម​ជួរឈរ (ឡើងលើ ឬចុះក្រោម) និង​តាម​ជួរ​ដេក (ទៅឆ្វេង ឬទៅស្ដាំ​) ។

៩) Zoom Control: អ្នកអាច​ចុច​ទាញ​លើ​បន្ទាត់​មួយហៅថា Slid ដើម្បីធ្វើការ​ពង្រីក ឬបង្រួម​ទំហំ​ក្រដាស​ឱ្យ​ធំ មកជិត​ភ្នែកងាយស្រួលមើលបានច្បាស់នឹងភ្នែក ។

១០) Document Views: អនុញ្ញាតឱ្យ​អ្នក​ធ្វើ​ការ​បង្ហាញ ឬ អាន​ អត្ថបទ​តាម​របៀប​ផ្សេង​ៗ​ពីគ្នា​ ដូចជា

ក) Read Mode: បង្ហាញ ឬអាន​អត្ថបទ ជាទម្រង់ពេញ

ខ) Print Layout: បង្ហាញ ឬអានអត្ថបទ ជាទម្រង់​ទូទៅមួយ​ដែល​អ្វីដែលបាន​ធ្វើ គឺ​នឹងលេច​ឡើង​នៅពេល​ដែល​អ្នក​បោះពុម្ពចេញ ។

គ) Web Layout: បង្ហាញ ឬអាន​អត្ថបទ ជាទម្រង់​វេបសាយ

១១) Page, Line និង Word Count: នៅចំណុច​នេះ​ អ្នក​អាច​ធ្វើ​ការ​ពិនិត្យ​មើល​បាន​យ៉ាង​រហ័ស​ទៅលើ​ចំនួនទំព័រ ចំនួនបន្ទាត់ និង​ចំនួនពាក្យ​ដែល​អ្នក​បាន​វាយ ។