គន្លឹះផ្សេងៗ

បង្កើនសោភ័នភាពគេហទំព័រជាមួយ ScrollMagic

ScrollMagic គឹជា Library មួយនៃភាសា Javascript ដែលមានមុខងារពិសេសក្នុងការរចនាគេហទំព័រ ដោយដាក់បន្ថែមនូវសកម្មភាពរស់រវើកនៅពេលដែលអ្នកប្រើប្រាស់ទាញ Scroll Bar ចុះ ឬឡើងដើម្បីមើលព័ត៌មានផ្សេងៗនៅផ្នែកខាងក្រោម ឬខាងលើនៃគេហទំព័រ។

កម្មវិធីកុំព្យូទ័រ

ស្វែងយល់ពីម៉ូដែលនៃការអភិវឌ្ឈកម្មវិធីជាលក្ខណៈ Agile

កាលពីអត្ថបទមុន យើងបានលើកយកម៉ូដែលនៃការអភិវឌ្ឍកម្មវិធីមួយមកបកស្រាយដែលមានឈ្មោះថា Waterfall។ បើទោះបីជា Waterfall ជាម៉ូដែលមួយដែលពេញនិយម និងមានគុណប្រយោជន៍ខ្ពស់ក៏ដោយ វាមិនអាចយកមកអនុវត្តលើគ្រប់គម្រោងបាននោះទេ។ Agile គឹជាម៉ូដែលមួយនៃ SDLC (Software Development Life Cycle) ដែលអ្នកអភិវឌ្ឍគួរតែស្វែងយល់ ដើម្បីឲ្យការជ្រើសរើសម៉ូដែលនៃការអភិវឌ្ឍកម្មវិធីកាន់តែមានប្រសិទ្ធិភាព។

គន្លឹះផ្សេងៗ

ស្វែងយល់ពីម៉ូដែលនៃការអភិវឌ្ឈកម្មវិធី Waterfall

ការអភិវឌ្ឈកម្មវិធីមិនថាតូច ឬធំ សុទ្ធតែតម្រូវឲ្យមានផែនការច្បាស់លាស់ដើម្បីទទួលបានជោគជ័យ។ យ៉ាងណាមិញអ្នកអភិវឌ្ឍគួរតែជ្រើសរើសប្រភេទនៃការអភិវឌ្ឍណាមួយដែលសាកសមជាមួយនឹងគម្រោងកម្មវធីដែលគេគ្រោងនឹងបង្កើត ត្បិតកម្មវិធីនិមួយៗមានលក្ខណៈ និងតម្រូវការខុសៗគ្នា។

គន្លឹះផ្សេងៗ

ទាញយកតម្លៃនៃ HTML Form ដោយប្រើ jQuery

Form គឺជាធាតុនៃ HTML មួយដែលត្រូវបានគេប្រើប្រាស់សម្រាប់ទទួល និងបង្ហាញទិន្ន័យ។ ប៉ុន្តែតួនាទីពិតប្រាកដរបស់វាគ្រាន់តែជា«កន្លែង»ទទួល ឬបង្ហាញប៉ុណ្ណោះទេ។ ដើម្បីធ្វើកិច្ចការទាំងនេះបាន គេត្រូវប្រើវាផ្សំជាមួយនឹងភាសាដទៃទៀតដូចជា Javascript, PHP(ការទទួលទិន្ន័យដើម្បីផ្ទុកក្នុង Database)។

កម្មវិធីកុំព្យូទ័រ

លក្ខណៈពិសេសរបស់ Vue.js ធៀបទៅនឹង React និង​ Angular 2

Vue.js គឺជា Framework មួយនៃភាសា Javascript ដែលអាចឲ្យអ្នកប្រើប្រាស់បង្កើត និងរចនាគេហទំព័រ (Client Side) ឲ្យមានភាពទាក់ទាញ និងរស់រវើក។ វាមានភាពងាយស្រួលក្នុងការសិក្សា មានមុខងារពេញលេញ និងដំណើរការលឿន។ អត្ថបទនេះនឹងបង្ហាញពីការប្រៀបធៀបលក្ខណៈសម្បត្តិនៃ Vue.js ទៅនឹង Framework ដ៏ល្បីពីរទៀតគឺ React និង Angular 2។

គន្លឹះផ្សេងៗ

ជំហានដំបូងនៃការប្រើប្រាស់ JQuery

jQuery គឺជា Library ដ៏មានឥទ្ធិពលមួយនៃភាសា Javascript ។ វាត្រូវបានបង្កើតឡើងដោយលោក John Resig និងបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ 2006។ jQuery ត្រូវបានបង្កើតឡើងជាមួយនឹងគោលបំណងផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់ភាសា Javascript នៅលើគេហទំព័រ។ ជាមួយ jQuery អ្នកអាចសរសេរកូដត្រឹមតែមួយជួរដែលអាចធ្វើការងារស្មើរនឹងកូដជាច្រើនជួរដែលបានសរសេរក្នុងភាសា Javascript ស្របនឹងពាក្យស្លោករបស់ jQuery «សរសេរតិច ធ្វើការច្រើន» ។

កម្មវិធីកុំព្យូទ័រ

កម្មវិធីជំនួយល្អៗដែលគ្រប់គេហទំព័រ WordPress គួរតែមាន

WordPress គឺជាកម្មវិធីប្រភេទ Content Management System (CMS) មួយដែលអាចឲ្យអ្នកប្រើប្រាស់អាចបង្កើតគេហទំព័រដោយខ្លួនឯងយ៉ាងងាយស្រួល ចំណាយពេលតិច និងមិនចាំបាច់សរសេរកូដ។ អ្វីដែលនៅពីក្រោយសមត្ថភាពដ៏អស្ចារ្យរបស់ WordPress នេះគឺ កម្មវិធីជំនួយដែលគេស្គាល់ជាភាសាអង់គ្លេសថា “Plugin”។

កម្មវិធីកុំព្យូទ័រ

Libraries.io ផ្តល់ព័ត៌មានសំបូរបែបអំពីកម្មវិធី Open Source

អ្នកអភិវឌ្ឍន៍កម្មវិធីនិមួយៗតែងតែជ្រើសរើសយកកម្មវិធីជំនួយបែប Open Source ដែលបានសរសេររួចស្រាប់(Library) មកបំពេញបន្ថែមលើកូដរបស់គេដើម្បីឲ្យដំណើរការនៃការអភិវឌ្ឍន៍មានភាពងាយស្រួល និងចំណេញពេលវេលា។ ប៉ុន្តែវាតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ដោយសារតែកម្មវិធីរបស់អ្នកទាំងមូលអាចនឹងប្រែប្រួលប្រសិនបើមានការផ្លាស់ប្តូរនានា នៅក្នុងកម្មវិធីជំនួយដែលបានអ្នកបានប្រើ។ Libraries.io ជាគេហទំព័រមួយដែលដែលផ្តល់ព័ត៌មានអំពីកម្មវិធីកូដចំហថ្មីៗ និងតាមដានការវិវឌ្ឍន៍នៃកម្មវិធីដែលអ្នកបានយកមកប្រើ។

ភាសា​កុំព្យូទ័រ

Javascript: អ្វីដែលអ្នកត្រូវដឹងអំពី Variable

Variable ដែលប្រែជាភាសាខ្មែរថា «អថេរ» មានតួនាទីមិនសូវខុសគ្នាពីអថេរនៅក្នុងគណិតវិទ្យាទេ។ ពោលគឺវាត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃទិន្ន័យមួយ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Variable នៅក្នុងភាសាកុំព្យទ័រមានច្រើនយ៉ាង ហើយអាចរក្សាទុកទិន្ន័យច្រើនប្រភេទ មិនមែនត្រឹមតែទិន្ន័យជាចំនួននោះទេ។

គន្លឹះផ្សេងៗ

ចំនុចល្អៗដែលគួរអនុវត្តក្នុងការសរសេរកូដ Javascript

Javascript គឺជាភាសាកុំព្យូទ័រមួយដែលពេញនិយមបំផុតនៅក្នុងបង្កើត និងរចនាគេហទំព័រ ។ ជាទូទៅភាសានេះមិនសូវមានភាពលំបាកក្នុងការសិក្សា និងប្រើប្រាស់ទេ បើធៀបនឹងភាសាដទៃ។ វាមានលក្ខណៈអនុគ្រោះច្រើនចំពោះការសរសេរកូដ ព្រោះអ្នកប្រើប្រាស់អាចសរសេរកូដរបស់ខ្លួនជាច្រើនទម្រង់ខុសៗគ្នា។ ប៉ុន្តែវាជារឿងដ៏ល្អមួយដែលអ្នកផ្ចិតផ្ចង់បន្តិចក្នុងការសរសេរកូដ ព្រោះការសរសេរកូដមិនស្របតាមស្តង់ដារ មិនត្រឹមតែធ្វើឲ្យគេហទំព័រទាំងមូលដើរយឺតនោះទេ វាក៏អាចបង្កើតជាកំហុសឆ្គងដោយចៃដន្យផងដែរ។