កម្មវិធីបោះឆ្នោតឬវាយតម្លៃដ៏ឆ្លាតវៃរបស់ទស្សនិកជន (MARA)

តាមការសង្កេតនៅពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមើល ឬអ្នកស្តាប់ចង់ធ្វើការឆ្លើយតប ឬផ្តល់មតិយោបល់ចំពោះកម្មវិធីអ្វីមួយ គឺមានភាពលំបាកណាស់មិនដឹងធ្វើការឆ្លើយតបតាមវិធីណានោះទេ។ នៅក្នុងអត្ថបទនេះ Techfree នឹងលើកយកនូវកម្មវិធីមួយដែលអាចដោះស្រាយបញ្ហានេះបាន។

តើអ្វីទៅជា MARA? 

MARA គឺជាកម្មវិធីបោះឆ្នោត ឬវាយតម្លៃដ៏ឆ្លាតវៃរបស់ទស្សនិកជនអាចត្រូវបានប្រើប្រាស់ដោយអ្នកទស្សនាដើម្បីធ្វើអន្តរកម្មជាមួយកម្មវិធីទូរទស្សន៍ឬប្រើដោយគ្រូបង្រៀន គ្រូបង្វឹក ឬអ្នកបង្ហាញដើម្បីទំនាក់ទំនងជាមួយទស្សនិកជនសម្រាប់ប្រធានបទជាក់លាក់ណាមួយ។

ខាងក្រោមនេះគឺជាការបង្ហាញពីកម្មវិធីទាំងមូល៖

១) វាយតំណភ្ជាប់នេះ https://www.mara.asia នោះនឹងបង្ហាញដូចខាងក្រោម៖

២) ទំព័រនេះ https://www.mara.asia/how គឺបង្ហាញពីរបៀបដំណើរការកម្មវិធីនេះ

ក) ចំពោះអ្នកបោះពុម្ពផ្សាយ

អ្នកបោះពុម្ពផ្សាយអាចជាទូរទស្សន៍ បុស្តិ៍វិទ្យុ គ្រូបង្រៀន ឬក៏មនុស្សមួយចំនួនដែលចង់ធ្វើអន្តរកម្មជាមួយទស្សនិកជន

ក.១) ជំហានទី១៖ បង្កើតគណនីជាមួយ MARA ដោយឥតគិតថ្លៃសំរាប់ការចាប់ផ្តើមដំបូង​។

ក.២) ជំហានទី២៖ រាល់ការបោះឆ្នោតគឺមាន Qrcode ផ្ទាល់ខ្លួនវា បន្ទាប់មកសូមបង្ហាញ Qrcode ទៅទស្សនិកជនរបស់អ្នកដើម្បីធ្វើការបោះឆ្នោត។

ក.៣) ជំហានទី៣៖ ធ្វើការណែនាំអ្នកប្រើប្រាស់អោយទាញយកនិងប្រើប្រាស់កម្មវិធីស្មាតហ្វូនឥតគិតថ្លៃរបស់ MARA

ខ) ចំពោះអ្នកប្រើប្រាស់

កម្មវិធីស្មាតហ្វូនអាចជួយអ្នកប្រើប្រាស់គ្រប់រូបអោយបោះឆ្នោត ឬឆ្លើយតបចំពោះបញ្ហាផ្សេងៗ។ សំរាប់ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ

Android: https://goo.gl/1wjhwD

iOS: https://goo.gl/P8drXR

៣) ទំព័រនេះ https://www.mara.asia/price គឺបង្ហាញពីគំរោង និងតម្លៃនៃការប្រើប្រាស់កម្មវិធីនេះ