ស្វែងយល់ពី Error Handling នៅក្នុង Python

2016-07-26 Samkhann Seang

ការសរសេរកូដដើម្បីបង្កើតកម្មវិធីអ្វីមួយគឺមិនអាចជៀសផុតពីការជួបប្រទះនូវ កំហុស (Error) នោះទេ។ ជាពិសេសកំហុសទាំងនោះច្រើនកើតឡើងចំពោះ កម្មវិធីដែលមានមុខងារច្រើន និងស្មុគស្មាញ។ ប៉ុន្តែមិនមែនមានន័យថាយើងត្រូវដាក់កម្រិតសម្ថភាពរបស់កម្មវិធីយើងនោះទេ។ Error Handling គឺជាវិធីសាស្រ្តមួយ ដែលអ្នកសរសេរកូដភាគច្រើនតែងតែប្រាស់ដើម្បីបញ្ជាឲ្យកូដរបស់គេធ្វើអ្វីមួយនៅពេលដែលជួបកំហុស។ អត្ថបទនេះនឹងបង្ហាញពី Error Handling នៅក្នុងភាសា Python ដោយប្រើ Try-Exception Statement ។

ទាញយកទិន្ន័យពីឯកសារ Excel មកប្រើក្នុង Python ជាមួយ PyExcel

2016-07-22 Samkhann Seang

Excel ជាកម្មវិធីការិយាល័យមួយដែលមានការពេញនិយមសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃដូចជាការរក្សាទុកទិន្ន័យ និងការគណនាផ្សេងៗ។ គុណវិបត្តិមួយរបស់វាគឺ System មួយចំនួនធំ មិនអាចប្រើប្រាស់ទិន្ន័យនៅក្នុង Excel បានដោយផ្ទាល់នោះទេ ប៉ុន្តែវាមិនមានន័យថាអ្នកត្រូវបញ្ចូលទិន្ន័យទាំងនោះទៅក្នុង Database ម្តងមួយៗនោះដែរ។ អត្ថបទនេះនឹងបង្ហាញពីវិធីទាញយកទិន្ន័យពីឯកសារ Excel មកប្រើក្នុង Python ជាមួយកម្មវិធី PyExcel.

របៀបសរសេរកូដ ផ្ញើ អ៊ីម៉េល ជាមួយនឹង ភាសា PHP

2016-07-19 sreypao

កន្លងមកអ្នកតែងតែធ្លាប់បានទស្សនានូវ គេហទំព័រ ជាច្រើនដែលបានតាំងបង្ហាញនូវ ព័ត៌មានរបស់ក្រុមហ៊ុន រឺស្ថាប័ននានា។ នៅក្នុងនោះផងដែរ តើអ្នកធ្លាប់ចាប់អារម្មណ៏អំពី ទំព័រមួយដែលមានឈ្មោះថា CONTACT រឺក៏ CONTACT US  ដែររឺទេ? ជាទូទៅ នៅក្នុងទំព័រនោះគឺតែងតែមាន ទំរង់មួយដែលអាចអោយអ្នកបំពេញនូវ ឈ្មោះ អ៊ីម៉េល ចំណងជើង និងខ្លឹមសារ ព្រមទាំងមានប៊ូតុងមួយដែលយើងតែងតែឃើញជាភាសាអង់គ្លេសថា SEND រឺក៏ SUBMIT ។

ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដែលអាចប្រើប្រាស់ដោយមិនគិតថ្លៃ

2016-07-18 sreypao

ក្នុងនាមលោកអ្នកជាអ្នកគ្រប់គ្រង រឺជាម្ចាស់ក្រុមហ៊ុន ម្ចាស់ជំនួញតាមបណ្ដាស្ថាប័ន អង្គការ សាលារៀន សហគ្រាស រឺក្រុមហ៊ុននានា,  លោកអ្នកពិតជាចង់រៀបចំរចនាសម្ព័ន្ធ ដំណើរការ ការងារ ក៏ដូចជាការគ្រប់គ្រងបុគ្គលិកអោយមានប្រសិទ្ធភាពទៅតាមលក្ខណៈស្ដង់ដារខ្ពស់។ ពាក្យថាគ្រប់គ្រង គឺពិតជាមិនងាយស្រួលឡើយ ដូច្នេះវាតម្រូវអោយលោកអ្នកមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង។

របៀបដំឡើងXampp នៅលើប្រព័ន្ធប្រតិបត្តិការ Windows

2016-07-13 techfree

មុននឹងបង្ហាញអ្នកទាំងអស់គ្នាអំពី ការដំឡើងXampp លើប្រព័ន្ធប្រតិបត្តិការណ៍ Windows ខ្ញុំសូមពន្យល់ជាមុនសិនថា Xampp ជាអ្វី? Xampp គឺជាបរិស្ថានអភិវឌ្ឍន៍(Development Environment) PHP ល្បីល្បាញមួយ ដែលជួយសំរួលក្នុងការតំឡើងកម្មវិធី Apache កម្មវិធីទិន្នន័យ MariaDB  និងភាសា PHP ជាមួយគ្នាតែម្តង ។

របៀបនៃការតភ្ជាប់ទៅកាន់ MySQL database ដោយប្រើប្រាស់ភាសា PHP

2016-07-13 sreypao

មុននឹងអ្នកអាចធ្វើការបង្ហាញនូវទិន្នន័យដែលបានទាញយកមកពី MySQL database នោះ ចាំបាច់បំផុត គឺអ្នកត្រូវដឹងអំពីរបៀបនៃការតភ្ចាប់ទៅកាន់ MySQL។ នៅក្នុងអត្ថបទនេះនឹងធ្វើការបង្ហាញអ្នកអំពីរបៀបធ្វើការតភ្ជាប់ ទៅកាន់ MySQL ដោយប្រើប្រាស់ភាសា PHP ។

គំរូនៃការបង្កើតវេបសាយច្រើនភាសា ដោយប្រើប្រាស់ Jquery និង Json

2016-07-13 techfree

ក្នុងការបងើ្កតវេបសាយ(website)ដែលអាចមើលបានច្រើនភាសាមានទម្រង់ជាច្រើនបែបច្រើនយ៉ាង។ ទម្រង់នីមួយៗមានបែបផែនខុសៗគ្នា និងការប្រើប្រាស់ទៅតាមកាលៈទេសៈផ្សេងគ្នាផងដែរ។ យើងខ្ញុំសូមលើកយកវិធីសាស្រ្ដមួយក្នុងចំណោមវិធីសាស្រ្ដទាំងនោះមកបង្ហាញលោកអ្នកអានដើម្បីធ្វើជាចំណេះបន្ថែមដល់លោកអ្នក។

របៀបរក្សាទុកទិន្ន័យនៅក្នុង SQLite ជាមួយ Python

2016-07-12 Samkhann Seang

SQLite គឺជា Database មួយប្រភេទដែលមានលក្ខណៈពិសេសដោយឡែកពី SQL Database ឯទៀត ដោយមិនទាមទារឲ្យមាន Server និងមិនចាំបាច់ធ្វើការកំណត់នានា។ វាត្រូវបានគេប្រើប្រាស់នៅក្នុងគម្រោងតូចធំជាច្រើន។

ស្វែងរកតំណររូបភាព ពីគេហទំព័រដោយស្វ័យប្រវត្តិ ជាមួយ Python & Haul

2016-07-11 Samkhann Seang

ការស្វែងរកតំណររូបភាពពីគេហទំព័រអាចជារឿងដែលស្មុគស្មាញ ព្រោះវាត្រូវឆ្លងកាត់ការវិភាគនៅក្នុង HTML ច្រើនដំណាក់កាល និងចំនាយពេលវេលាច្រើន។ Haul គឺជាកម្មវិធីមួយរបស់ Python ដែលអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចទាញយកតំណររូបភាពពីគេហទំព័រណាមួយដោយស្វ័យប្រវត្តិ ដោយគ្រាន់តែធ្វើការ បញ្ចូលនូវ URL របស់គេហទំព័រនោះប៉ុណ្ណោះ។ អត្ថបទនេះនឹងបង្ហាញលោកអ្នកអំពីវិធីដំឡើង និងប្រើប្រាស់ Haul ដើម្បីទាញយកនូវ តំណររូបភាពពីគេហទំព័រ ។

អ្វីទៅដែលហៅ​ថា Content Delivery Network (CDN)?

2016-07-09 techfree

Content Delivery Network (CDN) គឺជាបណ្តាញមួយដែលចែកចាយឯកសារផ្សេងៗ ទៅកាន់អ្នកមើលវេបសាយ ដោយពឹងផ្អែកទៅលើទីតាំងភូមិសាស្ដ្ររបស់អ្នកមើលវេបសាយ។ ការធ្វើដូចនេះគឺ អាចអោយកម្មវិធីមើលវេបសាយ ទាញយកទិន្នន័យមកបង្ហាញពីកន្លែងជិតបំផុត។

1 2