របៀប Validate នៅក្នុង Yii Framework

នៅក្នុងមេរៀនមុន អ្នកបានដឹងហើយអំពីរបៀបបង្កើត Form (ទម្រង់) ជាមួយនឹង Yii framework ដែល TechFree បានបង្ហាញកន្លងមកនោះ ចំនែកឯថ្ងៃនេះ TechFree សូមបង្ហាញអំពីរបៀប Validate (ដាក់លក្ខណ្ឌ) នៅក្នុង Yii framework នេះវិញម្ដង ។ ហើយនៅក្នុងការសិក្សានេះគឺ យើងសិក្សាទៅលើទម្រង់ចុះឈ្មោះ (Register Form) ដែលយើងបានបង្កើតហើយនៅក្នុងមេរៀនមុន ។

ជាទូទៅ នៅក្នុងទម្រង់នីមួយគឺត្រូវតែមានលក្ខណ្ឌនៅក្នុងការបង្កើត ដូចជា ទម្រង់ចុះឈ្មោះនេះ គឹទាមទារឲ្យ យើងបំពេញនូវពត៌មានដោយមិនអនុញ្ញាតិឲ្យទទេនោះឡើយ ។

១) ការសរសេរកូដ

ការសរសេរកូដគឺ យើងត្រូវសរសេរជាមួយនឹង MVC ដែល យើងខ្ញុំបានបង្ហាញរួចមកហើយនៅក្នុងមេរៀនការបង្កើត Form ជាមួយនឹង Yii framework នេះ ។

១.១) Model

validation1

នៅក្នុងរូបភាពខាងលើ កូដដែលបានសរសេរនេះគឺខុសពីការបង្កើត Form បន្តិច គឺនៅត្រង់ function rules() ។ នៅក្នុងការ Validation (ដាក់លក្ខខណ្ឌ) នេះគឺយើងត្រូវប្រើ function មួយដែលមានឈ្មោះថា rules() ដែលវាគឺជា function មួយដែលបានធ្វើការដាក់លក្ខខណ្ឌរួចជាស្រេចនូវកូដមួយចំនួនធំនៅក្នុង Yii framework នេះ ប៉ុន្តែ នៅក្នុងរូបភាពនេះគឺយើងបានកែប្រែនូវការផ្ដល់ដំណឹង (Message) រួចហើយ ដោយមិនប្រើ Message របស់ Yii ដែលមានស្រាប់នោះទេ។

  • នៅត្រង់បន្ទាត់ទី ១៥  មានពាក្យថា (‘name’, ‘required’, ‘message’=>”Please input name!”); មានន័យថា ត្រង់ប្រអប់ពាក្យនៃឈ្មោះ គឺមិនត្រូវទទេនោះឡើយ ។
  • នៅត្រង់បន្ទាត់ទី ១៦ មានពាក្យថា (‘password’, ‘required’,’message’=>”Please input password!”) វាក៏ដូចទៅនឹងបន្ទាត់ទី ១៥ ដែរគឺប្រអប់នៃពាក្យសម្ងាត់គឺមិនត្រូវទទេនោះឡើយ ។
  • នៅត្រង់បន្ទាត់ទី ១៧ មានន័យថា យើងមិនអាចបញ្ចូលអ្វីផ្សេងក្រៅពី Email របស់យើងនោះឡើយ ។

១.២) Controllers

validation2

នៅត្រង់ Controllers គឺមិនមានការផ្លាស់ប្ដូរនោះទេ គឺវាដូចទៅនឹងការបង្កើត Form នៅក្នុងមេរៀនមុនដែរ។

១.៣) Views

validation3

ខាងលើនេះគឺជាកូដផ្នែកខាងលើនៃ Form នៅក្នុង Views ។

validation4

រូបខាងលើនេះគឺជាកូដនៃ Form ដែលស្ថិតនៅក្នុង Views ប៉ុន្តែវាខុសនៅត្រង់ Gender គឺមានការកំនត់តម្លៃត្រង់ Checkbox នៃភេទ ប្រុស(Male) និង ស្រី(Female) ។

២) លទ្ធផល

ក្រោយពីបញ្ចប់ការសរសេរកូដរួចមក យើងនឹងទទួលបានលទ្ធផលដូចខាងក្រោម ៖

validation5