របៀបតម្លើង Mail Server ប្រើប្រាស់ដោយខ្លួនឯង

Email ត្រូវបានប្រើប្រាស់រាល់ថ្ងៃ និងមាន Domain ផ្សេងៗដូចជា [email protected] ជាដើម។ username ជាឈ្មោះអ្នកប្រើប្រាស់ @comanyname ជា Domain name ឬ អាចថាជាឈ្មោះក្រុមហ៊ុនជាដើម ដើម្បីអោយដឹងថាតើបុគ្គលឈ្មោះនោះប្រើប្រាស់ Email ចេញពីក្រុមហ៊ុនណាងាយស្រួលរក។

ការប្រើប្រាស់ Email មិនមានបញ្ហាពិបាកនោះទេ ប្រសិនបើតម្លើង Mail Server មួយដើម្បីអាចប្រើប្រាស់បានវាមានការពិបាកបន្តិចដែរ ដោយអ្នកត្រូវគិតទៅដល់ផ្នែកសុវត្ថិភាព និង ដឹងពីរបៀប Mail Server ធ្វើការងារ។

ខាងក្រោមនេះជាការបង្កើត Mail Server មួយប្រើប្រាស់សម្រាប់ក្រុមហ៊ុនមួយខ្លីៗ ងាយយល់ នៅលើ  CentOS 7

ដំបូងត្រូវតម្លើង Postfix និង Dovecot ជាមុន

yum  -y install dovecot  postfix

បន្ទាប់មក Restart Service

chkconfig –level 35 postfix on

chkconfig  –level 35 dovecot on

service postfix restart

service dovecot restart

បន្ទាប់មកទៀតចូលទៅកែ ឈ្មោះ Server របស់អ្នក នៅក្នុុង /etc/hosts ដោយបន្ថែមដូចខាងក្រោមនេះ

188.166.179.246 server.brembrey.com  brembrey.com  mail.brembrey.com  smtp.brembrey.com

តែត្រូវប្រាកដថាបានបង្កើត mx record នៅក្នុង godady ដែល point ទៅកាន់ IP 188.166.179.246

និងប្រាកដថា ឈ្មោះ server ទាំងអស់ខាងលើនេះមាននៅក្នុង godaddy DNS Record ផងដែរ។

បន្ទាប់មកទៀតអ្នកអាច ចូលទៅកែ /etc/postfix/main.cf

hostname = server.brembrey.com

domainname=brembrey.com

myorigin = $mydomain

និងបន្ថែមមួយចំនួនដូចខាងក្រោមដូចដែលជាការបន្ថែម SSL សម្រាប់ SMTP Server

smtpd_use_tls = yes
smtpd_tls_cert_file = /etc/letsencrypt/live/brembrey.com/cert.pem
smtpd_tls_key_file = /etc/letsencrypt/live/brembrey.com/privkey.pem
smtpd_tls_session_cache_database = btree:/etc/postfix/smtpd_scache

បន្ទាប់មកទៀតត្រូវចូលទៅកែ File /etc/postfix/master.cf

postfix-master

បន្ទាប់មកអ្នកអាចចូលទៅកែ File មួយចំនួនរបស់ Dovecot ម្តង

vi /etc/dovecot/conf.d/10-master.conf

master

master-auth

vi /etc/dovecot/conf.d/10-auth.conf

auth_mechanisms = plain login

បន្ទាប់មកកែ File /etc/dovecot/conf.d/10-mail.conf

mail_location = maildir:~/Maildir

បន្ទាប់មកកែ file /etc/dovecot/conf.d/10-ssl.conf

sslmail

ចុងក្រោយអ្នកអាច Restart Service postfix និង dovecot បានហើយប្រសិនបើធ្វើត្រូវនោះអាចប្រើប្រាស់បានហើយ

testing-email

Gmail អាច Block Email អ្នកប្រសិនបើអ្នកប្រើប្រាស់តាម commandព្រោះ Email ប្រើប្រាស់ SMTP Port 25 គួរតែប្រើប្រាស់តាម Outlook ឬ WebMail។

 

test-email

អ្នកអាចដោនឡូត Rainloop mail មកតម្លើងជាមួយ Web Server បន្ទាប់មក Configure SMTP and IMAP Address របស់ Mail Server របស់អ្នក។ បន្ទាប់មកអ្នកអាចប្រើប្រាស់ Mail តាមរយះ Webmail បាន

 

ចំណាំ៖ ប្រសិនបើអ្នកធ្វើEmail Server ដូចនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលមួយថ្ងៃ ដើម្បីអាចផ្ញើ Email ចេញទៅ Domain ផ្សេងៗបាន ព្រោះ DNS Record អាច update យឺត។ សម្រាប់អត្តបទខាងលើនេះ ជា Email ត្រឹមត្រូវមិនមែនជា Local Email ដែលតម្លើងនៅលើ Vmware នៅក្នុង ក្នុងកុំព្យូទ័រទេ។