KVM អាចប្រើប្រាស់ជំនួស Vmware មិនបាច់ទិញ License

KVM  វាជាប្រភេទ Open Source Virtualization ដែលអាចអោយ Sysadmin ដំណើរការ ម៉ាស៊ីន Virtual machine ជាច្រើនលើវាបានដូចជា Windows Base, Linux Base virtual machineជាដើម។ KVM ត្រូវបានគេចាត់ទុកថាជា kernel Base Virtualization ព្រោះនៅពេលដែលតម្លើង KVM វារត់ចូលទៅក្នុង Kernel Linux និងអោយ Linuxនោះក្លាយទៅជា Host Machine ។

KVM អាចប្រើប្រាស់បានស្ទើតែគ្រប់ប្រភេទ Linux ដូចជា Ubuntu, Debina, Redhat, CentOS ជាដើម និង Linux ផ្សេងៗទៀត។KVM មិនសូវជាពេញនិយមទេសម្រាប់ជំនាន់មុនព្រោះមិនអាចអោយ Virtual machine Windows ដំណើរការលើវាបាន តែសម្រាប់ជំនាន់ថ្មីវិញបានស្ទើតែគ្រប់ Operating System ទាំងអស់ដែលអាចដំណើរការលើ KVM Virtualization។

របៀបតម្លើងប្រើប្រាស់មិនមានបញ្ហាពិបាកនោះទេដោយគ្រាន់តែ ដោនឡូត Package មួយចំនួនដូចខាងក្រោមនេះ

មុនដំបូងគួរតែឆែកមើល Server សិនថាតើ CPU វាអាចប្រើប្រាស់ជាមួយ KVM បានឬទេ?

vmx

មាន vmx ឬ vsm អាចប្រើប្រាស់ ជាមួយ KVM Virtualization បាន

បន្ទាប់មកត្រូវតម្លើង package មួយចំនួនរបស់ KVM ដូចខាងក្រោមនេះ

yum install qemu-kvm qemu-img virt-manager libvirt libvirt-python libvirt-client virt-install virt-viewer bridge-utils

បន្ទាប់ពីបានតម្លើងចប់សព្វគ្រប់ហើយអាច Restart Service libvirtd ដែលជាVirtualization Service និង មើលក្នុង kernel Linux ថាតើវាមាន KVM នៅក្នុង Kernel ហើយឬនៅ?

libvirt

ជំហ៊ានបន្ទាប់ត្រូវតម្លើង Bridge Interface Card ដើម្បីអោយ virtual machine អាចភ្ជាប់ទំនាក់ទំនងទៅកាន់ណិតវើកខាងក្រៅ ឬ Internet បាន ដោយចូលទៅកែ File ខាងលើ ចំពោះ Interface វាអាស្រ័យទៅលើឈ្មោះ Interface Card ទេ

cp /etc/sysconfig/network-scripts/ifcfg-Chamroeunrith ifcfg-br0

vi /etc/sysconfig/network-script/ifcfg-br0

TYPE=Bridge
BOOTPROTO=static
DEVICE=br0
ONBOOT=yes
IPADDR=192.168.1.211
NETMASK=255.255.255.0
GATEWAY=192.168.1.1
DNS1=8.8.8.8

ប្រសិនបើអ្នក Install CentOS ឬ Redhat ដោយប្រើប្រាស់ Graphic Mode មិនចាំបាច់តម្លើង Xmanager នោះទេ អាច ប្រើប្រាស់ Command ដូចខាងក្រោមដើម្បី បើកនៅ virtualization Manager ដូចជា Vmware ដែរ។

រូបភាពនេះបញ្ជាក់ថាអ្នកតម្លើងវាបានជោគជ័យ ។ គួរបញ្ជាក់ផងដែរថា KVM ជំនាន់ក្រោយនេះ អាចដំណើរការ  virtual machine ជា Windows 10 បានទៀតផង។

virt-manager & ដើម្បីបើកនូវ Virtualization Manager

mikrotik

ប្រសិនបើអ្នកមិនចង់ប្រើប្រាស់ GUI អាចប្រើប្រាស់ Command line សម្រាប់បង្កើត virtual machine មួយបានដូចខាងក្រោមនេះ ដែលជាការតម្លើង Ubuntu នៅលើ KVM Virtualization

virt-install –name=Ubuntu-16-04 –file=/var/lib/libvirt/images/ubuntu16-04.dsk –file-size=20 –nonsparse –graphics spice –vcpus=2 –ram=2048 –cdrom=ubuntu-16.04-server-amd64.iso –network bridge=br0 –os-type=linux –os-variant=generic