របៀបភ្ជាប់អុីម៉ែល ផ្សេងៗទៀតជាមួយនឹង Gmail

ចំពោះអ្នកមានអុីម៉ែលច្រើនគឺតែងមានការលំបាកក្នុងការប្រើប្រាស់អុីម៉ែល ពីព្រោះត្រូវប្រើនិងមើលទៅតាមអាសយដ្ឋានអ៊ីម៉ែលនីមួយៗ។ អត្ថបទនេះនឹងបង្ហាញពីដំណោះស្រាយបញ្ហានេះ ដោយភ្ជាប់អាសយដ្ឋានអុីម៉ែល ផ្សេងៗទៀតជាមួយនឹងអាសយដ្ឋានអុីម៉ែល  Gmail តែមួយ។ Gmail គឺជាកម្មវិធីអ៊ីម៉ែលដ៏ពេញនិយមបំផុតនាពេលបច្ចប្បន្ននេះ ។

លោកអ្នកចាំបាច់ត្រូវមានអាសយដ្ឋានអុីម៉ែល  Gmail មួយ ហើយលោកអ្នកប្រើ Gmail តែមួយនេះ គឺលោកអ្នកអាចមើលអ៊ីម៉ែលផ្សេងៗទៀតបាន។ សូមធ្វើតាមជំហាននីមួយៗ ដូចខាងក្រោម៖

១. ដំបូងលោកអ្នកត្រូវធ្វើការពិនិត្យចូលទៅក្នុង Gmail របស់លោកអ្នកហើយចូលទៅក្នុង Setting របស់ Gmail

setting

២. បន្ទាប់មកចុចទៅលើ Accounts and Import នៅត្រង់Check mail from other accounts: ចុចទៅលើ Add a POP3 mail account you own

account-import

បន្ទាប់មកនឹងលោតផ្ទាំងមួយដើម្បីអោយយើងដាក់អ៊ីម៉ែលដែលយើងចង់ដាក់ ហើយចុច Next Step>>។ ឧទាហរណ៍៖ Email address: [email protected]

add-mail1

បន្ទាប់មកលោតផ្ទាំងមួយទៀត ដើម្បីអោយយើងដាក់ Username, Password និង POP Server។ ឧទាហរណ៍៖
Username: abc ឬដាក់ [email protected]
Password: **************

ចំពោះ Port គឺ Default (110) ហើយយើងអាច Tick នៅលើ Label incoming messages: ដើម្បីងាយស្រួលចំណាំថា email មួយនឹងជារបស់ [email protected] ហើយចុច Add Account>>

user-pass

បន្ទាប់មកបង្ហាញផ្ទាំងមួយបញ្ជាក់ថាយើងបានបន្ថែម email address ហើយបើលោកអ្នកចង់ផ្ញើរ email ជា email ដែលលោកអ្នកបានបន្ថែមនោះ សូមជ្រើសរើស Yes, I want to be able to send mail as……….. រួចចុច Next Step>>

added

នោះនឹងបង្ហាយផ្ទាំងមួយទៀតដើម្បីអោយដាក់ Name របស់ រួចចុច Next Step>>

send-as

បន្ទាប់មកលោកអ្នកត្រូវដាក់ព័ត៌មាន SMTP Server, Username និង Password ហើយចុច Add Account>>

smtp

រួចនឹងលោតផ្ទាំងមួយដើម្បី verify the confirmation code។ សូមចូលទៅកាន់ Inbox របស់ email address ដែលបានបន្ថែមនៅលើ Gmail (រូបទី ២)។ បន្ទាប់មកយកលេខកូដ ៩ខ្ទង់ដែលបានឃើញនៅក្នុងប្រអប់សារយកទៅដាក់ក្នុងប្រអប់ Verify ហើយចុច Verify (រូបទី ១)។ រួចហើយចុច Confirm ជាការស្រេច (រូបទី ៣)

verify1

link-confirm1

confirm1

ជាចុងក្រោយយើងចូលទៅធ្វើការផ្ញើរ និងទទួលអ៊ីម៉ែលដើម្បីបញ្ជាក់ថាការកំណត់របស់យើងត្រឹមត្រូវ។ (រូបទី ១) ជាការទទួលអ៊ីម៉ែល រីឯ (រូបទី ២) ជាការផ្ញើរអ៊ីម៉ែល។ ចំពោះការផ្ញើរអ៊ីម៉ែលយើងអាចផ្ញើរចេញពី Gmail របស់យើង ឬក៏ផ្ញើរចេញពីអ៊ីម៉ែលដែលយើងបានបន្ថែមទៅលើ Gmail នៅត្រង់ចំនុច From។

inbox1

compose1