ប្រព័ន្ធបណ្តាញសង្គម(Social Networking Site) គឺជាកន្លែងមួយដែលមនុស្សស្ទើរតែគ្រប់វ័យទាំងក្មេងទាំងចាស់ទូទាំង សាកលលោកកំពុងតែពេញនិយមដោយប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា។ ខាងក្រោមនេះគឺជាការលើកយកមក បង្ហាញនូវប្រព័ន្ធបណ្តាញសង្គមចំនួន១០ដែលកំពុងតែពេញនិយមប្រើប្រាស់នៅឆ្នាំ២០១៦នេះ ៖
១. Facebook
គឺជាបណ្ដាញសង្គម(Social Network)ដ៏ល្បីល្បាញមួយដែលកំពុងតែពេញនិយមប្រើប្រាស់សម្រាប់ចែករំលែក រូបភាព វីដេអូ លេងហ្គេម និងឯកសារផ្សេងៗ។ បណ្ដាញសង្គមមួយនេះបានបង្កើតឡើងដោយលោក Mark Zuckerberg នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤ ហើយមានអ្នកប្រើប្រាស់សកម្មរៀងរាល់ខែមានចំនួនច្រើនជាង១៥៩០លាននាក់។
២. Twitter
គឺជាបណ្ដាញសង្គមមួយដែលគេនិយមប្រើប្រាស់សម្រាប់ចែករំលែកនូវព័ត៌មានផ្សេងៗ ដែលត្រូវបានបង្កើតឡើងដោយ Jack Dorsey, Noah Glass, Biz Stone និង Evan Williams នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦។ មានអ្នកប្រើប្រាស់ដែលសកម្មជារៀងរាល់ខែមិនតិចជាង៣២០លាននាក់នេះទេ។
៣. LinkedIn
ជាបណ្ដាញសង្គមមានប្រជាប្រ័យភាពខាងការចែករំលែកនូវព័ត៌មានដែលពាក់ព័ន្ធជាមួយការងារ។ លីងអ៊ីនត្របានបង្កើតឡើងដោយ Reid Hoffman, Allen Blue, Konstantin Guericke, Eric Ly និង Jean-Luc Vaillant នៅថ្ងៃទី១៤ ខែធ្នូរ ឆ្នាំ២០០២ ហើយដំណើរឲ្យប្រើប្រាស់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៣។ មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង៤០០លាននាក់។
៤. Google+
ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនហ្គូហ្គល(Google) ហើយដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១ ហើយមានអ្នកប្រើប្រាស់ដែលសកម្មរហូតដល់៤១៨លានកាលពីឆ្នាំ២០១៥កន្លងទៅនេះ។ គេប្រើបណ្ដាញសង្គមមួយនេះក្នុងគោលបំណងទូទៅដូចជាចែករំលែក រូបភាព វីដេអូ ឯកសារ ព័ត៌មានផ្សេងៗ ។ល។
៥. Youtube
ជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពេញនិយមសម្រាប់ទស្សនានិងចែករំលែកវីដេអូ កំសាន្ដ អប់រំ បង្រៀន រឿង ឈុតឆាកខ្លីៗ ព្រមទាំងវីដេអូជាច្រើនផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក PayPal បីនាក់គឺ Chad Hurley, Steve Chen, Jawed Karim នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ហើយបានលក់ឲ្យក្រុមហ៊ុន Google នៅខែវិច្ឆិកា ឆ្នាំ២០០៦ ក្នុងតម្លៃ ១.៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិច។
៦. Pinterest
ជាកន្លែងចែករំលែករូបភាពទូទាំងពិភពលោក ហើយត្រូវបានបង្កើតឡើងដោយ Paul Sciarra, Evan Sharp និង Ben Silbermann នៅខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុននេះបានប្រកាសថា មានចំនួនអ្នកប្រើប្រាស់ ១០០ លាននាក់កាលពីឆ្នាំ២០១៥។
៧. Instagram
អ៊ីនស្ដាក្រាមមានលក្ខណៈនិងគោលបំណងដូចគ្នាទៅនឹងភិនថឺរេស(Pinterest) ដែលអ្នកប្រើប្រាស់ភាគច្រើនចែករំលែកអំពី ដំណើរកំសាន្ដ សម្លៀកបំពាក់ ម្ហូបអាហារ រូបភាពលិល្បៈជាដើម ហើយព្រមទាំងអាចចែករំលែកវីដេអូឯកសារបានទៀតផង។ អ្នកបង្កើតអ៊ីនស្ដាក្រាមគឺ Kevin Systrom និង Mike Krieger ហើយដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១០។ ចំពោះចំនួនអ្នកប្រើប្រាស់មានមិនតិចជាង៤០០លាននាក់នោះទេ។
៨. Tumblr
ជាកន្លែងសម្រាប់ចែករំលែករូបភាព ពាក្សស្លោក មតិគំនិត វីដេអូ សម្លេង និងផ្សេងៗទៀត ហើយត្រូវបានបង្កើតឡើងដោយលោក David Karp នៅខែកុម្ភៈ ឆ្នាំ២០០៧។
៩. Flickr
ហ្លីកឃឺហ៍ត្រូវបានបង្កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយ Ludicorp សម្រាប់គ្រប់គ្រងរូបភាព និងចែករំលែករូបភាពទាំងនោះ។ កាលពីខែតុលាឆ្នាំ២០១៥កន្លងទៅនេះមានអ្នកប្រើប្រាស់ប្រមាណជា១១២លាននាក់ មកពី៦៣ប្រទេស។
១០. Reddit
គឺជាបណ្ដាញសង្គមសម្រាប់ចែករំលែកព័ត៌មាន និងកំសាន្ដ ដែលអ្នកប្រើប្រាស់អាចចែករំលែកជាអត្ថបទ ឫតំណរភ្ជាប់(links)នៃអត្ថបទលើវេបសាយ(wesite)របស់ពួកគេ។ វេបសាយនេះត្រូវាបានបង្កើតឡើងដោយ Alexis Ohanian និង Steve Huffman ដែលជាមិត្ដរួមថ្នាក់នឹងគ្នា នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០០៥ និងមានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន៣៦លាននាក់ ព្រមទាំងមានអ្នកចូលមើលប្រចាំខែប្រហែល២៣១លាននាក់។