ព័ត៌មាន

តើខ្មែរ​យូនីកូត​ (Khmer Unicode) ជាអ្វី?

អក្សរត្រូវបានគេប្រើសំរាប់ទាក់ទងគ្នាទៅវិញទៅមកទាំងនៅក្នុងសម័យបុរាណនិងសម័យបច្ចុប្បន្ន។ ភាពចាំបាច់ក្នុងការប្រើប្រាស់អក្សរកាន់តែកើនឡើងនៅក្នុងសម័យបច្ចុប្បន្នដោយសារប្រព័ន្ធព័ត៌មាន វិទ្យាមានការរីកចំរើនខ្លាំង។ ដើម្បីបង្កឱយមានភាពងាយស្រួលក្នុងការប្រើប្រាស់អក្សរនៅលើប្រព័ន្ធ កុំព្យូទ័រ ការកំណត់ស្តង់ដារកូតអោយអក្សរជាសកលគឺជាការចាំបាច់។

កម្មវិធីកុំព្យូទ័រ

ប្រភេទរូបភាពថ្មី WebP មានទំហំតូចសំរាប់ វេបសាយ

កន្លងមកមានប្រភេទរូបភាពជាច្រើនដូចជា JPG GIF PNG ជាដើមដែលគេនិយមប្រើសំរាប់បង្ហាញរូបភាព នៅលើវេបសាយ។ WebP គឺជាប្រភេទរូបភាពថ្មីទំនើបមួយទៀត ដែលបង្កើតដោយក្រុមហ៊ុន Google សំរាប់ប្រើបង្ហាញរូបភាពលើវេបសាយ។

កម្មវិធីកុំព្យូទ័រ

កម្មវិធី​ជំនួយ​គ្រប់គ្រង​គម្រោង​

ការគ្រប់គ្រងគម្រោងគឺជាផ្នែកមួយនៃភារកិច្ចទទួលខុសត្រូវខ្ពស់នៅក្នុងស្ថាប័ន។ ដើម្បីទទួលបានជោគជ័យរបស់គម្រោង នាយកគ្រប់គ្រងគម្រោង ឬក្រុមអ្នកគ្រប់គ្រងគម្រោងត្រូវការជំនួយជាចាំបាច់ពីកម្មវិធីគ្រប់គ្រងគម្រោងផ្សេងៗ។ខាងក្រោមនេះ គឺកម្មវិធីគ្រប់គ្រងគម្រាងមួយចំនួនដែលមានប្រយោជន៍៖

កម្មវិធីទូរស័ព្ទ

GLICODE គឺជាកម្មវិធីស្មាតហ្វូន របស់ក្រុមហ៊ុនជប៉ុន ដែលបង្រៀនកូដដល់កុមារ ដោយប្រើនំ

GLICODE គឺជាកម្មវិធីដែលបង្កើតដោយក្រុមហ៊ុននំជប៉ុនឈ្មោះ GLICO ក្នុងគោលបំណងបង្រៀនកុមារអោយយល់ ពីមូលដ្នានគ្រឹះរបស់ភាសាកុំព្យូទ័រ ដោយប្រើប្រាស់នំ។

គន្លឹះផ្សេងៗ

វិធីដាក់ទង់ជាតិ​ខ្មែរគាំទ្រកីឡាអូឡាំពិក២០១៦ ជាមួយរូបថត ក្នុងហ្វេសបុក

ហ្វេសបុកទើបដាក់កម្មវិធីថ្មីសំរាប់អោយអ្នកប្រើ អាចផ្លាស់ប្តូររូបថត Profile ភ្ជាប់ជាមួយនឹងទង់ជ័យរបស់ប្រទេស ដើម្បីគាំទ្រកីឡាអូឡាំពិក២០១៦នៅ Rio។ ហើយក្នុងនោះក៏មានទង់ជ័យរបស់ប្រទេសកម្ពុជាដែរ។ លោកអ្នកអាច ផ្លាស់ប្តូរតាមលំដាប់លំដោយដូចខាងក្រោម៖

ព័ត៌មាន

ប្រព័ន្ធបណ្តាញសង្គម(Social Networking Site) ល្បីៗនាពេលបច្ចុប្បន្ន

ប្រព័ន្ធបណ្តាញសង្គម(Social Networking Site) គឺជាកន្លែងមួយដែលមនុស្សស្ទើរតែគ្រប់វ័យទាំងក្មេងទាំងចាស់ទូទាំង សាកលលោកកំពុងតែពេញនិយមដោយប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា។ ខាងក្រោមនេះគឺជាការលើកយកមក បង្ហាញនូវប្រព័ន្ធបណ្តាញសង្គមចំនួន១០ដែលកំពុងតែពេញនិយមប្រើប្រាស់នៅឆ្នាំ២០១៦នេះ ៖

កម្មវិធីកុំព្យូទ័រ

របៀបដំឡើងXampp នៅលើប្រព័ន្ធប្រតិបត្តិការ Windows

មុននឹងបង្ហាញអ្នកទាំងអស់គ្នាអំពី ការដំឡើងXampp លើប្រព័ន្ធប្រតិបត្តិការណ៍ Windows ខ្ញុំសូមពន្យល់ជាមុនសិនថា Xampp ជាអ្វី? Xampp គឺជាបរិស្ថានអភិវឌ្ឍន៍(Development Environment) PHP ល្បីល្បាញមួយ ដែលជួយសំរួលក្នុងការតំឡើងកម្មវិធី Apache កម្មវិធីទិន្នន័យ MariaDB  និងភាសា PHP ជាមួយគ្នាតែម្តង ។

No Picture
ភាសា​កុំព្យូទ័រ

គំរូនៃការបង្កើតវេបសាយច្រើនភាសា ដោយប្រើប្រាស់ Jquery និង Json

ក្នុងការបងើ្កតវេបសាយ(website)ដែលអាចមើលបានច្រើនភាសាមានទម្រង់ជាច្រើនបែបច្រើនយ៉ាង។ ទម្រង់នីមួយៗមានបែបផែនខុសៗគ្នា និងការប្រើប្រាស់ទៅតាមកាលៈទេសៈផ្សេងគ្នាផងដែរ។ យើងខ្ញុំសូមលើកយកវិធីសាស្រ្ដមួយក្នុងចំណោមវិធីសាស្រ្ដទាំងនោះមកបង្ហាញលោកអ្នកអានដើម្បីធ្វើជាចំណេះបន្ថែមដល់លោកអ្នក។

Cloud

អ្វីទៅដែលហៅ​ថា Content Delivery Network (CDN)?

Content Delivery Network (CDN) គឺជាបណ្តាញមួយដែលចែកចាយឯកសារផ្សេងៗ ទៅកាន់អ្នកមើលវេបសាយ ដោយពឹងផ្អែកទៅលើទីតាំងភូមិសាស្ដ្ររបស់អ្នកមើលវេបសាយ។ ការធ្វើដូចនេះគឺ អាចអោយកម្មវិធីមើលវេបសាយ ទាញយកទិន្នន័យមកបង្ហាញពីកន្លែងជិតបំផុត។

No Picture
Security

មេរោគថ្មី​ដែល​មាន​លទ្ធភាព​ឆ្លង​ និង​ដំណើរ​ការ​លើ ​ប្រព័ន្ធ​ប្រតិ​បត្ដិការ Mac

នៅដើមខែកក្កដាឆ្នាំ២០១៦នេះ ក្រុមអ្នកស្រាវជ្រាវនៃក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគ(Antivirus) នៅលើប្រព័ន្ធកុំព្យូទ័រមួយដែលមានឈ្មោះថា Bitdefender បានបង្ហាញនូវប្រភេទមេរោគកុំព្យូទ័រថ្មីមួយមានឈ្មោះថា Backdoor.MAC.Eleanor។