កម្មវិធីកុំព្យូទ័រ

បង្កើតគំនូរជីវចល ជាមួយកម្មវិធី OpenToonz

ការបង្កើតគំនូរជីវចលគឺជារឿងដែលលំបាក ហើយស្មុគស្មាញ។ ដើម្បីបង្កើតគំនូរជីវចលដែលមានគុណភាពល្អចាំបាច់ត្រូវប្រើកម្មវិធីកុំព្យូទ័រមកជំនួយ។ ក្នុងអត្ថបទនេះខ្ញុំនឹងលើកយកកម្មវិធីមួយដែលក្រុមហ៊ុន ផលិតគំនូរជីវចលល្បីធ្លាប់ប្រើដើម្បីផលិតរឿងគំនូរជីចល។

កម្មវិធីកុំព្យូទ័រ

ស្វែងយល់ពីសិទ្ធិអនុញ្ញាត ប្រើប្រាស់កម្មវិធី Open Source (License)

Open Source Software ពេលខ្លះត្រូវបានគេបកប្រែថាជា កម្មវិធីកូដចំហ គឺជាកម្មវិធីដែលកូដត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ហើយអាចយកមកប្រើដោយមិនចាំបាច់ចំណាយប្រាក់។ បច្ចុប្បន្នកម្មវិធីកូតចំហនេះកំពុងពេញនិយម និងត្រូវបានគេប្រើប្រាស់នៅលើពិភពលោក។ តែរាល់ការប្រើប្រាស់កម្មវិធីកូតចំហនេះ គឺត្រូវធ្វើតាមសិទ្ធិដែលគេអនុញ្ញាតអោយ (License)។ 

Append Grid JQuery Plugin
ភាសា​កុំព្យូទ័រ

ការប្រើប្រាស់ appendGrid សំរាប់បង្កើត​តារាងទិន្នន័យ តាមតំរូវការ

appendGrid គឺជា JQuery Plugin មួយដែលប្រើសំរាប់តំរៀបទិន្នន័យជាតារាង ដែល ផ្តល់លក្ខណៈ ងាយស្រួលដល់ អ្នកប្រើប្រាស់ អាចលុប បន្ថែម បញ្ចូល បង្ហាញទិន្នន័យ បានដោយងាយស្រួល។

ព័ត៌មាន

ចញ្ចៀនដែលអាចប្រាប់ពី ចង្វាក់បេះដូងគូស្នេហ៏

HB Ring គឺជាម៉ាកជញ្ចៀនដែលបង្កើតដោយ The touch  ដែលជាលទ្ធផលនៃការស្រាវជ្រាវរយៈពេលប្រហែល ២ឆ្នាំកន្លះដោយមានចូលរួមពីក្រុមហ៊ុនផលិតពីប្រទេស ឆេក ស្វីស អាឡឺម៉ង់ និងជប៉ុន។ ចញ្ចៀននេះអាចប្រាប់ពី ចង្វាក់បេះដូងគូស្នេហ៏ពេលណាក៏បាន។

OS

ក្រុមហ៊ុន Microsoft ផ្សព្វផ្សាយកូដ កម្មវិធី PowerShell ជាសាធារណៈ

កាលពី ថ្ងៃ១៨ ខែសីហាឆ្នាំ២០១៦ ក្រុមហ៊ុន Microsoft ផ្សព្វផ្សាយកូដ កម្មវិធី PowerShell ជាសាធារណៈ។ កន្លងមក កម្មវិធី PowerShell អាចដំណើរការតែនៅលើប្រព័ន្ធប្រតិបត្តិការ Windows តែប៉ុណ្ណោះ តែពេលនេះ កម្មវិធីនេះ ក៏អាចប្រើបាននៅលើ ប្រព័ន្ធប្រតិបត្តិការ Ubuntu CentOS និង OS X។

គន្លឹះផ្សេងៗ

របៀបថតអេក្រុង (Screenshot) កុំព្យូទ័រ ឬ ទូរស័ព្ទ

ពេលខ្លះលោកអ្នកត្រូវការថតអេក្រុង (Screenshot) កុំព្យូទ័រ ឬ ទូរស័ព្ទ ដើម្បីបង្ហាញពីបញ្ហាដែលកើតមានឬ សំរាប់ពន្យល់ពីដំណោះស្រាយណាមួយដែលកើតមាននៅលើ កុំព្យូទ័រ ឬ ទូរស័ព្ទ។ អត្ថបទនេះនឹងបង្ហាញពីរបៀបថតអេក្រុង (Screenshot) កុំព្យូទ័រ និងទូរស័ព្ទផ្សេងៗ។

ព័ត៌មាន

Samsung Galaxy Note 7 ត្រូវបានគេវាយតំលៃថា​ ធំស្អាតមិនធ្លាប់មានពីមុនមក

Galaxy Note 7 មានទំហំអេក្រុង 5.7 អុីញ ធំជាង Galaxy S7 ដែលមានអេក្រុង 5.1 អុីញ និង Galaxy S7 Edge ដែលមានអេក្រុង 5.5 អុីញ។ សារព័តមានជាច្រើននៅលើពិភពលោកវាយតំលៃថាជាទូរស័ព្ទដែលល្អស្អាតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។

ព័ត៌មាន

ឯកសារ និងសៀវភៅសំរាប់សិក្សា នៅលើប្រព័ន្ធអ៊ីនធឹណិត ដែលមិនគិតថ្លៃ

បច្ចុប្បន្នមានអង្គការនិងស្ថាប័នផ្សេងៗព្យាយាមរៀបចំឯកសារ និងសៀវភៅសំរាប់លោកគ្រូអ្នកគ្រូ សិស្ស សិក្សាតាមរយៈប្រព័ន្ធអ៊ីនធឹណិតឬទាញយកមកសិក្សាដោយមិនគិតថ្លៃ។ អត្ថបទនេះនឹងបង្ហាញពី វេបសាយមួយចំនួនដែលផ្តល់សេវាកម្មដូចនេះ។

កម្មវិធីកុំព្យូទ័រ

កម្មវិធីសរសេរកូដដែលពេញនិយម

អ្នកអភិវឌ្ឍន៏កម្មវិធីទាំងអស់រមែងជ្រើសរើសកម្មវិធីសរសេរកូដណាដែលងាយស្រួលប្រើ មានមុខងារច្រើន ប៉ុន្តែស្រាលមិនសូវត្រូវការអង្គចងចាំច្រើនមិនធ្វើឲ្យមានការពិបាកសរសេរកូដ។ ខាងក្រោមនេះ ខ្ញុំនឹងលើកយកកម្មវិធីសរសេរកូដមួយចំនួនដែលអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ មានមុខងារច្រើន ហើយ ងាយស្រួលប្រើថែមទៀត ។

កម្មវិធីកុំព្យូទ័រ

វិធីបង្ហាញអត្ថបទ​អោយលឿន នៅលើ​ស្មាតហ្វូន តាមរយៈបច្ចេកទេស (Instant Articles និង AMP)

តំបូងឡើយអត្ថបទព័ត៌មានផ្សេងៗត្រូវបានបង្កើតសំរាប់មើលនៅលើកុំព្យូទ័រ។ តែក្រោយមកដោយសារបច្ចេកទេស ផ្នែកទូរស័ព្ទដៃមានការរីកចំរើន ហើយចំនួនអ្នកប្រើទូរស័ទ្ទដៃក៏មានចំនួនកាន់តែច្រើន នោះតំរូវអោយធ្វើយ៉ាងណា អោយអត្ថបទព័ត៌មានអាចមើលនៅលើទូរស័ទ្ទដៃ ឬស្មាតហ្វូនបាន ហើយលឿន។ អត្ថបទនេះនឹងបង្ហាញពី បច្ចេកទេសដើម្បីធ្វើដូចនេះ។