សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំដែលបានបង្ហាត់បង្ហាញនៅមេរៀនមុនៗ ស្តីពីការស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Insert ដែលបានបង្ហាញពីការទាញយករូបភាព មកដាក់ក្នុង អត្ថបទ ការកែ កាត់ និង លេងស្ទាយរូបភាព ការប្រើប្រាស់ Shape និង ការប្រើប្រាស់ SmartArt ហើយស្ថិតនៅក្នុងមេរៀននេះនឹងធ្វើអោយបងប្អូនមានការយល់ដឹងបន្ថែមទៀតទៅលើការប្រើប្រាស់ Chart ការប្រើប្រាស់Screenshot , Hyperlink, និងមានបន្ថែមលើការប្រើប្រាស់ Header, Footer និង Page Number ជាដើម ។
ច) ការប្រើប្រាស់នូវ Chart
សម្រាប់គូសក្រាហ្វិក តារាងទិន្នន័យ ការប្រៀបធៀប និងការភ្ជាប់ជាមួយ Excel
ដើម្បីបង្កើតជាតារាង Chart អាចប្រើប្រាស់បានចូលទៅកាន់ប៊ូតុង Insert រួចចុចលើប៊ូតុង Chart ដែលយើងគូសក្រាហ្វដើម្បីតាង ក្រាហ្វិកអ្វីមួយ រួចជ្រើសរើសម៉ូតណាមួយដែលពេញចិត្ត រួចចុច Ok នោះវានឹងបង្ហាញតារាងការងារដូចនឹងកម្មវិធី Excel អញ្ចឹងដែរ ហើយលក្ខណៈពិសេសរបស់វាគឺវាភ្ជាប់នឹងកម្មវិធី Excel (ដូចរូបបង្ហាញខាងក្រោម)
ឆ) ការប្រើប្រាស់ Screenshot
ចុចលើប៊ូតុង Insert រួចចុចយក Screenshot បន្ទាត់មកជ្រើសរើសយក Screen Clipping (ដូចរូបបង្ហាញខាងក្រោម)
រួចយកមកគូសថតនៅលើផ្ទាំងការងាររបស់យើងជាការស្រេច (ដូចរូបបង្ហាញខាងក្រោម)
យើងនឹងសិក្សាបន្ថែមទៀតបន្ទាប់ពី Screenshot រួច (ដូចរូបបង្ហាញខាងក្រោម)
នៅត្រង់ Corrections គឺប្រើសម្រាប់បន្ថែមបន្ថយពន្លឺទៅលើរូបភាពរបស់យើង
នៅត្រង់ Color គឺសម្រាប់ប្តូរម៉ូតរបស់រូបភាពទៅតាមពណ៌ដែលយើងចង់បាន
នៅត្រង់ Artistic Effects គឺសម្រាប់ផ្លាស់ប្តូរផ្ទាំងរូបភាពទៅតាមផ្ទាំង Effect របស់យើង
រីឯនៅត្រង់ចំណុច Picture Styles គឺជាផ្ទាំងមួយសម្រាប់ប្តូរម៉ូតរូបភាពអោយមានលក្ខណៈផ្សេងៗទៅតាមការចង់បានរបស់យើង ។
ជ) សារៈសំខាន់នៃការប្រើប្រាស់ Hyperlink
គឺវាប្រើសម្រាប់បង្កើត Link ពីអក្សរមួយទៅអក្សរមួយទៀត ឬ ពីអក្សរទៅអត្ថបទ ឬ ពីអក្សរទៅទិន្នន័យផ្សេងគ្រាន់តែ Select នៅលើអត្ថបទរួចចុច Mouse ខាងស្តាំរបស់យើង រួចចុចយក Hyperlink ប្រសិនបើបងប្អូនចង់ Link ទៅរកឯកសារ (ដូចរូបបង្ហាញខាងក្រោម)
ពេលនោះអ្នកនឹងឃើញប៊ូតុង Existing File or Web Page រួចជ្រើសរើស File ឯកសារដែលអ្នកចង់បាន (ដូចរូបបង្ហាញខាងក្រោម)
រួចធើ្វការ click លើពាក្យដែលយើងបាន Click រួច Enter នោះវានឹងបង្ហាញ ដូចរូបបង្ហាញខាងក្រោមរួចចុចយកប៊ូតុង Ok វានឹងបង្ហាញឯកសារដែលយើងបាន Link នោះជាការស្រេច (ដូចរូបបង្ហាញខាងក្រោម)
រួចមកហើយខ្លះៗនៅរបៀបមួយចំនួនដូចជាចំនុនសំខាន់នៅលើ Insert
ឈ) ការប្រើប្រាស់ Header, Footer, Page Number (ដូចរូបបង្ហាញខាងក្រោម)
Header: គឺប្រើសម្រាប់សរសេរអក្សរដាក់នៅលើក្បាលនៃទំព័រអត្ថបទរបស់យើង ដោយគ្រាន់តែចុចលើ Insert រួចចុចយក Header រួចជ្រើសរើសយក Edit Header ឬ ជ្រើសរើសយកគំរូដែលមានស្រាប់នេាះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)
Footer: គឺប្រើសម្រាប់សរសេរអក្សរដាក់នៅជើងទំព័រនៃអត្ថបទរបស់យើង ដោយគ្រាន់តែចុចលើ Insert រួចចុចយក Header រួចជ្រើសរើសយក Edit Footer ឬ ជ្រើសរើសយកគំរូដែលមានស្រាប់នេាះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)
Page Number : គឺសម្រាប់កំណត់ដាក់លេខទំព័រអោយអត្ថបទរបស់យើង ដោយគ្រាន់តែចុចលើ Insert រួចចុចយក Page Number រួចជ្រើសរើស យក Page Number ណាមួយខាងក្រោមទៅតាមការចង់បាន (ដូចរូបបង្ហាញខាងក្រោម)
Top of Page: គឺសម្រាប់កំណត់លេខទំព័រនៅលើក្បាលទំព័រនៃអត្ថបទ
Bottom of Page: គឺសម្រាប់កំណត់លេខទំព័រនៅខាងក្រោមទំព័រនៃអត្ថបទ
Page Margins: គឺសម្រាប់កំណត់លេខទំព័រនៅខាងឆ្វេង ឬ ខាងស្តាំនៃអត្ថបទ ( ឬ នៅខាងលើ ឬ ក្រោម ឆ្វេង និង នៅខាងលើ ឬ ក្រោម ស្តាំ)
Current Position: គឺសម្រាប់កំណត់លេខទំព័រនៃអត្ថបទ ទៅតាមការកំណត់ទីតាំងទៅតាម Cursor ដែលយើងបានកំណត់យក ប្រសិនបើកំណត់យកក្បាល ទំព័រពេលយើងចុច Current Position នេាះវានឹងបង្ហាញលេខទំព័រនៅទីនោះតែម្តង ។