របៀបប្រើប្រាស់ HTML Syntax

នៅក្នុងអត្ថបទនេះ Techfree សូមបង្ហាញបន្ថែមនូវរបៀបប្រើប្រាស HTML Syntax ដែល Techfree ធ្លាប់បានបង្ហាញខ្លះៗរួចមក់ហើយកាលពីអត្ថបទមុន។ នៅក្នុងថ្ងៃនេះដែរ Techfree និងបង្ហាញអំពីការប្រើប្រាស់ Syntax :<a href=”url”> link text </a>  មួយទៀតដែលគេប្រើវាសម្រាប់ភ្ជាប់ពីទីតាំងមួយទៅទីតាំងមួយទៀតនៅក្នុង ឬក្រៅទំព័រ ឬសម្រាប់ភ្ជាប់ពី ទំព័រមួយទៅទំព័រមួយទៀតដោយប្រើប្រាស់ Tag <a>​ ។ យើងអាចចុចលើតំណភ្ជាប់ណាមួយដើម្បីឲ្យវាទៅបើកឯកសារផ្សេងទៀតដែលមានតំណភ្ជាប់ជាមួយវា ឬ គ្រានតែយើងយក mouse ទៅដាក់លើតំណភ្ជាប់ណាមួយវានិងបង្ហាញនូវឈ្មោះ ទីតាំងដែលយើងចង់ឲ្យវាទៅបើកនោះ។

ខាងក្រោមនេះគឺជាការប្រើប្រាស់ Syntax : <a href=”url”> link text </a>   រួមនិងធាតុមួយចំនួន៖

ទម្រង់ទូទៅ <a href=”url”> link text </a>

Attribute ដែលយើងត្រូវប្រើជាមួយវាមានដូចជា៖

– href=”url” ប្រើសំរាប់ ភ្ជាប់ ទៅកាន់ ទំព័រ មួយទៀត តាមរយៈ URL

– name=”…”  ប្រើសំរាប់កំនត់ឈ្មោះឲ្យ <a> និងបង្កើតតំណភ្ជាប់ទៅកាន់ចំណុចណាមួយនៅក្នុងទំព័រ ឬ ក្រៅទំព័រ។

– target=”…”  ប្រើសំរាប់កំនត់ឲ្យទីតាំងនៅពេលដែលបើកទំព័រណាមួយ។ ដែលមានដូចជា៖

  • ​​target=“_blank” ប្រើសម្រាប់បើកចំណុចដែលបានភ្ជាប់នៅក្នុងផ្ទាំងថ្មីមួយទៀត។
  • target=“_self”​ ប្រើសម្រាប់បើកចំណុចដែលបានភ្ជាប់នៅក្នុងផ្ទាំងតៃមួយជាមួយគ្នា។
  • target=“_parent” ប្រើសម្រាប់បើកចំណុចដែលបានភ្ជាប់នៅក្នុង Parent វាដូចទៅនិង target=”_self”​ ដែរ ។
  • target=“_top” ប្រើសម្រាប់បើកចំណុចដែលបានភ្ជាប់នៅក្នុង body វាដូចទៅនិង target=”_self”​ ដែរ។ 

លទ្ធផល៖

ក្រោយពីសរសេរ កូដខាងលើរួចមកយើងនិងទទួលបានលទ្ធផលដូចខាងក្រោម៖