Sugar Customer Relation Management ជាប្រភេទ software ដែលជួយសម្រួលដល់ផ្នែក Marketing និង Customer Relationship បានល្អនិងមានមុខងារច្រើនសម្រាប់ជួយសម្រួលដល់ផ្នែកជំនួញផ្សេងៗ។
Suguar CRM ជាប្រភេទ ពាក់កណ្តាល Opensource និង ពាក់កណ្តាល License ផងដែរ ប្រសិនបើអ្នកត្រូវការមុខងារច្រើនបែបអ្នកអាចទិញយក Package Addons បាន។តែប្រសិនបើអ្នកចង់ស្វែងយល់និងប្រើប្រាស់ធម្មតាអ្នកមិនបាច់ទិញនោះទេ អាចប្រើប្រាស់ត្រឹមតែ Free Edition បាន។
Sugar CRM មានមុខងារច្រើនដូចជា
គ្រប់គ្រងទៅលើផ្នែកទីផ្សារ ដូចជា Social Management, និងវិភាគទិន្នន័យសម្រាប់ធ្វើទីផ្សារ
សម្រាប់ផ្នែកលក់វិញ អាចធ្វើជា Ecommerce និងល្អសម្រាប់រក្សាទំនាក់ទំនង ជាមួយអតិថិជន ព្រមទាំងអ្នកចែកចាយរបស់អ្នកផងដែរ។
សម្រាប់ផ្នែកកខាងគណនេយ្យវិញ Sugar CRM ក៏ជួយសម្រួលច្រើនផងដែរដូចជាការគ្រប់គ្រងទៅលើចំនូលចំនាយផ្សេងៗ។
លើសពីនេះទៅទៀតមានផ្នែកផ្សេងៗដូចជា Location Management, Web Conference ផ្សេងៗព្រមទាំង Business Process Management ។
ខាងក្រោមនេះជាការតម្លើង Sugar CRM នៅលើ CentOS 7
អ្នកត្រូវមាន MySQL Server និងបង្កើត Database ផងដែរ ព្រមទាំង php ផងដែរ ព្រមទាំងដោនឡូត Epel repo ដើម្បីតម្លើងនៅក្នុងលីនុចរបស់អ្នកផងដែរ។
yum install epel-release -y
បន្ទាប់មកទៀតអ្នកត្រូវដោនឡូត SugarCRM ដើម្បីមកដាក់លើលីនុចរបស់អ្នក បន្ទាប់មកទៀត ផ្តល់សិទ្ធអោយ Apache អាច Access ទៅកាន់ /var/www/html/crm បាន។
chmod -R 775 /var/www/htm/*
chown -R apache:apache /var/www/html/*
Systemctl restart httpd
ចុងក្រោយអ្នកអាចបើក Browser របស់អ្នករួចហើយចូលទៅកាន់ http://IP Server/crm
បន្ទាប់មកទៀតអ្នកអាចបំពេញពត៏មានពី Database server របស់អ្នក
អ្នកអាចប្រើប្រាស់ username ណាមួយដែលអ្នកបានបង្កើត ឬ ប្រើប្រាស់ root password របស់ MySQL Server តែមិនគួរប្រើប្រាស់ root user របស់ MySQL ទេ។
ចុងក្រោយអ្នកត្រូវបំពេញពត៏មាន username និង password សម្រាប់ login ចូលទៅប្រើប្រាស់ Sugar CRM