ស្វែងយល់អំពី Character នៅក្នុង JAVA

Character គឺសំដៅទៅលើតួអក្សរដែលប្រើនៅក្នុងភាសា Java រឺ ក៏ភាសាដទៃទៀត ដែលវាមាន Primitive Datatype (ប្រភេទទិន្នន័យ) គឺតំនាងដោយ char   TechFree សូមបង្ហាញអំពីការប្រើប្រាស់ Character នៅក្នុងភាសា Java ដែលជាគន្លឹះមួយដល់លោកអ្នកក្នុងការសិក្សា ។

char ជា Datatype មួយដែលវាអាចផ្ទុកបានត្រឹមតែ ១ តួអក្សរតែប៉ុណ្ណោះ ហើយវាមានការប្រើប្រាស់ ២ គឺការប្រើប្រាស់ជាមួយ Backslash (\) ហៅថា Escape Sequences និង មួយទៀតគឺជា Character Method ។

១) Escape Sequences

Escape Sequence នេះគឺយើងប្រើប្រាស់ជាមួយនឹងសញ្ញា Backslash (\) ដែលវាអាចធ្វើការផ្សេងៗនៅពេល Compile (បកប្រែ) កូដ ។

  • \n : ប្រើសំរាប់ធ្វើការចុះបន្ទាត់
  • \b : ប្រើសំរាប់លុបអក្សរ ១តួដែលនៅខាងមុខ
  • \t : ប្រើសំរាប់បញ្ចូល Tab ទៅក្នុងអត្ថបទត្រង់ចំនុចណាមួយ
  • \r : ប្រើសំរាប់ចុះបន្ទាត់ ដូចទៅនឹង \n ដែរ
  • \f : ប្រើសំរាប់បញ្ចូលប្រអប់ជ្រុងៗ ទៅក្នុងអត្ថបទ
  • \’  : ប្រើសំរាប់បញ្ចូល Single quote ទៅក្នុងអត្ថបទ
  • \” : ប្រើសំរាប់បញ្ចូល double quote ទៅក្នុងអត្ថបទ
  • \\ : ប្រើសំរាប់បញ្ចូលសញ្ញា (\) ទៅក្នុងអត្ថបទ

សូមមើលឧទាហរណ៍ ៖

characterjava

២) Character Method

ជាមួយនឹង Primitive Datatype នៅក្នុង Java មាន Method ជាច្រើនដូចជា៖

  • isLetter() : គឹជា Method មួយដែលសំរាប់បញ្ជាក់ថាជាតម្លៃនៃ char ជាអក្សរ
  • isDigit() : គឹជា Method មួយសំរាប់បញ្ជាក់ថាតម្លៃនៃ char នោះជាលេខ
  • isWhitespace() : គឹជា Method  មួយដែលបញ្ជាក់តម្លៃនៃ char នោះជាចន្លោះ (white space)
  • isUpperCase() : គឺជា Method មួយដែលបញ្ជាក់តម្លៃនៃ char នោះជា អក្សរពុម្ពធំទាំងអស់
  • isLowerCase() : គឺជា Method មួយដែលបញ្ជាក់តម្លៃនៃ char នោះជាអក្សរពុម្ពតូចទាំងអស់
  • toUpperCase() : គឺជា Method មួយសំរាប់ប្ដូរតម្លៃរបស់ charពីអក្សរពុម្ពតូច ទៅជាអក្សរពុម្ពធំទាំងអស់
  • toLowerCase() : គឺជា Method មួយសំរាប់ប្ដូរតម្លៃរបស់ char ពីអក្សរពុម្ពធំទៅជាអក្សរពុម្ពតូចទាំងអស់
  • toString() : គឺជា Method មួយសំរាប់តំនាងឲ្យតម្លៃរបស់ Character និងបញ្ជាក់ថាតម្លៃរបស់ Character ត្រូវតែជាអក្សរ

សូមមើលឧទាហរណ៍ខាងក្រោម ៖

resultchar