គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គបញ្ចប់)

អ្នកទាំងអស់គ្នាបានស្វែងយល់ពីគន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុកមួយចំនួនរួចមកហើយ យើងនឹងធ្វើការបញ្ចប់ជាមួយគន្លឹះមួយចំនួនទៀតនៅក្នុងអត្ថបទនេះ។

បង្កើតបញ្ជីដើម្បីបែងចែកក្រុមនៃមនុស្សដែលជាមិត្តភក្តិរបស់អ្នក ដូចជាមិត្តភក្តិនៅសាលា និងមិត្តរួមការងារ

កំណត់ក្រុមនៅក្នុងបញ្ជីនៃមិត្តភក្តិរបស់អ្នក អាចមានប្រយោជន៍ដើម្បីបែងចែករវាងអ្វីដែលមនុស្សគ្រប់គ្នាកំពុងនិយាយអំពីនៅក្នុង News Feed របស់អ្នក។ ឧទាហរណ៍អ្នកប្រហែលជាចង់ឃើញនូវអ្វីដែលមិត្តភក្តិមកពីស្រុកកំណើតរបស់អ្នកបានចែករំលែក ឬគ្រាន់តែមិត្តភក្តិរបស់អ្នកពីមហាវិទ្យាល័យ។ ចូលទៅកាន់តំណនេះ ដើម្បីបង្កើតបញ្ជី រួចចុច Create List ហើយបំពេញឈ្មោះបញ្ជី នឹងបន្ថែមសមាជិក រួចចុចលើ Create (ដូចរូប)

tip29

សង្ខេបជីវប្រវត្តិអោយខ្លីសំរាប់ខ្លួនឯង

ហ្វេសបុកអនុញ្ញាតឱ្យអ្នកបង្កើតជាជីវខ្លីសម្រាប់ខ្លួនអ្នកដែលនៅខាងលើព័ត៌មានប្រូហ្វាល់ផ្សេងទៀតរបស់អ្នក ដូចជាទីក្រុង ការងារនិងស្ថានភាពទំនាក់ទំនង។ អ្នកអាចកែប្រែវាគ្រប់ពេលពីប្រូហ្វាល់របស់អ្នកទាំងនៅលើកុំព្យូទ័រនិងកម្មវិធីទូរស័ព្ទដៃ។

tip30

កែប្រែការចែករំលែក ឬមតិយោបល់

ការចែករំលែក និងមតិយោបល់នៅលើហ្វេសបុករបស់មិនមែនដូចសរសេរនៅលើថ្មឯណា។ អ្នកមិនត្រឹមតែអាចលុបវានៅគ្រប់ពេលនោះទេ ហើយអ្នកក៏អាចកែប្រែវាបានផងដែរ។ ចុចសញ្ញាព្រួញនៅខាងស្តាំនៃការចែករំលែករបស់អ្នក ហើយចុច “Edit Post”។ ពេលមើលមតិយោបល់របស់អ្នក ចុចអាយខនខ្មៅដៃតូចនៅខាងដើម្បីកែប្រែ ឬលុប។ ដើម្បីកែប្រែ ឬលុបមតិយោបល់ពីកម្មវិធីហ្វេសបុកទូរស័ព្ទដៃ ទាញហើយសង្កត់លើមតិយោបល់។

tip31

និយាយបែកគ្នាទៅកាន់ហ្វេសប៊ុក? ទាញយកទិន្នន័យរបស់អ្នកទាំងអស់

នៅពេលដែលអ្នកឈប់ប្រើហ្វេសបុក អ្នកអាចទាញយកទិន្នន័យរបស់អ្នកទាំងអស់មកទុកបាន។ ចូលទៅកាន់ Setting ហ្វេសបុករបស់អ្នក ដើម្បីទាញយក (ដូចរូប)

tip32