គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៤)

កាលពីអត្ថបទ គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៣) អ្នកបានដឹងនូវគន្លឹះសំខាន់ៗមួយចំនួនរួចហើយ នៅក្នុងអត្ថបទនេះ អ្នកនឹងបានដឹងគន្លឹះមួយចំនួនបន្ថែមទៀត។

ដឹងពីភាពខុសគ្នារវាង “friend” និង “follower” នៅលើហ្វេសបុក

មានវិធីពីរយ៉ាង ដែលអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយនរណម្នាក់នៅលើហ្វេសបុក ដោយធ្វើជាមិត្តភក្តិរបស់ពួគគេ និងការតាមដានពួគគេ។ ក្នុងនាមជាមិត្តភក្តិមានន័យថាអ្នកនិងមនុស្សដទៃទៀតបានយល់ព្រមភ្ជាប់ទំនាក់ទំនងនិងទំនងជាស្គាល់គ្នាទៅវិញទៅមក ហើយការតាមដានគណនីមួយមានន័យថាបុគ្គលនោះមិនបានភ្ជាប់ទំនាក់ទំនងជាមិត្តភក្តិមកអ្នកវិញឡើយ។ ពេលនរណាម្នាក់តាមដានអ្នក, ពួកគេនឹងឃើញតែអ្វីដែលអ្នកបានចែករំលែកជាសាធារណៈប៉ុណ្ណោះ។ អ្នកអាចចូលទៅបិទលទ្ធភាពនរណាម្នាក់ដែលតាមដានអ្នក ដោយចូលទៅកាន់ “Setting” ហើយចុចលើ “Public Posts”

tip13

ពេលដែលអ្នកចែករំលែកអ្នកអាចលាក់វាពីមនុស្សណាម្នាក់

ការចែករំលែករបស់អ្នកអាចត្រូវបានចែករំលែកជាមួយមិត្តភក្តិរបស់អ្នក មិត្តភក្តិនិងមិត្តភក្តិរបស់មិត្តភក្តិ ឬនរណាម្នាក់ដែលមើលប្រូហ្វាល់របស់អ្នក។ ប្រសិនបើអ្នកចែករំលែកទៅអ្នករាល់គ្នា តែមិនចង់អោយមនុស្សពីរ ឬបីអ្នកឃើញ អ្នកអាចលាក់ពីពួគគេបានដោយចូលទៅ “Friends except” នៅលើកម្មវិធីទូរស័ព្ទដៃ និង “Custom” នៅលើកុំព្យូទ័រ។

tip14

មើលថាតើមនុស្សដែលមិនមែនជាមិត្តភក្តិរបស់អ្នកមើលឃើញប្រូហ្វាល់របស់អ្នកដូចម្តេច

វាមានភាពងាយស្រួលណាស់សំរាប់អ្នកដទៃចូលមើលប្រូហ្វាល់របស់អ្នក រួមទាំងមិត្តភក្តិផ្ទាល់ខ្លួន ហើយអ្នកក៏អាចលាក់ព័ត៌មានជាក់លាក់ពីអតីតកាលរបស់អ្នកផងដែរ។ ពិនិត្យចូលទៅហ្វេសបុករបស់អ្នក ហើយចូលទៅកាន់ប្រូហ្វាល់របស់អ្នក រួចចុចលើសញ្ញាដូចពងក្រពើ ហើយចុចលើ “View As” (ដូចរូប)

tip15