ស្វែងយល់ពី Active Record នៃ Rails Framework

កាលពីអត្ថបទមុន Techfree បានរៀបរាប់អំពី របៀបបង្កើតទម្រង់បែបបទ (form) ជាមួយ Rails។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការស្វែងយល់ពី Active Record ជាមួយ Rails។

អ្វីទៅជា Active Record?

Rails Active Record គឺជាស្រទាប់ Object/Relational Mapping (ORM) បានផ្គត់ផ្គង់ជាមួយ Rails។ Rails Active Record ផ្ដល់ចំណុចប្រទាក់និងការភ្ជាប់រវាងតារាងក្នុងទំនាក់ទំនងមូលដ្ឋានទិន្នន័យមួយនិងកូដកម្មវិធី Ruby ដែលបានរៀបចំកត់ត្រាមូលដ្ឋានទិន្នន័យ។

របៀបដាក់ឈ្មោះ

Active Record មានតួនាទីសំរាប់ភ្ជាប់រវាង តារាងទិន្នន័យ (Database Tabl) និង កូត ដែលធ្វើអោយមានការងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ។ របៀបកំណត់ឈ្មោះគឺដូចខាងក្រោម៖

  • Model Class – ឯកវចនៈជាមួយនឹងអក្សរដំបូងនៃពាក្យនីមួយៗសរសេរជាអក្សរធំ (ឧ. BookClub)
  • Database Table – ពហុវចនៈជាមួយនឹង underscores បំបែកពាក្យ  (ឧ. book_clubs)

ការបង្កើត Active Record (Models)

សូមធ្វើការបង្កើតតារាងដែលជា Active Record (model)។ សូមវាយពាក្យបញ្ជាដូចខាងក្រោម៖

bin/rails generate model Book

នោះវានឹងបង្កើតនូវឯកសារមួយចំនួនដូចខាងក្រោម៖

active-record

Model របស់ Active Record គឺស្ថិតនៅ app/model

active-record1