Tanaza Cloud ជួយផ្នែក Wifi Digital Marketing

សព្វថ្ងៃនេះបើនិយាយពី Wifi មានប្រើប្រាស់គ្រប់ទីកន្លែងជាពិសេសតាមភោជនីយដ្ឋាន រោងកុន កន្លែងលាងឡាន ម៉ូតូ បោកអ៊ុតសំលៀកបំពាក់ កន្លែងកំសាន្តនានាៗសុទ្ធតែមានប្រើប្រាស់ Wifi ទាំងអស់។

ការចែកចាយ wifi អោយទៅអតិថិជនប្រើប្រាស់នៅតាមកន្លែងនានា ដូចជាភោជនីយដ្ឋាន មិនមានផ្តល់ផលប្រយោជន៏ច្រើនដល់ម្ចាស់អាជីវកម្មនោះទេ ដូចជាមិនអាចអោយអតិថិជនរបស់ពួកគាត់ស្គាល់ពី គេហទំព័រ ឬ មិនអាចផ្សាយពាណិជ្ជកម្មបាន ដើម្បីដោះស្រាយបញ្ហាទាំងនេះ  ក្រុមហ៊ុនធំៗមួយចំនួនដូចជា Cisco, Xirus, Unify ជាដើមបានបង្កើត Cloud សម្រាប់ធ្វើជាមធ្យោបាយដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ក៏ប៉ុន្តែម្ចាស់អាជីវកម្មមួយចំនួនមិនទាន់ទទួលយកបាននៅឡើយដោយសារតែសេវាកម្មថ្លៃ និង តម្លៃឧបករណ៏ក៏ថ្លៃផងដែរ Access Point មួយតម្លៃប្រហែលជា ៤០០ ទៅ ៥០០ ដុល្លា ឬ ដល់ទៅ ១០០០ដុល្លាក៏មាន។

ថ្ងៃនេះ Techfree និងលើកយក Tanaza ដែលជាក្រុមហ៊ុនផលិតនូវ Cloud Solution សម្រាប់ប្រើប្រាស់បានស្ទើតែគ្រប់ Access Point ទាំងអស់ មិនថាសេរីថោក ឬ សេរីថ្លៃនោះទេ ដោយ Tanaza បានសិក្សារទៅលើ Hardware របស់ Access Point មួយចំនួនដូចជា TPlink, DLink, Unify, Cisco, និង ឧបករណ៏ផ្សេងៗ ព្រមទាំងបានបង្កើត firmware ដែលអាចយកមកដាក់ជំនួស firmware ដែលមានស្រាប់ដើម្បីអាចទំនាក់ទំនងទៅកាន់ Tanaza Cloud បាន។

Tanaza cloud ងាយស្រួលប្រើនិងបង់ថ្លៃប្រហែលជា ៥០ដុល្លាក្នុងមួយឆ្នាំសម្រាប់ AP មួយ ដោយអ្នកអាចប្រើប្រាស់បានច្រើនមុខដូចជាអ្នកអាចបង្កើត Hotspot portal ដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ ព្រមទាំងអាចអោយអ្នកប្រើប្រាស់  wifi របស់អ្នកអាចចុះឈ្មោះបានតាមរយះ ចុច like, mention, share និង coupon ផ្សេងៗជាដើម មុនពេលប្រើប្រាស់ Free Wifi របស់អ្នកបាន។

Tanaza Cloud អាចជួយ Digital marketing បានច្រើនដូចជា Linkedin, instagram, windows lives និងមធ្យោបាយផ្សេងៗទៀតដូចជា SMS ជាដើម។ និងចុងក្រោយអ្នកអាចមើលពត៏មានបានតាមរយះ Tanaza cloud ថាតើមានមនុស្សប្រើប្រាស់ប៉ុន្មានអ្នក តាមរយះអ្វីខ្លះ? login, like, share ឬ មធ្យោបាយផ្សេងៗដោយអ្នកអាចប្រមូលបាននូវពត៏មានរបស់អ្នកប្រើប្រាស់ និង លេខទូរស័ព្ទ ឬ ក៏ អាសយដ្ឋានសាអេឡិចត្រូនិច Email សម្រាប់ផ្សព្វផ្សាយពាណិជកម្មតាមរយះ Email ឬ ក៏តាមការទូរស័ព្ទទៅកាន់ភ្ញៀវទាំងនោះបាន។

អ្វីដែលល្អគួរអោយកត់សំគាល់គឺអ្នកអាចប្រើប្រាស់ Access point ចាស់ៗរបស់អ្នកដែលមានស្រាប់ហើយអាចធ្វើវាទៅជាhotspot បានដោយមិនចាំបាច់ទិញឧបករណ៏ Access Point ថ្មីៗនោះទេ។

ដូចនេះចំពោះអ្នកដែលជា Digital Marketing មិនគួរមើលរំលងការផ្សាយពាណិជ្ជកម្មតាមរយះ Hotspot នេះទេ ព្រោះមានប្រយោជន៏ច្រើនព្រមទាំងងាយស្រួលគ្រប់គ្រងតាមរយះ Cloud។