ស្វែងយល់ពី Mikrotik Router

Mikrotik ត្រូវបានគេប្រើប្រាស់ច្រើននាពេលបច្ចុប្បន្ន ដោយសារតែវាជាប្រភេទ Enterprise Standard និងមានតម្លៃសមរម្យ។ Mikrotik Router OS ជាប្រភេទ Linux ម្យ៉ាងដែលមានទំហំតិចជាង 100MB អាចយកមក Setup នៅលើ Device ផ្សេងៗបានដូចជានៅលើកុំព្យូទ័រដើម្បីអោយវាដើរតួជា Router បាន។

Mikrotik Router អាចប្រើប្រាស់បានច្រើនបែបដើម្បីធ្វើការងារផ្សេងៗ និងអាចប្រើប្រាស់ចូលគ្នាជាមួយ Router ផ្សេងៗដូចជាពពួក Cisco ឬ Juniper ជាដើម (Network Integrated) ។

Mikrotik អាចប្រើប្រាស់ធ្វើជា Hostspot បានងាយស្រួល ចំណាយពេលតិចជាង ២០នាទីសម្រាប់បង្កើតជាWifi Hotspot មួយដែលមាន Mechanic Authentication ជាច្រើនដូចជា Mac Authentication, http, https, cookie ជាដើម។

Mikrotik អាចធ្វើជា Core Router បានព្រោះ Router OS អាចប្រើប្រាស់ Dynamic Routing ជាច្រើនដូចជា OSPF, BGP ជាដើម។ និងសម្រាប់ home user មានដូចជា RIP, Static Route ដែលអាចប្រើប្រាស់សម្រាប់ផ្ទះឬក្រុមហ៊ុនតូចៗ

Mikrotik អាចធ្វើជា Remote Dial In សម្រាប់អោយ Device ផ្សេងៗទំនាក់ទំនងមកកាន់វាដូចជា VPN (PPP, L2TP) និង PPoE Server សម្រាប់សេវាកម្ម ADSL Home Service។

Mikrotik ល្អសម្រាប់ប្រើប្រាស់ធ្វើជា Queue Management ដោយមានមុខងារជាច្រើនសម្រាប់ជា Queue ធម្មតា Queue Tree សម្រាប់ប្រើប្រាស់កំណត់ Bandwidth នៅក្នុងណិតវើកមួយ ឬ Access ទៅកាន់ Internet។

Mikrotik មាន Firewall ស្រាប់សម្រាប់ប្រើប្រាស់ដើម្បីការងារគ្រប់គ្រងទៅលើណិតវើកមួយ ដែលអាច block/allow/drop packet សម្រាប់ host, network, server, protocol type ជាដើម។

Mikrotik មាន Access Method ជាច្រើនដូចជា Access តាម រយះ API, Web, SSH, Telnet និងតាមរយះ Winbox ដែលជាកម្មវិធីសម្រាប់ Remote ទៅកាន់ Mikrotik។

Mikrotik មាន Tool មួយឈ្មោះថា Dude សម្រាប់អោយ Administrator ធ្វើជាប្លង់ដើម្បីអោយដឹងថា Mikrotik មួយណាភ្ជាប់ទៅកាន់ Mikrotik ណាមួយផ្សេងទៀត ឬ Router ផ្សេងទៀត។

Mikrotik មានមុខងារមួយចំនួនទៀតដូចជា Syslog , Netflow និង SNMP ដែលអាចអោយ System Administrator ងាយស្រួលគ្រប់គ្រង និងមើលពីស្ថានភាពរបស់ Router ។

Mikrotik អាចប្រើប្រាស់បានជាមួយ Radius Server ដើម្បីគ្រប់គ្រងទៅលើឈ្មោះអ្នកប្រើប្រាស់និងលេខសំងាត់ផ្សេងៗ ដោយមិនចាំបាច់បង្កើតនៅលើ Router នោះទេ។

Mikrotik មានមុខងារផ្សេងៗទៀតដូចជា Load Balancing WAN សម្រាប់ការប្រើប្រាស់ អ៊ីនធឺណិត២ក្រុមហ៊ុនផ្សេងគ្នានៅក្នុង Router តែមួយ និងអាចផ្គុំ Network port 2 ធ្វើជា load balancing ឬ Bonding Network port 2 ធ្វើជា port តែមួយដើម្បីបាន Bandwidth ធំ។

Mikrotik អាចប្រើប្រាស់ធ្វើជា Layer3 VPN MPLS បាន ព្រមទាំង Support Multi LAN

Mikrotik មាន SMB Protocol ដែលអាចអោយយើងដោត Flash ទៅជាមួយ USB Router បន្ទាប់មកទៀតអាច Share File ទៅក្រៅបានដូច Samba Linux ដែរ។

Mikrotik មិនកំណត់ WAN Port ឬ LAN នោះទេ វាជាប្រភេទ OS Management Base ដោយ Port ទាំងអស់គ្រប់គ្រងដោយ OS និងកំណត់ដោយ Network Engineer។

Mikrotik អាចអោយ Network Engineer សរសេរ script និងដាក់អោយ Script run នៅក្នុងពេលណាមួយក៏បាន។

 

ចំពោះ OS អាចដោនឡូតចេញពីវេបសាយរបស់ Mikrotik ដើម្បីយកមក តម្លើងនៅក្នុង Computer or Vmware Machine ដើម្បីធ្វើតេសន៏បាន

http://www.mikrotik.com/download

ចំពោះ License អាចប្រើប្រាស់បាន ២៤ម៉ោង តែយើងអាចរកមើល License បែបជា Crack នៅក្នុង Google បាន សម្រាប់ការធ្វើតេសន៏មុននិងឈានទៅប្រើប្រាស់ Device ពិតប្រាកដ។

 

សម្រាប់ការបញ្ជា មានច្រើនបែប អាស្រ័យទៅលើចំនេះដឹងរបស់ Network Engineer និងចំណង់ចំនូលចិត្ត ដូចជា អ្នកខ្លះចូលចិត្ត command ខ្លះចូលចិត្ត remote តាម Web ខ្លះចូលចិត្ត winbox តែដូចតែគ្នានោះទេ។ ក៏ប៉ុន្តែការ Remote តាមរយះ web និង telnet វាមិនមានសុវត្ថិភាពនោះទេ គួរតែប្រើប្រាស់ ssh or winbox ដើម្បី Remote ចូលទៅបញ្ជា Router អោយធ្វើអ្វីមួយ។ winbox អាច Scan Mac address Mikrotik Router នៅក្នុង LAN បានដោយមិនចាំបាច់ Access តាមរយះ IP Address នោះទេ។ default username: admin, password: អត់មាន

ខាងក្រោមនេះ ជា Web Base Login

web

រូបខាងក្រោមនេះ ជា Winbox Login

winbox

ខាងក្រោមនេះ ជា SSH Login តាមរយះ putty

putty

ប្រសិនបើយើងភ្លេច password ត្រូវប្រាកដថាយើងមាន File Backup file របស់ Router សម្រាប់យកទៅ Recover នៅក្នុង Website Mikrotik Recovery

recovery