ការផ្ទុកទិន្នន័យតាមរយៈ Local storage ជាមួយ HTML5

Local storage: ត្រូវបានគេបង្កើតឡើងសំរាប់ធ្វើការផ្ទុកទិន្នន័យដោយផ្ទាល់ជាមួយកម្មវិធីមើលវេបសាយ (Browser)។ តាមរយៈបច្ចេកទេស Local storage គេអាចរក្សាទិន្នន័យផ្សេងៗជាមួយកម្មវិធីមើលវេបសាយ ហើយក៏អាចប្រើទិន្នន័យទាំងនោះ នៅពេលមិនមានអុីនធឺណិត។

ឧទាហរណ៍៖ កូដខាងក្រោមបង្ហាញពីការកត់ត្រាចំនួនដងនៃការមើលទំព័រនេះ ដោយប្រើ Local storage។

ex-local-storage

លទ្ធផលបង្ហាញ៖

result-local-storage

 

បើសិនជាយើងចង់លុប Local Storage មួយណាគឺយើងចាំបាច់ត្រូវប្រើ localStorage.remove(‘key’) ។  key គឺជា key នៃឈ្មោះដែលបានកំណត់ ដូចឧទាហរណ៍ខាងលើ key គឺ hits។ អញ្ជឹងបើចង់លុប hits ត្រូវសរសេរដូចនេះ localStorage.remove(‘hits’) 

ហើយបើសិនជាយើងចង់លុប Local Storage ចោលទាំងអស់យើងត្រូវប្រើប្រាស់ localStorage.clear()  ឧទាហរណ៍៖

clear-local-storage

លទ្ធផលបង្ហាញ៖

result-clear-local-storage