EdTech

កម្មវិធីដែលអាចប្រើ សំរាប់បង្រៀន និងរៀន តាមប្រព័ន្ធអុីនធឺណិត

អត្ថបទនេះនឹងបង្ហាញពីកម្មវិធីមួយចំនួនដែលអាចយកមកប្រើ សំរាប់បង្រៀន និងរៀនតាមរយៈប្រព័ន្ធអុីនធឹណិត។ លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ បច្ចេកទេសទំនើបដើម្បីរៀបចំមេរៀន គ្រប់គ្រងសិស្សនិស្សិត គ្រប់គ្រងកិច្ចការនៅផ្ទះរបស់សិស្សនិស្សិតជាដើម។ ចំណែកសិស្សនិស្សិត ក៏អាចស្វែងរកវិធីថ្មីៗដែលងាស្រួលក្នុងការសិក្សារ តាមរយៈប្រព័ន្ធអុីនធឺណិត។

កម្មវិធីកុំព្យូទ័រ

បង្កើតក្រាហ្វិកនៅលើវេបសាយ ជាមួយ Paper.js

Paper.js គឺជាកម្មវិធី Javascript ដែលជួយសំរួលដល់ការគូរនិងបង្កើត ក្រាហ្វិកនៅលើគេហទំព័រ។ កម្មវិធីនេះអាចគូររូបភាពតាមទំរង់ផ្សេងៗ ហើយអាចបង្កើតចលនាសំរាប់រូបទាំងនោះបាន ដោយផ្អែកលើបច្ចេកទេស Canvas ។ Canvas គឺជាបច្ចេកទេស HTML5 ដែលគេប្រើសំរាប់បង្កើតក្រាហ្វិកសំរាប់បង្ហាញលើគេហទំព័រ។