កម្មវិធីកុំព្យូទ័រ

បង្ហាញទិន្នន័យ ក្នុងតារាង ជាមួូយនឹង Tabulator

Tabulator គឺជាកម្មវិធីបន្ថែមរបស់ JQuery ដែលអាចជួយសំរូលដល់ការបង្ហាញ គ្រប់គ្រងទិន្នន័យនៅក្នុងតារាង។ តារាងនៅក្នុង HTML មានមុខងារកំណត់ ហើយពិបាកក្នុងរចនា បង្ហាញ និងគ្រងគ្រងទិន្នន័យ។ Tabulator អាចផ្តល់មុខងារមានប្រយោជន៍ផ្សេងៗជាច្រើន បន្ថែមលើមុខងាររបស់ តារាងនៅក្នុង HTML ដែលមានស្រាប់។

ការរចនា

បង្កើតដ្យាក្រាមផ្សេងៗ ជាមួយនឹង mermaid

មានកម្មវិធីជាច្រើនអាចប្រើសំរាប់បង្កើតដ្យាក្រាមផ្សេងៗដូចជាកម្មវិធី Microsoft Visio កម្មវិធីនៅលើ វេបសាយ  Draw.io  ដែលបានធ្លាប់ណែនាំម្តងរួចមកហើយ។ អត្ថបទនេះនឹងបង្ហាញរបៀបម៉្យាងទៀតដែលអាចប្រើសំរាប់បង្កើតដ្យាក្រាម។

ការរចនា

អ្វីទៅដែលហៅថា Markdown Syntax?

Markdown Syntax គឺជាកូដដែលងាយស្រួលមើល និងងាយស្រួលសរសេរ ហើយត្រូវបានគេប្រើសំរាប់រចនា ជំនួសការសរសេរ HTML ដោយផ្ទាល់។  ការអនុញ្ញាតអោយអ្នកប្រើសរសេររចនាអត្ថបទដោយប្រើ HTML គឺអាចបង្កបញ្ហាផ្នែកសុវត្ថិភាពដល់វេបសាយ។ ដូចនេះតំរូវអោយមានវិធីផ្សេងដែលមានសុវត្ថិភាព និងងាយស្រួលដើម្បីរចនាអត្ថបទ។

កម្មវិធីកុំព្យូទ័រ

បង្កើតជីវចលសំរាប់អក្សរ ឬរូបភាពជាមួយ Animate.CSS

ដើម្បីធ្វើអោយវេបសាយអោយរស់រវើក និងមានភាពទាក់ទាញ ការបង្កើតជីវចលសំរាប់អក្សរ រូបភាព ឬផ្នែកណាមួយនៅក្នុងវេបសាយ គឺជារឿងចាំបាច់។ អត្ថបទនេះបង្ហាញពីរបៀបបង្កើតជីវចលជាមួយនឹង Animate.CSS។

កម្មវិធីកុំព្យូទ័រ

រៀបចំរចនាដ្យាក្រាមសំរាប់ បង្កើតកម្មវិធី ជាមួយ Draw.io

ការរៀបចំរចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ ឬរចនាសម្ព័នទិន្នន័យ គឺជាកិច្ចការចាំបាច់មួយ មុននឹងចាប់ផ្តើមសរសេរកូដ។ ដ្យាក្រាមផ្សេងៗដូចជា Unified Modeling Language (UML) Entity Relation (ER) និង Flowchart ជាដើម ត្រូវបានគេប្រើសំរាប់រចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ។

កម្មវិធីកុំព្យូទ័រ

កម្មវិធីសរសេរកូដដែលពេញនិយម

អ្នកអភិវឌ្ឍន៏កម្មវិធីទាំងអស់រមែងជ្រើសរើសកម្មវិធីសរសេរកូដណាដែលងាយស្រួលប្រើ មានមុខងារច្រើន ប៉ុន្តែស្រាលមិនសូវត្រូវការអង្គចងចាំច្រើនមិនធ្វើឲ្យមានការពិបាកសរសេរកូដ។ ខាងក្រោមនេះ ខ្ញុំនឹងលើកយកកម្មវិធីសរសេរកូដមួយចំនួនដែលអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ មានមុខងារច្រើន ហើយ ងាយស្រួលប្រើថែមទៀត ។

ការរចនា

រចនាគេហទំព័រងាយៗ ជាមួយនឹង Bootstrap Editors/Tools

Bootstrap គឺជា Front-end framework ដែលផ្តោតលើការរចនាគេហទំព័រទូទៅ ដែលវាបានបព្ជូាលនូវ HTML និង CSS ដើម្បីបង្កើតនូវពុម្ពគំរូគេហទំព័រ (Templates) ដែលមានដូចជា៖  Forms, buttons, tables, navigation, modals, image carousels និងអាចបង្កើតអី្វៗជាច្រើនទៀត ។