ការរចនា

ទាញយក WordPress Theme ពេញនិយមដោយឥតគិតថ្លៃ

WordPress គឺជា Content Management System (CMS) ដែលពេញនិយមមានចំនួនអ្នក ប្រើប្រាស់ជាច្រើននៅលើពិភពលោក។ វាអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់ អាចបង្កើតនូវគេហទំព័រយ៉ាងងាយស្រួល ដោយមិនបាច់ចំណាយពេលច្រើនក្នុងការសរសេរកូដ។ ការរចនាគេហទំព័រពិតជាសំខាន់ណាស់ ដើម្បីធ្វើអោយគេហទំព័រ របស់យើងមានភាពទាក់ទាញ ដូច្នោះហើយ WordPress សម្បូរទៅដោយ Theme ជាច្រើនហើយការចនា Theme នីមួយៗគឺមានលក្ខណៈខុសគ្នា។ ចំពោះ WordPress Theme គឺយើងត្រូវទិញ ប៉ុន្តែមិនប្រាកដ Theme ទាំងអស់ត្រូវទិញនោះទេ ព្រោះមាន Theme ខ្លះទាញយកដោយឥតគិតថ្លៃ ហើយ Theme មិនគិតថ្លៃខ្លះក៏មិនប្រាកដថាមានជម្រើសគ្រប់ដែរ។

កម្មវិធីទូរស័ព្ទ

Facebook Messenger បន្ថែមការស្ទង់មតិក្នុង Group Chat និងការជំនួយទូទាត់ប្រាក់

Facebook Messenger  កាលពីពេលថ្មីៗនេះបានបន្ថែមនូវមុខងារថ្មីចំនួនពីរដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក រួចមាន Poll ដែលជាមុខងារស្ទង់មតិថ្មីនៅក្នុង Group Chat និងមុខងារពិសេសមួយទៀតគឺ Chat Assist ដែលជាការផ្ដល់ជំនួយទូទាត់ប្រាក់ឆ្លាតវៃ។ មុខងារពិសេសទាំងពីរនេះអាចនឹងដាក់ឲ្យប្រើប្រាស់នៅប្រទេសផ្សេងៗទៀតប្រសិនបើការសាកល្បងជោគជ័យ។