របៀបប្រើប្រាស់ WPML ជាមួយ WordPress

WPML គឺជាកម្មវិធីជំនួយសម្រាប់ WordPress។ កម្មវិធីជំនួយនេះងាយស្រួលតំឡើង និងពង្រីកមុខងាររបស់ WordPress CMS។ ក្នុងករណីនេះ WPML អាចធ្វើឱ្យ WordPress ដំណើរការពហុភាសា។

WPML អនុញ្ញាតអោយអ្នកនិពន្ធសរសេរអត្ថបទជាភាសាផ្សេងៗនិងបកប្រែខ្លឹមសារអត្ថបទ។ វារួមបញ្ចូលទាំងលក្ខណៈពិសេសកម្រិតខ្ពស់សម្រាប់ការគ្រប់គ្រងការបកប្រែ និងអន្តរមុខ (interface) សម្រាប់ការបកប្រែអត្ថបទដោយមានជំនាញវិជ្ជាជីវៈ។ ការប្រើប្រាស់ WPML មានសារៈសំខាន់ដូចជា៖

  • ផ្តល់ជូននូវការបកប្រែអត្ថបទរបស់អ្នកជាង 40 ភាសា
  • ឲអ្នកចូលមើលគេហទំព័ររបស់អ្នកអាចប្រើនូវ “កម្មវិធីប្ដូរភាសា(language switchers)”
  • អាចចូលប្រើកម្មវិធីគ្រប់គ្រងការបកប្រែដែលមានសមត្ថភាពខ្ពស់
  • ទទួលបានភាពងាយស្រួលក្នុងការបកប្រែប្រកបដោយជំនាញវិជ្ជាជីវៈ (សម្រាប់ការបង់ប្រាក់)
  • ធ្វើឲហាង WooCommerce របស់អ្នកអាចដំណើរការបានច្រើនភាសា
  • បកប្រែខ្លឹមសារអត្ថបទនិងកម្មវិធីជំនួយផ្សេងៗ

បន្ទាប់ពីដំណើរការកម្មវិធីជំនួយ WPML ជំហានដំបូងគឺត្រូវធ្វើការកំណត់វា។ ធ្វើការកំណត់ WPML តាមជំហានសាមញ្ញៗដូចខាងក្រោម៖

១) ជ្រើសរើសភាសាសម្រាប់អត្ថបទដែលមានស្រាប់របស់អ្នក បន្ទាប់មកចុចប៊ូតុង “Next”

២) បន្ទាប់មកជ្រើសរើសភាសាដែលអ្នកចង់បង្ហាញ រួចចុចប៊ូតុង “Next”

៣) ធ្វើការកំណត់ “កម្មវិធីប្ដូរភាសា(language switchers)” បន្ទាប់មកចុចប៊ូតុង “Next”

ចំណាំ៖ សំរាប់ការចុះឈ្មោះគេហទំព័ររបស់អ្នកជាមួយ WPML ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពផ្សេងៗ អ្នកអាចធ្វើនៅពេលក្រោយក៏បាន។

បន្ទាប់ពីការកំណត់ WPML រួច ជំហានបន្ទាប់គឺត្រូវបន្ថែមអត្ថបទរបស់អ្នក។ នៅពេលកែសម្រួលអត្ថបទរបស់អ្នក នោះវានឹងបង្ហាញផ្ទាំងភាសាថ្មីនៅផ្នែកខាងស្តាំនៃអេក្រង់កែប្រែ។ ជាមួយនឹងផ្ទាំងភាសាអ្នកអាចមើលថាតើភាសាអ្វីដែលទំព័រអត្ថបទរបស់អ្នកកំពុងកែប្រែត្រូវបានបកប្រែ។ អ្នកអាចប្តូរទៅទំព័រអត្ថបទដែលអ្នកបានបកប្រែ ឬប្រសិនបើចាំបាច់ត្រូវបង្កើតទំព័រអត្ថបទថ្មីមួយសម្រាប់ការបកប្រែរបស់អ្នក។

នៅពេលដែលអ្នកមើលរាល់ Pages (ឬ Posts) របស់អ្នកនៅក្នុងផ្ទាំងគ្រប់គ្រងនោះ WPML ធ្វើឲមានភាពងាយស្រួលក្នុងការមើលថាតើអត្ថបទណាដែលត្រូវបានបកប្រែ និងមួយណាដែលមិនទាន់បកប្រែ។ ការចុចលើនិមិត្តសញ្ញាលេខបូក (+) អាចឲអ្នកបន្ថែមទំព័រថ្មីសម្រាប់ការបកប្រែ ហើយនៅពេលចុចរូបខ្មៅដៃនឹងនាំអ្នកទៅទំព័រកែសម្រួលដោយផ្ទាល់សម្រាប់បកប្រែភាសានោះ។

នៅពេលដែលអត្ថបទរបស់អ្នកត្រូវបានបកប្រែ អ្នកចូលមើលរបស់អ្នកនឹងអាចប្តូរភាសាដោយប្រើ ‘Language Switchers’ ដែល WPML បានផ្តល់អោយ។ អ្នកអាចដាក់កម្មវិធីប្ដូរភាសានៅក្នុងម៉ឺនុយ របារចំហៀង ខាងក្រោមអត្ថបទ និងនៅបាតអត្ថបទ។ អ្នកក៏អាចបន្ថែមពួកវាគ្រប់ទីកន្លែងនៅក្នុងគេហទំព័ររបស់អ្នកដោយបន្ថែមកូដ PHP ដែលពាក់ព័ន្ធ។ អ្នកក៏អាចបកប្រែម៉ឺនុយ WordPress ហើយនឹងផ្នែកផ្សេងៗទៀត។