ការភ្ជាប់ CodeIgniter ជាមួយនឹង Smarty

Smarty គឺជាម៉ាស៊ីនគំរូ (Template Engine) មួយដែលវាមានតួនាទីជួយសម្រួលនៅពេលបង្ហាញទិន្នន័យ ឬ មុខងារផ្សេងៗនៅក្នុង View​ ។ ថ្ងៃនេះ TechFree សូមបង្ហាញពីការភ្ជាប់ (Configuration) នៃ CodeIgniter ជាមួយនឹង Smarty ។

១. ការទាញយក និងដំឡើង Smarty

ដំបូងសូមលោកអ្នកចូលទៅកាន់ https://www.smarty.net ដើម្បីទៅទាញយកបណ្ណាល័យ (Library) កូដនៃ Smarty មកប្រើប្រាស់ ។ បន្ទាប់ពីទាញយក Smarty រួច សូមលោកអ្នកចម្លង (Copy)​ បណ្ណាល័យនោះដាក់ចូលទៅកាន់ Codeigniter នៅត្រង់ application/ third_party ។ បន្ទាប់មកទៀតគឺ លោកអ្នកត្រូវធ្វើការបង្កើត Class មួយសម្រាប់ធ្វើការភ្ជាប់ (configure) រវាង Codeigniter និង Smarty គឺនៅត្រង់ application/libraries ហើយសូមដាក់ឈ្មោះថា Smartie.php ដើម្បីសំគាល់ថាវាគឺជា Class មួយដែល ប្រើសម្រាប់ភ្ជាប់ Codeigniter និង Smarty  ។​ ចំពោះកូដសម្រាប់ភ្ជាប់នៅក្នុង Class នោះ លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់មួយនេះ http://www.coolphptools.com/codeigniter-smarty ដើម្បីមើលការណែនាំ ឬ យកកូដនោះមកប្រើតែម្ដងក៏បាន ។ សូមមើលរូបខាង ក្រោម ៖

១.១. ការសរសេរកូដសម្រាប់ភ្ជាប់

នៅត្រង់ការសរសេរកូដនេះ TechFree សូមឲ្យប្រើប្រាស់កូដដែលមាននៅក្នុងតំណភ្ជាប់ខាងលើ ព្រោះលោកអ្នកមិនចាំបាច់ចំណាយពេល ដើម្បីសរសេរទៀតទេ ដោយគ្រាន់តែយកកូដនោះមកធ្វើការកែប្រែត្រង់ចំណុចដែលលោកអ្នកត្រូវការប្រើនោះគឺជាការស្រេច ។ ខាងក្រោមនេះគឺជា គំរូក្នុងការកែប្រែកូដនៅត្រង់ចំណុចដែលលោកអ្នកត្រូវប្រើ ។

  • បន្ទាត់ទី ១២ គឺជាកន្លែងដែលលោកអ្នកត្រូវហៅបណ្ណាល័យរបស់ Smarty ដែលបានទាញយកនោះមកប្រើ។
  • បន្ទាត់ទី ២២ គឺជាកន្លែងមួយដែលគេបង្កើតសម្រាប់ផ្ទុកនៅឯកសារ (File) នៃគម្រោង (Project) របស់លោកអ្នក ។
  • បន្ទាត់ទី ២៣ គឺជាកន្លែងមួយដែលគេបង្កើតសម្រាប់ដាក់នូវឯកសារដែលបានបំលែងចេញពីឯកសារដែលមានExtension .tpl  ឬ អាចហៅថា Cache ។

២. ការប្រើប្រាស់

ក្រោយពីបានធ្វើការភ្ជាប់នៅត្រង់ចំណុច ១.១  រួចមកគឺចូលមកការប្រើប្រាស់ និងការបង្កើតឯកសារសម្រាប់បង្ហាញនៅក្នុងគម្រោង។ នៅក្នុង View សូមលោកអ្នកធ្វើការបង្កើតថត (Folder) ២ គឺ views/templates និង views/templates_c ទៅតាមការណែនាំនៅក្នុងរូបភាព  ១.១ ។

**** សម្គាល់ ៖  រាល់ឯកសារដែលប្រើនៅក្នុង Views ទាំងអស់គឺត្រូវប្រើ Extension .tpl ទាំងអស់ ។

២.១. ការបង្កើតឯកសារក្នុងគម្រោង

នៅក្នុងចំណុចនេះ TechFree សូមបង្កើត Controller មួយដែលមានឈ្មោះថា cismarty.php និង index.tpl នៅក្នុង View សម្រាប់បង្ហាញព៌ត័មាន ។

  • cismarty.php 

នៅក្នុងឯកសារនេះគឺជាកន្លែងសម្រាប់បង្ហាញទិន្នន័យទៅកាន់ View ។ សូមមើលគំរូកូដខាងក្រោម ៖

 

បន្ទាត់ទី ៦ គឺជាទិន្នន័យដែលត្រូវបង្ហាញនៅក្នុង View ។

បន្ទាត់ទី ៩ គឺជារបៀបបញ្ជូនទិន្នន័យទៅបង្ហាញនៅក្នុង View ។

បន្ទាត់ទី ១០ ប្រើសម្រាប់បង្ហាញទិន្នន័យនៅក្នុងឯកសារមួយគឺ views/templates/index.tpl ។

  • index.tpl

នៅក្នុងឯកសារនេះគឺជាកន្លែងសម្រាប់បង្ហាញនូវព៌ត័មាន ។

 

៣. លទ្ធផល

ក្រោយពីបញ្ចប់ការភ្ជាប់ខាងលើរួចមកនោះលោកអ្នកនឹងទទួលបាននូវលទ្ធផលដូចខាងក្រោម ៖