ការសិក្សាលើ Design Menu នៅក្នុងPowerPoint 2016

នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការប្រើប្រាស់ទៅលើការសិក្សាលើ Design Menu នៅក្នុងកម្មវិធី PowerPoint 2016 ដើម្បីសិក្សាតើមេរៀនថ្មីនេះមានលក្ខណៈប្លែកត្រង់ណាសូមតាមដានទាំងអស់គ្នា។

នៅក្នុង Design Menu  គឺសម្រាប់កំណត់ម៉ូតផ្សេងទៅលើសន្លឹកការងាររបស់យើងទាំងមូលដូចជាផ្ទៃសន្លឹកការងារប្រភេទនៃសន្លឹកការងារនិងរបស់អក្សរ ផ្សេងៗ។ ហើយនៅក្នុង Menu នេះត្រូវបានបែងចែកជាបី Option ផ្សេងៗទៀតដូចជាៈ (ដូចរូបភាពបង្ហាញខាងក្រោម)

១. ការកំណត់ Theme ឱ្យសន្លឹកការងារ

Theme: យើងត្រូវប្រើសម្រាប់ប្តូរម៉ូតផ្ទៃនៃសន្លឹកការងារខាងក្រោមជាម៉ូតខ្លះៗ របស់ Themes ដែលមានក្នុងកម្មវិធី (ដូចរូបភាពបង្ហាញខាងក្រោម)

Variants: គឺជាកន្លែងសម្រាប់ផ្លាស់ប្តូរពណ៌អក្សរ និង ប្តូរម៉ូតអក្សរ

Color: សម្រាប់ធ្វើការផ្លាស់ប្តូរពណ៌ឱ្យ Theme (ដូចរូបភាពបង្ហាញខាងក្រោម)

Font: សម្រាប់ផ្លាស់ប្តូររាងអក្សរ (ដូចរូបភាពបង្ហាញខាងក្រោម)

Effect: សម្រាប់កំណត់ពន្លឺ (Effect) ឱ្យ Themes (ដូចរូបភាពបង្ហាញខាងក្រោម)

Background Style: វាមានលក្ខណៈខុសគ្នាពី Theme ត្រង់ថាវាអាចផ្លាស់ប្តូរពណ៌និងពន្លឺរបស់ Theme បាននៅពេលដែលបានជ្រើសរើស Theme រួចហើយនោះ (ដូចរូបភាពបង្ហាញខាងក្រោម)MS