នៅលើកម្មវិធី Word 2016 គឺពិតជាមានសារសំខាន់ជាច្រើនដែលលោកអ្នកត្រូវដឹង។ ខាងក្រោមនេះជាការបង្ហាញឱ្យលោកអ្នកបានស្គាល់បន្ថែមទៀត ពីលើអ្វីដែលពុំធ្លាប់ដឹងដូចជា Ribbon, Quick Access Toolbar ពិសេសនោះ Backstage View ជាដើម ។
៤.៤) ការងារផ្សេងៗនៅលើកម្មវិធី MS Word 2016
៤.៤.១) អំពី Ribbon
កម្មវិធី Word 2016 ប្រើប្រព័ន្ធបញ្ជាប៊ូតុង ដោយរៀបចំ និងដាក់ក្នុង Tab ជំនួសម៉ឺនុយ ។ Ribbon ផ្ទុកទៅដោយ Tab ជាច្រើនដែលអ្នកអាចស្វែងរកនៅផ្នែកខាងលើនៃផ្ទាំងកម្មវិធីបាន ។
Tab នីមួយៗផ្ទុកទៅដោយ ក្រុមដែលមានទំនាក់ទំនងទៅនឹងប៊ូតុងបញ្ជា ។ Font Group នៅលើ Home Tab ផ្ទុកទៅដោយ command សម្រាប់ធ្វើការកែលម្អអក្សរនៅក្នុងអត្ថបទ ។
មាន Group ខ្លះមាននូវសញ្ញាព្រួញតូចមួយ នៅកែងខាងក្រោម ផ្នែកខាងស្ដាំ ដែលអាចឱ្យអ្នកចុចលើវា ដើម្បីទទួលបានមុខងារដទៃផ្សេងទៀត ។
៤.៤.២) អំពី Quick Access Toolbar
Quick Access Toolbar មានទីតាំងស្ថិតនៅខាងលើ Ribbon ដែលអាចឱ្យជ្រើសយក command មកប្រើបានយ៉ាងងាយស្រួល ប៉ុន្តែមាន command ខ្លះតម្រូវឱ្យអ្នកដាក់បញ្ចូលបន្ថែម ។
ដើម្បីបន្ថែម Command ទៅ Quick Access Toolbar អ្នកត្រូវ
ក) ចុចលើ drop-down arrow ដែលនៅខាងស្ដាំ Quick Access Toolbar
ខ) ជ្រើសយក command ដែលអ្នកចង់បន្ថែមពីម៉ឺនុយដែលធ្លាក់មក
៤.៤.៣) អំពីបន្ទាត់ Ruler
បន្ទាត់ស្ថិតនៅផ្នែកខាងលើ និងឆ្វេងនៃអត្ថបទ ។ វាបង្កភាពងាយស្រួលក្នុងការកែតម្រូវឯកសាររបស់អ្នកបានយ៉ាងត្រឹមត្រូវ ។ អ្នកអាចធ្វើការលាក់ ឬបង្ហាញបន្ទាត់បាន ប្រសិនបើអ្នកចង់ ។
ដើម្បីបង្ហាញ ឬ លាក់បន្ទាត់អ្នកត្រូវ
ក) ចូលទៅ View tab
ខ) ចុចលើ checkbox ដែលនៅជាប់នឹង Ruler នៅក្នុង Show group ដើម្បីលាក់ ឬបង្ហាញបន្ទាត់
នោះអ្នកនឹងទទួលបានផ្ទាំង Backstage view ដូចរូបខាងក្រោម