របៀបគ្រប់គ្រង Google Sheets ជាមួយនឹង Google Apps Script

2016-06-29 techfree

ភាសាកុំព្យូទ័រ VBScript ត្រូវបានគេប្រើសំរាប់សរសេរកម្មវិធីផ្សេងៗយកមកប្រើជាមួយ Microsoft Office (Words, Excel, Access)។  តាមរយៈ VBScript គេអាចបង្កើតកម្មវិធីបន្ថែមណាដែលមិនមាននៅក្នុង Microsoft Office ទៅតាមសេចក្តីត្រូវការផ្សេងៗ។ Google Apps Script ក៏មានតួនាទីដូច VBScript ដែរ តែខុសគ្នាត្រង់ថា Google Apps Script ប្រើបានតែជាមួយផលិតផលរបស់ Google ( ដូចជា Google Docs, Google Sheets ជាដើម)។