ព័ត៌មាន

បារខែម​អាស៊ាន ២០១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក រហូតថ្ងៃទី៦

បារខែមអាស៊ាន ២០១៦ គឺជាសន្និសិទ និងការតាំងពិព័រណ៍បច្ចេកវិទ្យាអន្តរជាតិ។ បារខែមអាស៊ាន ២០១៦ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនៅសាកលវិទ្យាល័យ ន័រតុន ដោយមានការចូលរួមពី អ្នកជំនាញខាងបច្ចេកវិទ្យា មេដឹកនាំផ្នែកធុរកិច្ច សហគ្រិន សិស្សនិស្សិតជាដើម មកពីប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចែករំលែក ចំណេះដឹង និងបទពិសោធន៏ ផ្សេងៗ ។