បារខែមអាស៊ាន(BarCamp Asean) ភ្នំពេញឆ្នាំ២០១៦

Loading Map....

កាលបរិច្ឆេត
04/11/2016 - 06/11/2016
8:00 am - 6:00 pm

ទីកន្លែង
Norton University

ប្រភេទ


តើអ្វីទៅជា បារខែម?

ព្រឹត្តិការណ៍បារខែមគឺជាសហគមន៍សកលមួយធ្វើឡើងដើម្បីអោយមនុស្សទូទៅចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ការធ្វើសន្និសិទ្ឋ និងការតាំងពិព័រណ៍បច្ចេកវិទ្យាដែលចូលរួមដោយ អ្នកជំនាញខាងបច្ចេកវិទ្យា មេដឹកនាំខាងពាណិជ្ជកម្ម សហគ្រិន អ្នកដែលមានការច្នៃប្រឌិត និងការចូលរួមពីសិស្សនិស្សិតក្នុងតំបន់អាស៊ានសម្រាប់ការអភិវឌ្ឍនៃសតវត្សរ៍ទី 21 តាមរយៈការផ្លាស់ប្តូរមួយដែលបើកចំហនៃចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា, ការច្នៃប្រឌិតសហគ្រិនភាពនិងការអភិវឌ្ឍអាជីព។ពួកគាត់ចូលរួមចែករំលែក និងបង្ហាញអំពីទម្រង់ថ្មីនៃបច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ឬអង្គការរបស់ពួកគាត់។

តើព្រឹត្តិការណ៍ បារខែមអាស៊ានភ្នំពេញនឹងប្រព្រឹត្តិទៅនៅពេលណា? នៅទីណា?

បារខែមអាស៊ានភ្នំពេញ ២០១៦ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ៖

  • ចាប់ពីថ្ងៃសុក្រ ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦  ម៉ោង ៨ៈ០០ ព្រឹក -ម៉ោង ៦:០០ ល្ងាច
  • ដល់ថ្ងៃអាទិត្យ, ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ម៉ោង ៦:០០ ល្ងាច
  • ទីតាំងនៅសកលវិទ្យាល័យ ន័រតុន(NU)