បង្កើតបទភ្លេងនៅលើ Browser យ៉ាងងាយស្រួលជាមួយ BlokDust

2016-08-30 Samkhann Seang

ការបង្កើតបទភ្លេងគឺជាលក្ខណៈឌីជីថលដោយប្រើភាសាកុំព្យូទ័រ អាចនឹងជួបប្រទះបញ្ហាមួយចំនួននៅពេលដែលអ្នកមិនមានជំនាញខាងសរសេរកូដ ហើយមិនអាចដោះស្រាយបញ្ហាបាននៅពេលកូដរបស់អ្នកបង្កើតកំហុសណាមួយ។ កត្តានេះធ្វើឲ្យការបង្កើតបទភ្លេងចំណាយពេលកាន់តែច្រើន និងផ្តល់ភាពស្មុគស្មាញខ្លាំងដែលឈានដល់ការបាត់បង់ផលិតភាព។ ដូច្នេះហើយទើប BlokDust ត្រូវបានបង្កើតឡើងដើម្បីសម្រួលកិច្ចទាំងនេះ ដោយអនុញ្ញាត្តិឲ្យអ្នប្រើប្រាស់អាចបង្កើតបទភ្លេងបានយ៉ាងងាយស្រួលដោយគ្មានការសរសេរកូដអ្វីឡើយ។

បង្កើតបទភ្លេងជាមួយ Javascript

2016-08-30 Samkhann Seang

កន្លងមកការប្រើប្រាស់ភាសា Javascript គឺផ្តោតទៅលើការរចនាឲ្យមានភាពរស់រវើក និងការបន្ថែមភាពងាយស្រួលចំពោះអ្នកប្រើប្រាស់នៅលើគេហទំព័រមួយ។ ប៉ុន្តែភាសាដ៏មានឥទ្ធិពលមួយនេះអាចធ្វើអ្វីៗបានលើសពីនេះទៅទៀត។ ជាក់ស្តែង Tone.js ដែលត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើភាសា Javascript គឺជា Web Audio framework ដែលអាចបង្កើតជាបទភ្លេងនៅលើ Browser បាន។ គោលបំណងនៃការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីបង្កើតជាកម្មវិធីបង្កើតតន្រ្តីជាលក្ខណៈ Web-based ដែលអ្នកប្រើប្រាស់អាចជា តន្រ្តីករ និងអ្នកបង្កើតបទភ្លេងតាមកុំព្យូទ័រ។