របៀប Trunk VoIP Server

Asterisk SIP Trunk ជាបច្ចេកវិទ្យាជំនាន់ក្រោយរបស់ VoIP Service សម្រាប់អោយ VoIP Server ពីអាចទំនាក់ទំនងគ្នាបាន ដូចជាក្រុមហ៊ុនទូរស័ព្ទពីអាចទាក់ទងគ្នាបាន។

ជាទូទៅការទំនាក់ទំនងគ្នាបែបនេះ យើងអាចហៅម្យ៉ាងទៀតថា Interconnect ដើម្បីអោយអតិថិជនរបស់ក្រុមហ៊ុនមួយអាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងទៀត។

ថ្ងៃនេះ Techfree និងលើកយកការ ភ្ជាប់គ្នារវាង VoIP Server ពីដែលប្រើប្រាស់ SIP Protocol ដើម្បីភ្ជាប់គ្នានិងអោយ Extension (លេខ)នៅក្នុង Server និមួយៗអាចទំនាក់ទំនងទៅកាន់ Extension នៅលើ Server មួយទៀតបាន។

សន្មតថាយើងមាន VoIP Server 2 ដែល Server ទីមួយ 192.168.1.107 ព្រមទាំងមាន username: 107, password: sip@107

ដែលនៅក្នុង Server ទីមួយនេះមាន Extension 3001

ចំនែក Server ទី២ IP 192.168.1.109 ព្រមទាំងមាន username: 109, password: sip@109

ដែលនៅក្នុង Server ទី២នេះមាន Extension 4001

បន្ទាប់មកអ្នកអាចចូលទៅកាន់ Server ទីមួយ រួចហើយចូលទៅកាន់ Connection បន្ទាប់មកទៀតចូលទៅកាន់ Trunk ព្រមទាំង បង្កើត Trunk ដូចខាងក្រោម

ជំហ៊ានបន្ទាប់មកទៀតអ្នកត្រូវបង្កើត outbound route សម្រាប់ Route extension ចេញទៅខាងក្រៅ ដូចជាអ្នកអាចប្រើប្រាស់ extension 3001 ដើម្បី call ចេញទៅ extension 4001 នៅលើ Server ទី២។ អ្នកអាចចូលទៅកាន់ ដូចខាងក្រោមនេះ outbound route មុខងារតែមួយគាត់សម្រាប់អោយ extension ខាងក្នុងអាច Call ចេញទៅក្រៅបាន។

បន្ទាប់មកទៀតអ្នកត្រូវកំណត់ inbound route ដែល inbound route មានន័យថាពេលគេ call ចូលមកអោយវា Route ទៅកាន់ extension ណាមួយនៅក្នុង System របស់អ្នក។

តាមពិតទៅអ្នកអាចកំណត់អោយរត់ចូល Ring group Call Center ឬ ទៅកាន់ extension ណាមួយដែលអ្នកគិតថាគាត់ជាមនុស្សដំបូងគេដែលត្រូវទទួលទូរស័ព្ទតេចូល។

ចំពោះ Server ទី ២ធ្វើដូចគ្នានិង Server ទីមួយដែរគ្រាន់តែខុស IP Address និង ប្តូពី 109 ទៅកាន់ ​107  វិញព្រោះ Server ទី២ត្រូវ Trunk មកកាន់ Server ទី១

ពេលនេះអ្នកអាចធ្វើការ តេចេញពី Server  ទីមួយទៅកាន់ Server  ទីពី ឬ ចេញពី Server ទី២ ទៅកាន់ Server ទីមួយបានហើយ

សម្រាប់ការ Trunk VoIP ជាមួយ Mobile Operator ផ្សេងៗមិនមានអ្វីខុសគ្នានោះទេព្រោះថា Configuration តែមួយទេចំពោះ SIP Trunk Protocol

ប្រសិនបើអ្នកចង់ដឹងថាតើ SIP Trunk របស់អ្នកត្រឹមត្រូវឬទេអាចចូលទៅកាន់ Command line CLI របស់ Asterisk បាន