Netcut ជា Tool ដែលអ្នកគ្រប់គ្រងណិតវើកគួរប្រយ័ត្ន

Netcut ជា Application មួយដែលដែលអាចកាត់ Traffic នៅក្នុងណិតវើករបស់អ្នកបាន ដូចនេះពេលខ្លះអ្នកគួរតែប្រុងប្រយ័ត្នផងដែរប្រសិនបើមាននណាម្នាក់លួចប្រើប្រាស់នៅក្នុងណិតវើករបស់អ្នក។

Netcut អ្នកអាចសាកល្បងដោនឡូតយកមកប្រើប្រាស់នៅក្នុង Windows របស់អ្នកបន្ទាប់មកទៀតអ្នកអាច Scan មើលណិតវើកទាំងមូលហើយថែមទាំងអាច Block Traffic អ្នកទាំងអស់នៅក្នុងណិតវើកមិនអោយប្រើប្រាស់បានផងដែរ តែអាចការពារខ្លួនឯងមិនអោយគេ block បាន។

Netcut ប្រើប្រាស់ MAC Denail of Service Attack ដើម្បី Map MAC អោយច្រលំគ្នាធ្វើអោយ Switch ដំណើរការខុស ដោយបោះ Traffic ទៅខុស Address របស់ Devices ឬ អាចហៅបានថា ARP Poison ធ្វើអោយ Switch ច្រលំ។

សម្រាប់ការដោនឡូតអ្នកអាចទាញយកបាននៅក្នុងតំណរនេះ NETCUT 

ចំពោះការតម្លើងវិញមិនពិបាកនោះទេអ្នកគ្រាន់តែតម្លើងតាមការណែនាំដោយមិនមានបញ្ចូលនូវ License អ្វីនោះទេ

netcuts

អ្នកអាចចុចលើ IP ណាមួយរួចហើយចុច Cut off

ឬអ្នកអាចស្វែងរក IP Address បានផងដែរនៅក្នុងណិតវើកមួយដូចគ្នាមិនថាណិតវើកនោះជាប្រភេទ Wireless ឬ ជាប្រភេទ LAN ប្រើប្រាស់ខ្សែនោះទេ។អ្វីដែលសំខាន់មួយទៀតនោះអាចអោយអ្នក Change MAC Address បានផងដែរ។

នៅក្នុងណិតវើកមួយ Switch/Router ស្គាល់ថា Device នោះចេញមកពីណាបានដោយសារតែមាន Mac-Address តែនៅពេលដែលយើងប្តូ MAC Address ចេញនោះ Router/Switch លែងស្គាល់ហើយចាត់ទុកថាជា Device ថ្មី បន្ទាប់មកទៀត DHCP Server ក៏បោះ IP Address ថ្មីអោយទៅ Mac Address នោះ។ តែជាក់ស្តែង Device ទាំងនោះចេញពី កុំព្យូទ័រតែមួយ។

ដូចនេះការប្តូ MAC Address ពិតជាមានផលលំបាកសម្រាប់អ្នកគ្រប់គ្រងបណ្តាញណិតវើក ដូចករណីជាក់ស្តែង Hotspot របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំណត់យក MAC-Address មួយអាចប្រើប្រាស់បាន ១ម៉ោង ដូចនេះប្រសិនបើយើងប្រើប្រាស់អស់មួយម៉ោងយើងអាចប្តូ MAC Address បន្ទាប់មកប្រើប្រាស់បានមួយម៉ោងទៀត។

 

ចំនុចសំខាន់មួយដែលអ្នកមិនគួរ Cut គឺ Gateway របស់ Router ប្រសិនបើអ្នក Cut Traffic gateway នោះអ្នក៏មិនអាចប្រើប្រាស់អ្វីបានដែរ។