Libraries.io ផ្តល់ព័ត៌មានសំបូរបែបអំពីកម្មវិធី Open Source

អ្នកអភិវឌ្ឍន៍កម្មវិធីនិមួយៗតែងតែជ្រើសរើសយកកម្មវិធីជំនួយបែប Open Source ដែលបានសរសេររួចស្រាប់(Library) មកបំពេញបន្ថែមលើកូដរបស់គេដើម្បីឲ្យដំណើរការនៃការអភិវឌ្ឍន៍មានភាពងាយស្រួល និងចំណេញពេលវេលា។ ប៉ុន្តែវាតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ដោយសារតែកម្មវិធីរបស់អ្នកទាំងមូលអាចនឹងប្រែប្រួលប្រសិនបើមានការផ្លាស់ប្តូរនានា នៅក្នុងកម្មវិធីជំនួយដែលបានអ្នកបានប្រើ។ Libraries.io ជាគេហទំព័រមួយដែលដែលផ្តល់ព័ត៌មានអំពីកម្មវិធីកូដចំហថ្មីៗ និងតាមដានការវិវឌ្ឍន៍នៃកម្មវិធីដែលអ្នកបានយកមកប្រើ។

អត្ថបទនេះនឹងបង្ហាញពីមុខងារពិសេសៗ ដែលមាននៅក្នុង Libraries.io ។

ការត្រួតពិនិត្យ Repository

Libraries.io មានសមត្ថភាពអាចតាមដាននូវរាល់ការប្រែប្រួលនៃកម្មវិធីជំនួយទាំងអស់ដែលអ្នកបានប្រើប្រាស់នៅក្នុងគម្រោងរបស់អ្នកនៅលើ GitHub ។ បន្ទាប់ពីធ្វើការកំណត់បន្តិចបន្តួច វានឹងផ្ញើរអុីម៉ែលទៅអ្នកនៅពេលដែលកម្មវិធីជំនួយដែលអ្នកបានយកមកប្រើមានបញ្ចេញកំណែជំនាន់ថ្មី។ រាល់ការបញ្ចូល ឬលុបកម្មវិធីជំនួយនឹងផ្លាស់ប្តូរការផ្ញើរសារជូនដំណឹងនៅពេលដែលអ្នកបញ្ចូលកូដថ្មីរបស់អ្នកទៅ GitHub ។

ការស្វែងរកដ៏មានប្រសិទ្ធិភាព

ចំពោះ Platform ធំៗដូចជា Rubygems និង NPM កម្មវិធីជំនួយថ្មីៗត្រូវបានបញ្ចូលជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យការស្វែងរកកម្មវិធីមួយដែលត្រូវនឹងតម្រូវការរបស់អ្នកពិតជាពិបាក។ ជាមួយនឹង Libraries.io អ្នកអាចធ្វើការស្វែងរកអ្វីដែលអ្នកត្រូវការបានយ៉ាងងាយស្រួល។ Libraries.io បានសហការជាមួយគម្រោងរហូតទៅដល់ 1,697,777 គម្រោង ដែលត្រូវបានសរសេរក្នុង 160 ភាសាខុសៗគ្នា ហើយស្ថិតនៅ 33 កញ្ចប់ (Package manager) ។ ដូច្នេះអ្នកអាចស្វែងរកគ្រប់កម្មវិធីជំនួយបែប Open Source ទាំងអស់ជាមួយនឹងព័ត៌មានសំបូរបែបមិនថាចំពោះកម្មវិធីចាស់ ឬកម្មវិធីទើបតែបញ្ចូលថ្មីទេ។

ការជួនដំណឹងរាល់ការបញ្ចេញនូវកំណែជំនាន់ថ្មី

អ្នកអាចទទួលបានការជួនដំណឹងពីកម្មវិធីជំនួយដែលអ្នកបានប្រើប្រាស់ នៅពេលដែលមានការបញ្ចេញនូវកម្មវិធីជំនាន់ថ្មី។ ព័ត៌មានទាក់ទងនឹងកំណែជំនាន់ថ្មីនេះនឹងត្រូវបានបង្ហាញនូវផ្ទាំង News Feed របស់អ្នក ប្រសិនបើអ្នកតាមដាន (Follow) កម្មវិធីជំនួយនោះ។ ហើយអ្នកក៏អាចតាមដាននូវព័ត៌មានថ្មីៗអំពីគម្រោងនៅលើ GitHub បានផងដែរ។

ខាងក្រោមនេះគឺជាកញ្ចប់កម្មវិធីដែលបានសហការជាមួយ Libraries.io

lib1lib2lib3